​ជួប​ ​សម្លាប់​ ត្រូវ​បាន​តម្កល់​ទោស​ ​​ជាប់​ពន្ធនាគារ​មួយ​ជីវិត​

ឃួន ណារីម / Khmer Times No Comments Share:
Meet Kill
សមត្ថកិច្ច​នាំ​ខ្លួន​ ​អឿត​ ​អាង​ ​ទៅ​តុលាការ​កំពូល​ ​នៅ​ព្រឹក​នេះ​ដើម្បី​ស្តាប់​ការប្រកាស​សាលក្រម​នៅ​តុលាកា​កំពូល​។​ ​ KT​/​ស៊ីវ​ ​ចាន់​ណា

​តុលាការ​កំពូល​កាលពី​ថ្ងៃសុក្រ​ ​បាន​តម្កល់​សាលក្រម​របស់​សាលាដំបូង​ ​ដោយ​កាត់ទោស​លោក​ ​អឿត​ ​អាង​ ​ឲ្យ​ជាប់​ពន្ធនាគារអស់មួយជីវិត​ ​បន្ទាប់ពី​គាត់​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ ​សម្លាប់​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​ ​លោក​ ​កែម​ ​ឡី​ ​កាលពី​ឆ្នាំ​ ​២០១៦​។​

​អឿត​ ​អាង​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជួប​សម្លាប់​ ​ត្រូវ​បាន​រក​ឃើញ​មាន​ពិរុទ្ធភាព​ ​ពី​បទ​ឃាតកម្ម​គិតទុកជាមុន​ ​ហើយ​ត្រូវ​បាន​កាត់ទោស​ ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ ​កាលពី​ខែមីនា​ ​ឆ្នាំមុន​ ​ក្រោយពី​បាន​សារភាព​ថា​ ​បាន​បាញ់សម្លាប់​លោក​ ​កែម​ ​ឡី​ ​កាលពី​ថ្ងៃទី​ ​១០​ ​ខែកក្កដា​ ​ឆ្នាំ២០១៦​ ​។​

​ចៅក្រម​តុលាការ​កំពូល​ ​លោក​ ​ស៊ឹង​ ​បញ្ញា​វុធ​ ​បាន​អាន​សាលក្រម​បន្ទាប់ពី​លោក​ ​អឿត​ ​អាង​ ​បាន​ស្នើ​សុំ​បន្ឋូ​រប​ន្ថយ​ទោស​ ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​របស់​គាត់​។​

​លោក​ ​បញ្ញា​វុធ​ ​បាន​មានប្រសាសន៍​ថា​ ​”​តុលាការ​កំពូល​ ​បាន​ច្រានចោល​សំណើ​របស់​ ​អឿត​ ​អាង​ ​ហើយ​បាន​តម្កល់សាលក្រម​របស់​សាលាឧទ្ធរណ៍​ ​ដែល​ថា​ជា​ការសម្រេច​ដ៏​ត្រឹមត្រូវ​”​ ​។​

​អឿត​ ​អាង​ ​បាន​បដិសេធ​មិន​ផ្ដល់​អត្ថា​ធិប្បាយ​ ​ដល់​អ្នកកាសែត​ទេ​ ​ក្រោយពី​គាត់​បាន​ស្តាប់​ ​សាលក្រម​របស់​តុលាការ​កំពូល​។​

​ក្នុងអំឡុងពេល​កាត់ក្តី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ ​អឿត​ ​អាង​ ​បាន​អះអាង​ថា​ ​បាន​មករា​ជ​ធានី​ភ្នំពេញ​ចំនួន​ពីរ​លើក​ ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​លោក​ ​កែម​ ​ឡី​ ​លើកទីមួយ​ ​មក​ដើម្បីឲ្យ​លុយ​គា​ត់​ខ្ជី​ ​និង​លើក​ទីពីរ​ ​មក​ដើម្បី​សម្លាប់​គាត់​ព្រោះតែ​បំណុល​។​

​គាត់​បាន​អះអាង​ថា​ ​គាត់​បាន​បាញ់សម្លាប់​លោក​ ​កែម​ ​ឡី​ ​ដោយសារ​លោក​ ​កែម​ ​ឡី​ ​មិនព្រម​សង​លុយ​ចំនួន​ ​៣០០០​ ​ដុល្លារ​ ​ជា​ការចោទប្រកាន់​ ​ដែល​ត្រូវ​បាន​បដិសេធ​ ​ដោយ​សមាជិក​គ្រួសារ​ទាំងពីរ​ភាគី​។​

​ភរិយា​លោក​ ​កែម​ ​ឡី​ ​អ្នកស្រី​ ​បូរ​ ​រចនា​ ​និង​កូនប្រុស​ ​៥​ ​នាក់​របស់​គាត់​ ​កំពុង​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​បន្ទាប់ពី​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​ ​នៃ​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​ជនភៀសខ្លួន​ ​UNHCR​។​

​លោក​ ​អ៊ឹម​ ​ម៉ា​ច​ ​មេធាវី​ការពារ​ក្តី​ ​អឿត​ ​អាង​ ​បាន​មានប្រសាសន៍​ថា​ ​តុលាការ​កំពូល​ ​គួរតែ​យល់ព្រម​តាម​សំណើ​របស់​គាត់​ ​ចំពោះ​ការ​ស្នើសុំ​កាត់បន្ថយ​ទោស​ ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​​កូនក្ដី​លោក​៕​

Share and Like this post

Related Posts

Previous Article

ឧទ្ធរណ៍​តម្កល់​សាលក្រម​ ​នារី​ម៉ាស្សា​សម្លាប់​ថៅកែ​ ​យក​លុយ​ទុក​ជួយ​ប្ដី​ជាប់ពន្ធ​នា​គារ​

Next Article

ក្រុមហ៊ុន​ជប៉ុន​ ​នឹង​វិនិយោគ​លើ​ដំណាំ​​ ​sorghum​ នៅគាស់ក្រឡ