​កងកម្លាំង​ចម្រុះ​ស៊ើបអង្កេត​ ​ក្រុម​អន្ត​ពាល​ចិន​នៅ​ខេត្ត​ព្រះសីហនុ​

ឃី សុវឌ្ឍី / Khmer Times No Comments Share:
gang-chiness
​ក្រុម​អន្ត​ពាល​ចិន​​ដែល​​​ប៉ុនប៉ង​​បង្ក​​អសន្តិសុខ​​នៅ​ខេត្ត​​ព្រះសីហនុ​។ រូបថត សហការី

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ ​មន្ត្រី​នគរបាល​ចិន​នឹង​សហការ​ជាមួយ​មន្ត្រី​នគរបាល​កម្ពុជា​ ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ក្រុម​បុរស​ជនជាតិ​ចិន​ ​ដែល​បាន​និយាយ​នៅក្នុង​វីដេអូ​ឃ្លី​បមួ​យថា​ ​ពួកគេ​នឹង​បង្ក​ភាព​អសន្តិសុខ​ ​នៅ​ខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ ​នៅ​ថ្ងៃអាទិត្យ​ ​ស្ថានទូត​ចិន​បាន​និយាយ​ថា​ ​ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​វីដេអូ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ជនជាតិ​ចិន​ ​ដែល​ប៉ុនប៉ង​ធ្វើឲ្យ​មាន​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​។​

​បុរស​ជាង​ ​១០​ ​នាក់​ ​ក្នុង​វិ​ដេ​អូ​ឃ្លី​ប​បាន​និយាយប្រាប់​ថា​ ​ពួកគេ​មក​ពីទី​ក្រុង​ ​ចុង​ឈីង​ ​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ ​ដោយ​អៈអាង​ថា​ពួកគេ​នឹង​បង្ក​បញ្ហា​ចលាចល​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ដ​ទៀត​ថា​ ​”​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នេះ​ ​ហើយនឹង​ជួយ​ជ្រោមជ្រែង​មន្ត្រី​នគរបាល​កម្ពុជា​ ​និង​ចិន​ដើម្បី​ស៊ើបអង្កេត​បញ្ហា​នេះ​”​ ​។​

​ឧត្តមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​បាន​បញ្ជាក់​ថា​មន្រ្តី​នគរបាល​ខេត្ត​ ​និង​នគរបាល​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​ករណីនេះ​។​

​លោក​ឧត្តមសេនីយ៍ឯក​ ​ណា​រិន​ ​បាន​មានប្រសាសន៍​ថា​ ​”​មន្រ្តី​នគរបាល​ខេត្ត​ព្រះសីហនុ​ ​និង​នគរបាល​ជំនាញ​កំពុង​ស៊ើបអង្កេត​ករណីនេះ​ ​ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុម​អន្ត​ពាល​ជនជាតិ​ចិន​នោះ​”​ ​។​

​សមាគម​អ្នកកាសែត​ចិន​ ​-​ ​កម្ពុជា​ ​បាន​គាំទ្រ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​ហើយ​បន្ថែម​ថា​ ​សមាគម​ថ្កោលទោស​ចំពោះ​បំណង​អាក្រក់​របស់​ក្រុម​ជនជាតិ​ចិន​នេះ​៕

Share and Like this post

Related Posts

Previous Article

លោកនាយករដ្ឋមន្ត្រហ៊ុន​​ សែន ជំរុញដល់ប្រជាពលរដ្ឋ ដាំដំណាំ និងបន្លែគ្មានជាតិ​គីមីនៅតាមផ្ទះ​ ​សម្រាប់​ទទួល​ទាន

Next Article

ប្រទះឃើញ​សត្វ​ផ្សោតញី​ស្លាប់​ ​នៅ​កាំ​ពី​