រាជធានី​ភ្នំពេញ ​សិក្សា​ពី​កាមេរ៉ា​សុវត្ថិភាព​វៃឆ្លាត​​ ដែល​ថត​បាន​ចម្ងាយ ១០គីឡូម៉ែត្រ​

ប៉ិច សុធារី / Khmer Times No Comments Share:
security-camera

​ភ្នំពេញ​៖​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​កំពុង​សិក្សា​ស្វែងយល់​ពី​ឧប​ករ​ន៍​បច្ចេកវិទ្យា​ទំនើប​ ​ជាពិសេស​ ​ការប្រើ​ប្រាស់​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​ចម្ងាយ​ឆ្ងាយ​សម្រាប់​ពង្រឹង​សន្តិសុខ​និង​សុវត្ថិភាព​ ​នៅ​ប្រទេស​ចិន​ ​ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ​និង​បង្ក្រាប​បទល្មើស​នៅ​រាជធានី​ភ្នំពេញ​។​

​លោ​កស​ ​ថេត​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​លើកឡើង​ក្នុង​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​លោក​ ​ខណៈ​ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​សិក្សា​ស្វែងយល់​ពី​បច្ចេក​វិទ្យា​ទំនើប​ៗ​នៅ​ខេត្ត​ក្វាងទុង​ ​និង​ខេ​ត្ត​តុង​ហ្គោន​ ​ប្រទេស​ចិន​ ​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​លោក​បាន​សង្កេតឃើញ​មានការ​រៀបចំ​សន្តិសុខ​ ​និង​សុវត្ថិភាព​ល្អ​ជូន​ពលរដ្ឋ​នៅ​ទីប្រជុំជន​នៃ​តំបន់​ទាំងនោះ​ ​ដោយ​ភាគច្រើន​មានការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​។​

​ក្រៅពីនោះ​ ​លោក​ ​និង​គណៈប្រតិភូ​ ​ក៏បាន​សិក្សា​ស្វែងយល់​ពី​បច្ចេក​វិទ្យា​ទំនើប​ៗ​ ​នៅ​ក្រុមហ៊ុន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ​ដែរ​ ​ក្នុង​នោះ​លោក​បាន​ចាប់អារម្មណ៍​ទៅលើ​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​ចម្ងាយ ១០គីឡូម៉ែត្រ​ ​ដែល​អាច​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សមត្ថកិច្ច​ ​និង​អាច​ដឹង​បាន​ទាន់​ហេតុការណ៍​ ​ប្រសិនបើ​កាមេរ៉ា​ទាំងនោះ​មាន​បំពាក់​នៅក្នុង​រាជធានី​ភ្នំពេញ​។​

. .

​លោ​កស​ ​ថេត​ ​បាន​និយាយ​ថា​៖​ ​«​កាមេរ៉ា​សុវត្ថិភាព​បច្ចេកវិទ្យា​ចុង​ក្រោយ​ៗ​ ​មាន​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សមត្ថកិច្ច​ ​ដូចជា​ ​នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ​កាមេរ៉ា​សុវត្ថិភាព​អាច​វិភាគ​ជន​បង្ក​បាន​ ​ថា​តើ​ពាក់អាវ​ពណ៌​អី​ ​ឡាន​ពណ៌​អី​ ​ស្លាក​លេខ​ ​សក់​របស់​ ​ជន​បង្ក​ពណ៌​អ្វី​ជាដើម​ ​ហើយ​នៅពេល​បំពាក់​កាមេរ៉ា​ច្រើន​ ​យើង​នឹងអាច​កាត់បន្ថយ​កម្លាំង​ធ្វើការ​តាម​ដងផ្លូវ​បាន​»​។​

 

