​អ្នកជំងឺ​ឈាម​ក្រ​កក​ ​ប្រឈម​​ពិការភាពបើមិន​ទទួលបានការ​ព្យាបាល​

សែន ដាវីត / Khmer Times No Comments Share:
Haemophilia
ស្ត្រី​ម្នាក់​នាំ​កូន​ ​មក​ពិនិត្យ​មើល​សុខភាព​នៅ​ឯ​មន្ទីរពេទ្យ​។​ ​ ជរ សុគន្ធា

សមាគម​ ​Haemophilia​ ​(​ឈាម​ក្រ​កក​)​ ​កម្ពុជា​ ​កាលពី​ថ្ងៃអាទិត្យ​បាន​អំពាវនាវ​ដល់​មាតាបិតា​ ​ដែល​មានកូន​មាន​ជំងឺ​នេះ​ ​សូម​នាំ​ពួកគេ​មក​ព្យាបាល​ដោយ​ចលនា​ ​ដើម្បី​ជៀសវាង​ពី​ពិការភាព​។​

​​ក្នុង​សិក្ខាសាលា​មួយ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ ​សមាគម​បាន​ថ្លែង​ថា​ ​ការ​ធ្វើលំ​ហាត់ប្រាណ​ ​អាច​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​ ​អវិជ្ជមាន​មួយចំនួន​នៃ​ជំងឺ​បាន​។​

​ជំងឺ​ ​ឈាម​ក្រក​ក​ ​ជា​ជំងឺ​កម្រ​មួយ​ដែល​ឈាម​មិន​ងាយ​កក​ ​ដោយសារ​កង្វះ​ប្រូតេអ៊ីន​ដែល​ធ្វើ​ឈាមកក​។​ ​វា​ជា​ជម្ងឺ​ដំណរ​ពូជ​ ​ដែល​ត្រូវ​បាន​ឆ្លង​ពី​ឪពុក​ម្តាយ​ទៅ​កូន​។​

​ជម្ងឺ​នេះ​មាន​អាការៈ​ឈឺចាប់​ ​និង​ធ្វើឲ្យ​ហើមសន្លាក់​ ​ហើយ​អាច​បណ្តាល​ឲ្យ​ស្លាប់​ ​ប្រសិនបើ​មានការ​ហូរឈាម​ចូល​សរីរាង្គ​ខាងក្នុង​ ​ជាពិសេស​ខួរក្បាល​។​

​លោក​ ​សែម​ ​សុខ​បញ្ញា​ ​ប្រធាន​សមាគម​ ​បាន​លើកទឹកចិត្ត​ដល់​សមាជិក​គ្រួសារ​ ​និង​អ្នកជំងឺ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​របស់​សមាគម​ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ជំងឺ​ ​និង​ទទួល​បានការ​គាំទ្រ​ពីសា​ធារ​ណ​ជន​។​

​លោក​បាន​កត់សម្គាល់​ថា​ ​ពួកគេ​ក៏​នឹង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ ​ស្តី​ពី​សេវា​ព្យាបាល​ដោយ​ចលនា​ផង​ដែរ​។​

​លោក​ ​សុខ​ផល​ ​បាន​ថ្លែង​ថា​ ​”​យើង​សូម​អំពាវនាវ​ដល់​មាតាបិតា​ ​និង​សមាជិក​គ្រួសារ​ ​ឲ្យ​ចូលរួម​ជាមួយ​យើង​ដើម្បី​ស្វែងយល់​អំពី​សេវាកម្ម​ ​ដែល​អាច​ជួយ​អ្នកជំងឺ​បាន​”​។

យោង​តាម​របាយការណ៍​របស់​សមាគម​​បាន​និយាយ​ថា​ ​មាន​មនុស្ស​ប្រមាណ​ ​៣០០០​ ​នាក់​មាន​ជំងឺ​នេះ​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយ​អ្នក​ជម្ងឺ​អាច​ស្វែងរក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ភ្នំពេញ​ ​និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្តសៀមរាប​៕​

Share and Like this post

Related Posts

Previous Article

តុលាការខេត្ត​កំពង់ចាម​ ​បាន​ដោះលែង​មន្ត្រី​កងរាជអាវុធហត្ថប្រើហឹង្សា​​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​

Next Article

លោកនាយករដ្ឋមន្ត្រហ៊ុន​​ សែន ជំរុញដល់ប្រជាពលរដ្ឋ ដាំដំណាំ និងបន្លែគ្មានជាតិ​គីមីនៅតាមផ្ទះ​ ​សម្រាប់​ទទួល​ទាន