ផ្លូវដែក​កម្ពុជា​និង​ថៃ​ ​តភ្ជាប់​ប៉ុន្ដែ​ ​នៅ​មិនទាន់​ដឹកទំនិញ​បាន​នៅឡើយ​

ជា វណ្ណៈ / Khmer Times No Comments Share:
ខ្សែ​រថភ្លើង​ធ្វើ​ដំណើរពី​ប្រទេស​ ថៃ បានមកដល់ ក្រុងប៉ោយប៉ែត កម្ពុជា។ ឃឹម សុវណ្ណារា

​​បន្ទាប់ពី​ផ្លូវដែក​ត្រូវ​បាន​តភ្ជាប់​គ្នា​កាលពី​ខែមេសា​ ​ប្រទេស​កម្ពុជា​ ​និង​ថៃ​ថ្មី​ៗ​នេះ​ ​បាន​ចាប់ផ្តើម​ការចរចា​ ​ស្តី​ពី​ការ​ដឹកជញ្ជូន​ ​អ្នកដំណើរ​និង​ទំនិញ​ឆ្លងកាត់​ព្រំដែន។​

​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ ​បាន​ដកស្រង់​សម្តី​របស់​លោក​ ​ឃុន​ ​ញឹម​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​ក្រសួង​ពាណិជ្ជកម្ម​ ​ដែល​បាន​និយាយ​នៅក្នុង​អត្ថបទ​មួយ​ ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​”​ភាគី​ទាំងពីរ​ ​បាន​ព្រមព្រៀង​គ្នា​ចាប់ផ្តើម​ធ្វើការ​ចរចា​ ​ស្តី​ពី​នីតិវិធី​សម្រាប់​ធ្វើការ​ត្រួតពិនិត្យ​លើ​ទំនិញ​ ​និង​អ្នកដំណើរ​នៅ​តាម​រថភ្លើង​ ​និង​តាម​ព្រំដែន​”​​។​

​លោក​ ​ឃុន​ ​ញឹម​ ​បាន​និយាយ​ថា​ ​”​ច្រកចេញ​ចូល​តែមួយ​”​ ​នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ច្រកព្រំដែន​ ​ក៏ដូចជា​នៅ​ស្ពាន​មិត្តភាព​ស្ទឹង​បត់​-​Ban​ ​Nong​ ​Ing​ ​ដែល​តភ្ជាប់​ប្រទេស​ទាំងពីរ​។​

​រដ្ឋាភិបាល​កម្ពុជា​ ​និង​ថៃ​កាលពី​ខែមេសា​ ​បាន​ភ្ជាប់​ផ្លូវដែក​ឡើងវិញ​ ​បន្ទាប់ពី​ត្រូវ​បាន​កាត់ផ្ដាច់​ ​អស់​រយៈពេល​បួន​ទសវត្សរ៍​មក​ហើយ​។​ ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ចរាចរណ៍​ផ្លូវដែក​រួមគ្នា​ ​ត្រូវ​បាន​ចុះហត្ថលេខា​ ​ដោយ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​ប្រាប់​កាសែត​ខ្មែរ​ថាម​ន៍​ថា​ ​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ ​និង​ទំនិញ​ឆ្លងកាត់​តាម​ខ្សែរថ​ភ្លើង​ ​នៅតែ​មិនទាន់​ត្រូវ​បាន​អនុញ្ញាត​ទេ​ ​បើ​ទោះបីជា​មាន​ពិធី​តភ្ជាប់​កាលពី​ខែមេសា​ក៏ដោយ​ ​ព្រោះ​ប្រទេស​ទាំងពីរ​ ​នៅតែ​ត្រូវការ​ចរ​ចារ​អំពី​នីតិវិធី​ ​សម្រាប់​ការ​ត្រួត​ពិ​និ​ត្យ​ពន្ឋ​គយ​នៅ​ព្រំដែន​នៅឡើយ​។​

​«​នៅ​ខែមេសា​យើង​គ្រាន់តែ​ភ្ជាប់​ផ្លូវដែក​ ​និង​ធ្វើការ​សាកល្បង​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ ​នៅ​មិនទាន់​អាច​ឆ្លង​ព្រំដែន​តាម​រថភ្លើង​បានទេ​។​

​”​យើង​បាន​ចុះហត្ថលេខា​ ​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ចរាចរ​ផ្លូវដែក​រួមគ្នា​ ​សម្រាប់​ទំនិញ​ ​និង​អ្នកដំណើរ​រួចហើយ​។​ ​ឥឡូវនេះ​ភាគី​នី​មួយ​ៗ​កំពុង​ពិភាក្សា​ពី​និ​តិ​វិធី​”​។​

​គម្រោង​ផ្លូវដែក​ភាគ​ខាងជើង​របស់​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​បញ្ចប់​រួចរាល់​ហើយ​ ​កាលពី​ខែសីហា​ ​ដែល​មាន​ប្រវែង​ជាង​ ​៣៨៦​ ​គីឡូម៉ែត្រ​ ​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ ​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។​

​លោក​ ​សូ​រិយា​ ​បាន​និយាយ​ថា​ ​ការ​ដឹកជញ្ជូន​ទំនិញ​នៅតែ​មិន​ត្រូវ​បាន​អនុញ្ញាត​តាមផ្លូវ​ដែក​ទេ​។​ ​”​ទំនិញ​មិនទាន់​ត្រូវ​បាន​អនុញ្ញាត​នៅឡើយ​ទេ​។​ ​មុន​ពេល​ទំនិញ​អាច​ដឹកជញ្ជូន​ ​រដ្ឋាភិបាល​ត្រូវ​ពិភាក្សា​អំពី​លក្ខខណ្ឌ​ ​ជាមួយ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ផ្លូវដែក​ជាមុន​សិន​”​៕​

Share and Like this post

Related Posts

Previous Article

ប្រទេស​អាល្លឺម៉ង់​ ​ប្តេជ្ញា​ចិត្ត​បន្ត​ចូលរួម​លុប​បំបាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​

Next Article

អាជ្ញាធរថៃចាប់បានពលករខ្មែរ ឆ្លងដែនខុសច្បាប់ ៨០ នាក់