តុលាការខេត្ត​កំពង់ចាម​ ​បាន​ដោះលែង​មន្ត្រី​កងរាជអាវុធហត្ថប្រើហឹង្សា​​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​

ឃី សុវុឌ្ឍី / Khmer Times No Comments Share:
Major San Sokhom
មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ត្រូវបានដោះលែងឲ្យ​នៅ​ក្រៅ​ឃ៊ំ​។ រូបថត សហការី

​តុលាការខេត្ត​កំពង់ចាម​បាន​ដោះលែង​ ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ម្នាក់​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​បន្ទាប់ពី​គាត់​ត្រូវ​បាន​គេ​ចោទប្រកាន់​ ​ពី​បទ​គំរាម​បាញ់សម្លាប់​បុរស​ពីរ​នាក់​ ​នៅ​ហាង​កា​ហ្វេ​អ៊ិ​ន​ធឺ​ណេត​មួយ​កន្លែង​ ​កាលពី​ថ្ងៃទី​ ​១៨​ ​ខែមីនា​។​

​លោក​ ​ជុំ​ ​ណា​រ៉ា​ន់​ ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ចាម​ ​ថ្ងៃនេះ​បាន​និយាយ​ថា​ ​កូនប្រុស​របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅដើមខែនេះ​ ​ប៉ុន្តែ​គាត់​មិនបាន​ចាំ​កាលបរិច្ឆេទ​ពិតប្រាកដ​ទេ​។​

​លោក​ ​ហួត​ ​វុទ្ធី​ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​នៅ​ថ្ងៃនេះ​ ​ប៉ុន្តែ​បាន​កំណត់​អត្តសញ្ញាណ​ជនជាប់ចោទ​ថា​ជា​ ​លោក​ ​សាន្ត​ ​សុខុម​ ​អាយុ​ ​២៨​ ​ឆ្នាំ​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រើ​ហិង្សា​ ​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ​គំរាមកំហែង​ដោយ​ប្រើប្រាស់​អាវុធ​ ​និង​កាន់កាប់​អាវុធ​ខុសច្បាប់​។​

​ចៅក្រម​ស៊ើបសួរ​ ​លោក​ ​នៅ​ ​យ៉ា​រ័ត្ន​ ​ដែល​ជា​ប្រធាន​តុលាការខេត្ត​កំពង់ចាម​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​ ​កាលពី​ម្សិលមិញ​។​

​នៅ​ថ្ងៃទី​ ​២៣​ ​ខែមីនា​ ​បុរស​ពីរ​នាក់​បាន​ដាក់ពាក្យ​ប្តឹង​ប្រឆាំង​លោក​ឧត្ដមសេនីយ៍​ ​សុខុម​ ​ដោយ​អះអាង​ថា​លោក​ ​បាន​គំរាម​ ​និង​ប្រើ​ហឹង្សា​លើ​ពួកគេ​ ​នៅពេល​ពួកគេ​កំពុង​លេង​ហ្គេម​អន​ឡាញ​ ​នៅ​ហាង​កា​ហ្វេ​អ៊ិ​ន​ធឺ​ណិ​ត​មួយ​ក្នុង​ក្រុង​កំពង់ចាម​។​

​យោង​តាម​ពាក្យ​បណ្តឹ​ងនោះ​បាន​រៀបរាប់​ថា​ ​លោក​ឧត្ដមសេនីយ៍​ ​សុខុម​ ​បាន​ទាញ​យុវជន​អាយុ​ ​២៥​ ​ឆ្នាំ​ឈ្មោះ​ ​ ​វ៉ាន់​ ​ចាន់​អ​ទិ​ច្ច​បញ្ញា​ ​និង​ ​ ​យ៉េ​ ​ចិន្តា​ ​អាយុ​ ​២៨​ ​ឆ្នាំ​ ​ពី​កៅអី​លេង​ហ្គេម​ ​យក​ទៅដល់​ក្បែរ​ឡាន​របស់​គាត់​ ​ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់​ពួកគេ​ថែមទៀត​។​

