ការ​នាំ​ចេញ​ផ្លែ​ស្វាយ​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង​នឹង​ត្រូវ​បាន​ពន្យារ​ពេល

ឈុត ប៊ុនធឿន / Khmer Times No Comments Share:
ស្ត្រីពីរ​នាក់​ទូល​ស្វាយលក់ នៅ​ក្នុង​រាជធានីភ្នំពេញ។ សហការី

ការនាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅ​កូរ៉េ​ខាងត្បូង​លើកដំបូង​នឹង​ត្រូវ​បាន​ពន្យារពេល​ ​បន្ទាប់ពី​ក្រុមហ៊ុន​នាំចេញ​មិនបាន​បំពេញ​តាម​ស្តង់ដារ​ ​អនាម័យ​ ​ផលិតផល​កសិកម្ម​នៅក្នុង​ទីផ្សារ​ប្រទេស​កូរ៉េ​។​

​លោក​ ​វ៉េ​ង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា​ ​ការនាំចេញ​ស្វាយ​ទៅ​ផ្សារ​កូរ៉េ​ ​នឹង​ត្រូវ​រង់ចាំ​ដោយ​សារតែ​ក្រុមហ៊ុន​នាំចេញ​ ​Hyundai​ ​Corporation​ ​មិនទាន់​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​ ​ដោយ​ទីភ្នាក់ងារ​សត្វ​ ​កាក​សំណល់​សត្វ​ ​រុក្ខជាតិ​ ​(​APQA​)​ ​ទេ​កាលពី​ខែមីនា​។​

​លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​នៅ​ឯ​ពិធីសម្ពោធ​រោងចក្រ​វេច​ខ្ចប់​មួយ​នៅ​កំពត​ ​ដែល​សាងសង់​ដោយ​អ្នកនាំ​ចេញ​ចេក​ ​Longmate​ ​។​

​ទោះបីជា​ក្រុមហ៊ុន​ ​Hyundai​ ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​ ​ដើម្បី​ការពារសម្អាត​​ផលិតផល​របស់​ខ្លួន​ក៏ដោយ​ក៏​ ​APQA​ ​មិនបាន​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​នោះ​ទេ​។​

​អ្វី​ៗ​គ្រប់យ៉ាង​ត្រូវតែ​រៀបចំ​យ៉ាង​យកចិត្ត​ទុកដាក់​ ​មុន​ពេល​ទំនិញ​កសិកម្ម​របស់​យើង​អាច​ដឹក​ជញ្ជូន​ទៅក្រៅ​ប្រទេស​។​

​កាលពី​ខែធ្នូ​ ​ក្រុមហ៊ុន​ ​Hyundai​ ​បាន​បើក​ដំណើរការ​រោងចក្រ​សម្អាត​ផ្លែឈើ​ទំហំ​ ​៣​ ​ហិ​ក​តា​ ​នៅក្នុង​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​។​ ​ក្រុមហ៊ុន​អាច​នាំចេញ​ផ្លែឈើ​សម្អាត​រួច​រហូតដល់​ទៅ​ ​៥០.០០០​ ​តោន​ក្នុង​មួយឆ្នាំ​ដោយ​រាប់បញ្ចូល​ទាំង​ ​ដូង​ ​ធូរេន​ ​និង​មង្ឃុត​។​

​ក្រុមហ៊ុន​កូរ៉េ​នេះ​ ​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដាំ​ស្វាយ​ក្នុង​ស្រុក​ ​Mao​ ​Legacy​ ​ដើម្បី​ដាំ​ដើម​ស្វាយ​នៅ​លើ​ផ្ទៃដី​ ​២៤០០​ ​ហិកតា​នៅ​ខេត្ត​កំពង់ស្ពឺ​។​

​កម្ពុជា​ក៏​មានបំណង​ចាប់ផ្តើម​នាំចេញ​ស្វាយ​ ​ក្នុង​ចំណោម​ផ្លែឈើ​ផ្សេងទៀត​ ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ​។​

​យោង​តាម​លោក​រដ្ឋមន្រ្តី​ ​សាខុន​ ​បាន​ឲ្យដឹង​ថា​ ​ប្រទេស​ទាំងពីរ​នឹង​ធ្វើការ​ចរចា​ ​នៅ​ខែកក្កដា​ ​ដើម្បី​ពិភាក្សា​ពី​ការ​ដឹកជញ្ជូន​ផ្លែស្វាយ​ ​ផ្លែ​ល្ហុង​ ​ផ្លែ​ស្រកានាគ​ ​និង​សំបុក​ត្រចៀកកាំ​។​

​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ថា​ ​”​ខ្ញុំ​បាន​ស្នើសុំ​ឲ្យ​អគ្គនាយក​នៃ​វិស័យ​កសិកម្ម​ ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ត្រួតពិនិត្យ​ ​និង​អធិការកិច្ច​ ​ចិន​ ​និង​ក្រសួង​ការបរទេស​ដើម្បី​ពន្លឿន​ដំណើរការ​នេះ​”​ ​៕

Share and Like this post

Related Posts

Previous Article

ជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅខេត្តរតនគីរី មានភាពស្ងប់ស្ងាត់

Next Article

តុលាការខេត្ត​កំពង់ចាម​ ​បាន​ដោះលែង​មន្ត្រី​កងរាជអាវុធហត្ថប្រើហឹង្សា​​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​