ក្រុមហ៊ុន​ខេ​មហ្វូ​នរៀប​ចំ​ពិធីសម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​ទូរស័ព្ទ​ស៊េរី​ថ្មី​

Khmer Times No Comments Share:
Camfone Noney Y2

​កាលពី​ថ្ងៃទី១១​ ​ឧសភា​ ​២០១៩​ ​ក្រុមហ៊ុន​ខេ​មហ្វូ​នដែល​ជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ទូរស័ព្ទ​ដ៏​ល្បី​បាន​រៀបចំ​កម្មវិធី​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​ ​កំពូល​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​ ​គឺ​ ​Honey​ ​Y2s​ ​នៅ​ ​ស​ណ្ធា​គារ​ ​កា​បូ​ឌី​យ៉ា​ណា​ ​។​ ​

​ក្នុង​ឪ​កាស​ថ្លែង​មតិ​ស្វា​គម​ន៏​ចំពោះ​ ​ភ្ញៀវ​កិត្តិយស​ ​និង​មិត្ត​អ្ន​ក​សារ​ព​ត៏​មាន​ ​លោក​ ​លន់​ ​បូរី​ ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ខេ​មហ្វូន​ ​បាន​លើកឡើង​ពី​ប្រវត្តិ​ក្រុមហ៊ុន​ ​និង​ចក្ខុវិស័យ​វែងឆ្ងាយ​ ​នឹង​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ទូរស័ព្ទ​ដៃ​ទំនើប​ធំជាង​គេ​ប្រចាំ​ប្រទេស​កម្ពុជា​។​ ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ពី​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ចំពោះ​ការប្រកួត​ប្រជែង​នៅក្នុង​ទីផ្សារ​ទូរស័ព្ទ​ប្រទេស​កម្ពុជា​។​ ​កាន់តែ​ជា​ពិ​សេស​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​ខេ​មហ្វូន​ឈ្នះ​ ​ពាន​ប្រេន​ទូរស័ព្ទ​ដៃ​ល្អ​បំផុត​ប្រចាំឆ្នាំ២០១៨​ ​ពី​ចក្រភព​ ​អង់គ្លេស​ ​

Camfone
​តាម​ប្រសា​សន៏​របស់​ ​លោក​ ​លន់​ ​បូរី​ ​ការរៀបចំ​កម្មវិធី​សម្ពោធ​ដាក់​លក់​ ​កំពូល​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​ ​Honey​ ​Y2s​ ​គឺ​ចង់​បង្ហាញ​ទៅដល់​សាធារណ:ជន​ទូរ​ទៅ​ ​នូវ​ផលិតផល​ជំនាន់​ថ្មី​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​ ​ស្មា​ត​ហ្វូ​ន​ខេ​មហ្វូន​ ​ជំនាន់​មុន​ ​៣ដង​ ​ព្រម​ជាមួយ​ការ​ផ្តល់​តម្លៃ​ដ៏​ពិសេស​និង​សមរម្យ​បំផុត​ចំពោះ​ជីវភាព​ប្រជា​ពល​រដ្ធ​ខ្មែរ​ទូរ​ទៅ​នា​ពេល​បច្ចុប្បន្ន​។​ ​

. .

​ជាមួយគ្នា​ផង​ដែរ​ ​លោក​ ​ឃុន​ ​ហេង​ ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ខេ​មហ្វូន​ ​បាន​ធ្វើ​បទ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ពិ​សេស​ៗ​ ​របស់​ ​Honey​ ​Y2s​ ​។​ ​Honey​ ​Y2s​ ​ជាកំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របំ​ផុត​បស់​ខេ​មហ្វូន​ ​ត្រូវ​បាន​រចនា​ឡើងជា​មួយ​អេក្រង់​ឆក​បែប​តំណក់​ទឹកទំ​ហំ​ ​6.22​ ​អ៊ី​ង​ ​ជាមួយ​កំរិត​ ​Ratio​ ​19​:​9​ ​លាត​ពេញ​គែម​ ​ពេញ​អេក្រង់​ ​ពេញភ្នែក​ចំពោះ​ការ​ទស្សនា​វីដេអូ​​កំសាន្ត​នានា​កំរិត​ ​HD​+​។​ ​Honey​ ​Y2s​ ​ត្រូវ​បាន​ ​បំពាក់​ដោយ​កា​ម៉េ​រា​ភ្លោះ​ ​13MP​ ​+​ ​2​ ​MP​ ​ដែល​អាច​ចាប់​យក​រូបភាព​បាន​ដិត​ច្បាស់​ល្អ​ ​បែប​ធម្មជាតិ​ ​ជាមួយ​មុខងារ​ ​Pro​ ​Mode​ ​(​ ​ប្រូ​ ​ម៉ូដ​)​ ​ដែល​ជំនួយ​ដល់​លោកអ្នក​ ​ក្នុង​ថត​យក​បាន​ស្អាត​ឥត​ខ្ចោះ​ ​តាម​តម្រូវការ​ ​និង​គ្រប់​កាល:ទេស​:​ ​។​ ​Honey​ ​Y2s​ ​ក៏​ភ្ជាប់​មក​ជាមួយ​ ​កា​ម៉េ​រា​មុខ​ ​8MP​ ​អម​ជាមួយ​បច្ចេក​វិទ្យា​ស៊ែ​ល​ហ្វី​ ​ផត​ទ្រេត​ម៉ូដ​ ​(​ ​Selfie​ ​Portrait​ ​Mode​)​ ​ ​អាច​ថត​ ​ស៊ែ​ល​ហ្វី​ ​បាន​ស្អាត​ ​អម​ជាមួយ​ផ្ទៃខាងក្រោយ​ ​ព្រិល​ៗ​ ​(​ ​blur​ ​background​)​ ​,​ ​ផ្ទៃ​ស​ខ្មៅ​ ​និង​មុខងារ​ ​ផ្សេង​ៗ​ទៀត​ ​ដូចជាAR​ ​Emoji​ ​Sticker​ ​ជាដើម​។​

