ប្រា​សាក់​ ​បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់​ ​8​%​

No Comments Share:
Prasac

​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​បន្ត​ផ្ដល់​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់​ ​8​%​ ​ព្រម​ជាមួយ​ការ​ផ្ដល់​ការ​ទូទាត់​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​ទិញ​កាត​ទូរស័ព្ទ​ ​ដោយ​មិន​គិត​កម្រៃ​សេវា​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់​ ​បានឱ្យ​ដឹង​ថា​ ​ការ​ផ្ដល់​ជូន​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់​ ​8​%​ ​លើ​គណនី​បញ្ញើ​មានកាល​កំណត់​នេះ​ ​គឺ​ឆ្លើយតប​តាម​សំណូមពរ​អតិថិជន​ដែល​មានបំណង​វិនិយោគ​ជាមួយ​ប្រា​សាក់​។​ ​ក្រៅពី​ផ្តល់​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​ជាងគេ​ ​ប្រា​សាក់​ផ្តល់​ជូន​រយៈពេល​ដាក់​សន្សំ​ចាប់ពី​ ​1​ ​ខែ​រហូតដល់​ ​60​ ​ខែ​ ​ទៅតាម​លំហូរ​ទឹកប្រាក់​របស់​អតិថិជន​។​

​លោក​បន្ត​ទៀត​ថា​ ​ដើម្បី​សម្រួល​ដល់​ការប្រើ​ប្រាស់​សេវា​បញ្ញើ​សន្សំ​ ​អតិថិជន​របស់​ប្រា​សាក់​ទទួល​បាន​បន្ថែម​លើ​ការប្រើ​ប្រាស់​សេ​វា​ផ្សេង​ៗ​ដោយ​មិន​គិត​កម្រៃ​ ​លើ​ការ​ទូទាត់​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​ទិញ​កាត​ទូរស័ព្ទ​ ​ពិនិត្យ​សមតុល្យ​គណនី​ ​ពិនិត្យ​អត្រា​ប្តូរ​ប្រាក់​ ​ភ្ជាប់​សេវា​ធនាគារ​ចល័ត​ ​និង​ទទួល​បាន​ប័ណ្ណ​ ​អេ​ធី​អឹ​ម ​ដ៏​ស្រស់​ស្អាត​ ​ហើយ​អាច​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិ​ការ​ទាំងនេះ​បាន​គ្រប់​ទីកន្លែង​ ​និង​ពេល​វលា​។​ ​ដូច្នេះ​សូម​បើក​គណនី​នៅ​ប្រា​សាក់​ដើម្បី​ទទួល​នូវ​សេវា​ទាំងនេះ​ដោយ​រីករាយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រា​សាក់​ ​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ទទួល​ប្រាក់បញ្ញើ​ពីសា​ធារ​ណ​ជន​ ​ពី​ធនាគារជាតិនៃកម្ពុជា​។​ ​សន្សំប្រាក់​នៅ​ប្រា​សាក់​ ​សាច់ប្រាក់​របស់​លោកអ្នក​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​លោកអ្នក​!​ ​ប្រា​សាក់​រីកចម្រើន​ជាមួយគ្នា​!​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​៖​ ​023​ ​999​ ​911​ ​ឬ​ ​086​ ​999​ ​911​ ​ឬ​ ​096​ ​9​ ​999​ ​911​ ​ឬ​ ​វេ​ប​សា​យត៍​ ​www.prasac.com.kh​ ​៕​

Share and Like this post

Related Posts

Previous Article

HEINEKEN TO SCREEN 2019 UCL FINAL MATCH IN PHNOM PENH & SIEM REAP

Next Article

VR Event Planner is the first agency servicing non-alcohol and tobacco related event and advertising