​អ្នក​ទាំងពីរ​បាន​គេច​ចេញ​ ​ហើយ​រត់​ចូល​ទៅ​ក្នុង​ហាង​កាហ្វេ​វិញ​ ​តែ​ត្រូវ​បាន​លោក​ ​សុខុម​ ​ដេញ​តាម​ ​និង​វាយដំ​តែម្តង​។​

​បន្ទាប់ពី​ហេតុការណ៍​នេះ​ ​លោក​ ​សុខុម​ ​បាន​ភៀសខ្លួន​ចេញពី​កន្លែង​កើតហេតុ​ ​ហើយ​សាលាដំបូង​ខេត្ត​កំពង់ចាម​ ​បាន​ចេញដីកាកោះ​ហៅ​រូបលោក​ដើម្បី​សាកសួរ​។​

​លោក​ ​ឡេង​ ​សេង​ហាន​ ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​អាដ​ហុក​ ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​លោក​បាន​លឺ​ថា​លោក​ ​សុខុម​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​ប៉ុន្តែ​លោក​មិនដឹង​ពី​មូលហេតុ​ដែល​តុលាការ​ដោះលែង​គាត់​ទេ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ប្រសិនបើ​គាត់​មិន​ត្រូវ​បាន​កាត់ទោស​នៅឡើយ​ទេ​ ​ចៅក្រម​ស៊ើបអង្កេត​អាច​មាន​សិទ្ធិ​សម្រេច​ថា​តើ​ត្រូវ​ឃុំខ្លួន​គាត់​ ​ឬក៏​ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​រង់ចាំ​សវនាការ​ជំនុំជម្រះ​”​ ​។​

​លោក​បាន​បន្ថែម​ថា​ ​”​អ្នកមាន​លុយ​ ​ឬ​អ្នកមាន​អំណាច​ ​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​ជាង​អ្នកក្រ​។​ ​”​ខ្ញុំ​ស្នើសុំ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​យុត្តិធម៌​ ​ចំពោះ​មនុស្ស​គ្រប់គ្នា​យោង​តាមច្បាប់​ ​និង​មិន​រើសអើង​រវាង​អ្នកមាន​ ​និង​អ្នកក្រ​”​ ​។​

​ក្រោយពី​ជនរងគ្រោះ​ពីរ​នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​។​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃទី​ ​២៥​ ​ខែមីនា​ ​បាន​បង្គាប់​ឲ្យ​ឧត្តមសេនីយ៍​ត្រី​ ​សាន្ត​ ​ប៊ុ​ន​ថាន​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ​ត្រូវជា​ឪពុក​របស់​លោក​ឧត្តមសេនីយ៍​ ​សាន្ត​ ​សុខុម​ ​ឲ្យ​ប្រាប់​កូនប្រុស​របស់​គាត់​ឲ្យ​ប្រគល់ខ្លួន​ឲ្យ​អាជ្ញាធរ​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​”​ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​ ​លោក​ឧត្តមសេនីយ៍​ ​ប៊ុ​ន​ថាន​ ​ជំរុញ​ឲ្យ​កូនប្រុស​គាត់​ចេញ​មក​បញ្ជាក់​ ​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​តុលាការ​”​ ​។​ ​”​ប្រសិនបើ​គាត់​ស្រឡាញ់​កូនប្រុស​គាត់​ខ្លាំង​ ​ដូច្នេះ​គាត់​នឹង​បាត់បង់​តំណែង​របស់​គាត់​”​ ​។​

​លោក​ឧត្តមសេនីយ៍​ ​ប៊ុ​ន​ថាន​ ​មិន​អាច​ទំនាក់ទំនង​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​៕​

Share and Like this post

Related Posts

Previous Article

ការ​នាំ​ចេញ​ផ្លែ​ស្វាយ​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង​នឹង​ត្រូវ​បាន​ពន្យារ​ពេល

Next Article

​អ្នកជំងឺ​ឈាម​ក្រ​កក​ ​ប្រឈម​​ពិការភាពបើមិន​ទទួលបានការ​ព្យាបាល​