Camfone

​Honey​ ​Y2s​ ​ត្រូវ​បាន​ផលិត​មក​ជាមួយ​ម៉ាស៊ីន​ខ្លាំង​ ​កាន់តែ​ខ្លាំង​ ​ជាង​ស្មា​ត​ហ្វូ​ន​ជំនាន់​មុន៣ដង​ ​ជាមួយ​និង​ ​CPU​ ​2.0​ ​GHz​ ​ព្រម​ជាមួយ​ ​អង្គ​ចងចាំ​ ​Ram​ ​3GB​ ​និងMemory​ ​32GB​ ​ដែល​លោកអ្នក​អាច​លេង​ហ្គេម​ធំៗ​ ​PUBG​ ​បាន​យ៉ាង​រលូន​ ​លឿន​ ​មិន​រអាក់រអួល​ ​។​ ​Honey​ ​Y2s​ ​អម​ជាមួយ​ថាមពល​ថ្ម​ ​3400mAh​ ​ផង​ដែរ​ដែល​អាច​អោយ​អ្នកប្រើ​ប្រាស់​ទូទៅ​បាន​ពេញមួយថ្ងៃ​។​ ​លើស​ពីនេះ​ ​Honey​ ​Y2s​ ​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​ស៊ី​ម​ពីរ​ ​4G​ ​Volte​ ​អាច​ដំណើរការ​អ៊ីនធឺណិត​ ​Youtube​ ​,​ ​Facebook​ ​និង​ ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​ ​ដោយ​រលូន​ ​។​ ​ជាមួយគ្នា​ផង​ដែរ​ ​Honey​ ​Y2s​ ​ ​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ ​ដោះ​សោរ​ដោ​យស្គេន​មុខ​ ​និង​ ​ស្គេ​នក្រ​យ៉ៅ​ដៃ​ ​ក្ន​ង​ការ​ដោះ​សោរ​យ៉ាង​ឆាប់រហ័ស​បំផុត​ ​។​

​ចំពោះ​តម្លៃ​វិញ​ ​Honey​ ​Y2s​ ​ ​តម្លៃ​ត្រឹមតែ​ ​$​ ​139​ ​ប៉ុណ្ណោះ​ជាមួយ​ថែម​ ​កាដូ​ ​Smart​ ​watch​ ​ដ៏​ស្រស់​ស្អាត​ ​ព្រម​ជាមួយ​ ​ការធានា​ ​14​ ​ខែ​ចំពោះ​ការប្រើ​ប្រាស់​ ​និង​ ​១០១ថ្ងៃ​ ​ដូរ​ថ្មី​។​

​ជាចុងក្រោយ​ ​ក្រុមហ៊ុន​ខេ​មហ្វូន​ ​មានទំនុក​ថា​ ​ម៉ូដេ​ល​ថ្មី​ ​Honey​ ​Y2s​ ​ ​ ​នឹង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នកប្រើ​ប្រាស់​ទូរ​ទាំង​ប្រទេស​ ​ដោយសារ​ ​Honey​ ​Y2s​ ​ ​ ​ជាកំពូល​ស្មា​ត​ហ្វូ​នដែ​លមាន​សមត្ថភាព​ខ្ពស់​ ​ព្រម​ជាមួយ​តម្លៃ​សមរម្យ​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​៕ ​

Share and Like this post

Related Posts

Previous Article

VR Event Planner is the first agency servicing non-alcohol and tobacco related event and advertising

Next Article

A School from Cambodia Won Two Global CSR Awards for 2019