អាជ្ញាធរថៃចាប់បានពលករខ្មែរ ឆ្លងដែនខុសច្បាប់ ៨០ នាក់

ឃ៊ី សុវុឌ្ឍី / Khmer Times No Comments Share:
migrant workers
សម្មត្ថកិច្ចថៃ​ចាប់​ឃ៊ំខ្លួន​ពលករ​ឆ្លងដែន​ខុសច្បាប់ខ្មែរ។ រូបថត សហការី

អាជ្ញាធរថៃកាលពីម្សិលមិញបានចាប់ខ្លួនជនជាតិខ្មែរចំនួន ៨០ នាក់ ដែលសង្ស័យថា បានឆ្លងដែនខុសច្បាប់ពីខេត្តបន្ទាយមានជ័យ ចូលទៅខេត្ត ឆាក់ឈើងសាវ។

តាមគេហទំព័រព័ត៌មានថៃមួយបានរាយការណ៍ថា ការវាយឆ្មក់មួយត្រូវបានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋថៃម្នាក់ បានរាយការណ៍ពីវត្តមានជនអន្តោប្រវេសន៍កម្ពុជា មួយក្រុមនៅក្នុងព្រៃក្នុងស្រុក បាងក្លា។

គេហទំព័របានរាយការណ៍ថា មន្រ្តីយោធាសហការជាមួយអាជ្ញាធរស្រុក បានវាយឆ្មក់តំបន់នោះ ហើយបានឃើញពលករ ៨០ នាក់ បានលួចចូលប្រទេសថៃដោយខុសច្បាប់។

. .

ព័ត៌មានដដែលបានឲ្យដឹងថា «កម្មករអន្តោរប្រវេសន៍កម្ពុជាបានសារភាពថា ពួកគេបានឆ្លងដែនចូលមកទីនេះកាលពីព្រឹកម្សិលមិញ ដើម្បីរង់ចាំរថយន្តមកទទួលពួកគេបន្តទៅធ្វើការ តាមខេត្តផ្សេងៗទៀត»។ ពួកគេទាំងអស់ត្រូវបានឃុំខ្លួននៅក្នុងសាលាស្រុក បាងក្លា។

ឧត្តមសេនីយ៍ឯក ណែត សំអាត ប្រធានស្តីទីនៃ កងយុទ្ឋពលខេមរភូមិន្ទ នៃការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បាននិយាយកាលពីម្សិលមិញថា លោកមិនទាន់ទទួលបានព័ត៌មានអំពីការចាប់ខ្លួននេះទេ។

លោកបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់បានទទួលព័ត៌មានណាមួយទេ ប៉ុន្តែខ្ញុំនឹងពិនិត្យមើលព័ត៌មាននេះ”។

លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

កាលពីខែមុនលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្តែងការព្រួយបារម្ភ ចំពោះកម្មករខុសច្បាប់កម្ពុជា ដែលបានបញ្ជូនត្រឡប់មកពីប្រទេសថៃវិញ ប៉ុន្តែទទួលបានរងរបួសក្រោយពីបានធ្វើការនៅក្នុងប្រទេសថៃ។

. .

មិនថាពួកគេមានឯកសារ ឬគ្មានឯកសារទេ ពេលពួកគេត្រូវបានបញ្ជូនត្រលប់មកវិញ ហើយអ្នកខ្លះក៏ធ្លាក់ខ្លួនពិការ។ នេះជាបញ្ហាដែលយើងសោកស្តាយ និងឈឺចាប់បំផុត»។ ពួកគេចេញពីកម្ពុជាទៅមានកាយសម្បទារគ្រប់គ្រាន់ ប៉ុន្តែពេលវិលត្រឡប់មកវិញ ពួកគេពិការជើង ពិការដៃ ឬពិការភ្នែក។ ដូច្នេះវាគឺជាសោកនាដកម្មមួយ ដែលយើងមិនអាចព្រងើយកន្តើយបានឡើយ”។

លោកបានបន្ថែមថា រដ្ឋាភិបាលត្រូវតែស៊ើបអង្កេតបញ្ហានេះ ពីព្រោះពេលដែលជនភៀសខ្លួនដែលត្រឡប់មកវិញ ពួកគេបានរងរបួស ដែលនោះជាបន្ទុករបស់គ្រួសារ និងរដ្ឋាភិបាលបន្ថែមទៀត៕

Share and Like this post

Related Posts

Previous Article

ផ្លូវដែក​កម្ពុជា​និង​ថៃ​ ​តភ្ជាប់​ប៉ុន្ដែ​ ​នៅ​មិនទាន់​ដឹកទំនិញ​បាន​នៅឡើយ​

Next Article

រាជធានី​ភ្នំពេញ ​សិក្សា​ពី​កាមេរ៉ា​សុវត្ថិភាព​វៃឆ្លាត​​ ដែល​ថត​បាន​ចម្ងាយ ១០គីឡូម៉ែត្រ​