​អ្នកស្រី​ឆាយ​ ​មួយ​គាង​ ​អាយុ៣៨ឆ្នាំ​ ​ជា​អាជីវករ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ក៏​ចង់​ឲ្យ​មានការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ​ ​និង​ទីតាំង​សាធារណៈ​ផង​ដែរ​ ​ដើម្បី​ជួយ​ផ្នែក​សន្តិសុខ​ ​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​ ​អ្នកស្រី​ថា​៖​ ​«​ពិតជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​កាមេរ៉ា​តាម​ដងផ្លូវ​ ​ព្រោះ​វា​អាច​ជួយ​ក្នុង​ការ​តាមដាន​សកម្មភាព​ ​វិភាគ​ ​និង​វាយតម្លៃ​ក្នុង​ការកំណត់​មុខសញ្ញា​ជនល្មើស​បាន​»​។​

security-camera

​លោ​ក​អ៊ុ​ក​ ​សុភាព​ ​អាយុ ៤៥ឆ្នាំ​ ​ជា​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ ​បាន​គាំទ្រ​ឲ្យ​មានការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នេះ​ ​ននៅ​តាម​ទី​សាធារណៈ​ ​និង​គោលដៅ​សំ​ខាន់​ៗ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ ​ដែល​បាន​និង​កំពុង​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ថា​៖​ ​«​ខ្ញុំ​សង្កេតឃើញ​បញ្ហា​ប្រឈម​នៅ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​ ​គឺ​គ្រោះថ្នាក់​ចរាចរណ៍​ ​សម្រាម​ ​គ្រឿងញៀន​ ​និង​ចោរកម្ម​ ​ដូច្នេះ​បើ​ឯកឧត្តម​ស្នងការ​អាច​រក​ដំណោះស្រាយ​បាន​ជោគជ័យ​ ​នោះ​ទីក្រុង​យើង​នឹង​មាន​សន្តិសុខ​ ​សុវត្ថិភាព​ល្អ​»​។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ ​លោក​យ៉ង់​ ​គឹម​អេង​ ​បាន​មានប្រសាសន៍​ថា​ ​តាម​ការសង្កេត​របស់​លោក​កន្លងមក​ ​នៅ​រាជធានី​ភ្នំពេញ​ ​ក៏បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ភ្លើងស្តុប​ ​និង​តាម​គោលដៅ​សំ​ខាន់​ៗ​មួយចំនួន​ផង​ដែរ​ ​ប៉ុន្តែ​កាមេរ៉ា​ទាំងនោះ​ ​ហាក់​ពុំសូវ​បាន​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​។​ ​

. .

លោក​ថា​៖​ ​«​យើង​ឃើញ​មាន​ករណី​ចោរឆក់​ ​ចោរលួច​ ​ឬ​ករណី​ល្មើសច្បាប់​ចរាចរណ៍​មួយចំនួន​ដែរ​ ​តែ​អត់មាន​អ្នក​យក​ទិន្នន័យ​ក្នុង​កាមេរ៉ា​នៅ​មក​ប្រើជា​ប្រយោជន៍​នៅឡើយ​ ​ប៉ុន្តែ​បើសិនជា​មានការ​ដាក់​កាមេរ៉ា​សុវត្ថិ​ភាព​ទំនើប​ៗ​បន្ថែម​ទៀត​ ​ហើយ​ប្រើប្រាស់​ឲ្យ​សកម្ម​ជាង​មុន​ ​ខ្ញុំ​គិតថា​ជា​រឿង​ប្រសើរ​ ​ហើយនិង​អាច​ជួយ​ទប់ស្កាត់​បទល្មើស​ ​និង​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​»​។​

​បើ​តាម​របាយការណ៍​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរ​ជាតិ​ ​លោ​ក​គៀ​ត​ ​ច័ន្ទ​ថា​រិទ្ធិ​ ​កាលពី​ឆ្នាំ២០១៨​ ​បាន​ឲ្យដឹង​ថា​ ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ​សំ​ខាន់​ៗ​មួយចំនួន​ ​ប្រមាណ​ជិត ១០០០កាមេរ៉ា​ ​ដែល​ជា​ជំនួយ​របស់​ចិន​ និង​វៀតណាម​៕​

Share and Like this post

Related Posts

Previous Article

អាជ្ញាធរថៃចាប់បានពលករខ្មែរ ឆ្លងដែនខុសច្បាប់ ៨០ នាក់

Next Article

លោក នេត​ ​សាវឿ​ន​៖​ ​ក្រុម​អន្ត​ពាល​ចិន​គំរាម​តាម​វិ​ដេ​អូ​ ​មិន​នៅក្នុង​កម្ពុជា​ទេ​