ចាប់បាន​ចិន​ជាង​ ​៥០​ ​នាក់​ ​នៅ​ក្រុង​ប៉ោយប៉ែត​

ឃ៊ី សុវុឌ្ឍី / Khmer Times No Comments Share:
Chinese online game
ប្រតិបត្តិ​ការ​ចូលចាប់​ជនជាតិ​ចិន លេងល្បែង​អនឡាញ​ខុសច្បាប់​នៅ​ក្រុង​ប៉ោយបែត។ រូបថត សហការី

​នគរបាល​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ជាង​ ​៥០​ ​នាក់​ដែល​សង្ស័យ​ថា​បាន​រកស៊ី​ភ្នាល់​ល្បែង​ ​តាម​អ៊ីនធឺណិត​ខុសច្បាប់​ ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​។​

​លោក​ឧត្តមសេនីយ៍ឯក​ ​ប៊ុ​ន​ ​ណាំ​អៀង​ ​ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ ​បាន​មានប្រសាសន៍​ថា​ ​មន្ត្រី​របស់​លោក​បាន​សហការ​ ​ជាមួយ​មន្រ្តី​កងរាជអាវុធហត្ថ​ក្រុង​ ​បាន​ចូល​ឆ្មក់​ផ្ទះសំណាក់​ពីរ​ ​នៅ​ឃុំ​ប៉ោយប៉ែត​ដែល​កំពុង​ដំណើរការ​ល្បែង​ ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុសច្បាប់​។​

​លោក​បាន​កត់សម្គាល់​ថា​ ​ការ​វាយឆ្មក់​ដែល​ដឹកនាំ​ដោយ​លោក​ ​មាស​ ​ចាន់​ពិសិដ្ឋ​ ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ ​បាន​ចាប់ផ្ដើម​ឡើង​ពី​ព្រឹកព្រលឹម​រហូតដល់​ម៉ោង​ ​៣​ ​រសៀល​ថ្ងៃ​ចន្ទ​។​

​លោក​ ​ណាំ​អៀង​ ​បាន​និយាយ​ថា​ ​”​យើង​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ជាង​ ​៥០​ ​នាក់​ ​ក្នុង​នោះ​មាន​ស្រី​ ​៥​ ​នាក់​ ​ហើយ​យើង​បាន​រឹបអូស​គ្រឿង​បរិ​ក្ខា​មួយចំនួន​ ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ប្រតិបត្តិ​ការ​ ​លេងល្បែង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ខុសច្បាប់​នេះ​”​ ​។​

​លោក​បាន​កត់សម្គាល់​ឃើញថា​ ​មន្រ្តី​កងរាជអាវុធហត្ថ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ ​ប្រហែល​ ​១០​ ​នាក់​ ​នៅក្នុង​ផ្ទះសំណាក់​មួយ​ ​និង​ជាង​ ​៤០​ ​នាក់​ទៀត​នៅក្នុង​ផ្ទះសំណាក់​មួយផ្សេងទៀត​៕​

Share and Like this post

Related Posts

Previous Article

អ្នកដំណើរ​ក្នុង​តាក់ស៊ី​ស្លាប់​ទាំ​អស់​ ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ ​ពីរ​នាក់​

Next Article

​តាមរយៈ​គោឧសភរាជ​ ​ការ​ធ្វើ​កសិកម្ម​នៅ​ឆ្នាំនេះ​ទទួល​បានផល​ល្អ​ប្រសើរ​