ក្រុមហ៊ុន​ជប៉ុន​ ​នឹង​វិនិយោគ​លើ​ដំណាំ​​ ​sorghum​ នៅគាស់ក្រឡ

ឈុត ប៊ុនធឿន / Khmer Times No Comments Share:
Sorghum plan
ដំណាំ​ចំណីសត្វ​ ​sorghum​ ​នឹងមានដាំដុះក្នុង​ខេត្តបាត់ដំបង។ sorghum flickr/ Cyndy Sims Parr

​​ក្រុមហ៊ុន​ជប៉ុន​ ​Applied​ ​Natural​ ​Products​ ​(​ANP​)​ ​គ្រោង​នឹង​វិនិយោគ​លើ​ដំណាំ​ចំណីសត្វ​ ​sorghum​ ​ក្នុង​ខេត្តបាត់ដំបង​។​

​ក្នុងអំឡុងពេល​កិច្ចប្រជុំ​ជាមួយ​ក្រសួង​កសិកម្ម​ ​ក្រុមហ៊ុន​ ​ANP​ ​បាន​បង្ហាញ​ពី​ផែនការ​ ​ក្នុង​ការ​ទទួលយក​គម្រោង​មួយ​ ​ស្តី​ពី​ការ​ដាំដំណាំ​ចំណីសត្វ​ ​sorghum​ ​ដែល​ផ្ដល់​មូលនិធិ​ដោយ​ ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ​(​JICA​)​ ​សហការ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ​និង​ក្រសួង​កសិកម្ម​។​

​គម្រោង​នេះ​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ ​ដោយមាន​ថវិកា​ចំនួន​ ​១​ ​លាន​ដុល្លារ​ត្រូវ​បាន​អនុវត្ត​ ​ដោយក្រុម​ហ៊ុន​ ​ANC​។​ ​ពេល​វាទ​ទួល​បានផល​នៅ​ឆ្នាំនេះ​ ​ក្រុមហ៊ុន​ជប៉ុន​ ​នឹង​គ្រប់គ្រង​ដំណើរការ​វា​ជា​លក្ខណៈ​ ​ពាណិជ្ជកម្ម​។​

​យោង​តាម​ក្រុមហ៊ុន​ ​ផល​ពី​ដំណាំ​ចំណីសត្វ​ ​sorghum​ ​នឹង​ត្រូវ​ផ្គត់ផ្គង់​ ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ ​ដើម្បី​ចិញ្ចឹមសត្វ​ពាហនៈ​។​

​ក្រុមហ៊ុន​ ​ANP​ ​គ្រោង​នឹង​ពង្រីក​ដីចំការ​ដល់​ ​២.០០០​ ​ហិ​ក​តា​ដែល​នឹង​ត្រូវ​ដាំ​ដោយ​កសិករ​ ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​។​ ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​ផលិត​ជីសរីរាង្គ​ ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។​

​លោក​ ​ហេង​ ​រតនា​ ​អគ្គនាយក​ ​CMAC​ ​បាន​មានប្រសាសន៍​ថា​គម្រោង​នេះ​ ​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​លើ​ដី​ទំហំ​ ​១៥​ ​ហិ​ក​តា​ ​ដែល​ជា​កម្មសិទ្ធិ​របស់​មន្រ្តី​ស៊ី​ម៉ាក់​នៅក្នុង​ស្រុក​ ​គាស់ក្រឡ​។​ ​មន្រ្តី​ស៊ី​ម៉ាក់​ដែល​ចូលនិវត្តន៍​ ​នឹង​ទទួល​បាន​ប្រយោជន៍​ ​ពី​ការ​លក់​ផល​គ្រាប់ធញ្ញជាតិ​ទៅ​ឲ្យ​ក្រុមហ៊ុន​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ ​កំពុងធ្វើការ​សិក្សា​ពី​លទ្ធភាព​ដាំដុះ​ ​ហើយនឹង​ចាប់​ដំណើរការ​នៅ​ឆ្នាំក្រោយ​ ​ពោល​គឺ​មួយឆ្នាំ​បន្ទាប់ពី​ជំនួយ​របស់​ ​JICA​ ​បញ្ចប់​”​ ​។​

​អ្នកតំណាង​របស់​ ​JICA​ ​លោក​ ​Yuji​ ​Segoshi​ ​បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​លោក​ ​វ៉េ​ង​ ​សា​ខុន​ ​ថា​គម្រោង​នេះ​អាច​បាន​ទទួលផល​ ​sorghum​ ​២១១​ ​តោន​ ​កាលពី​ឆ្នាំមុន​។​ ​ដំណាំ​ចំណីសត្វ​ ​ដែល​លក់​ក្នុង​តម្លៃ​ ​៧០​ ​ដុល្លារ​ទៅ​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​តោន​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ ​នៅ​រាជធានី​ភ្នំពេញ​៕​

Share and Like this post

Related Posts

Previous Article

​ជួប​ ​សម្លាប់​ ត្រូវ​បាន​តម្កល់​ទោស​ ​​ជាប់​ពន្ធនាគារ​មួយ​ជីវិត​

Next Article

​អន្តរក្រសួង​នឹង​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះសីហនុ