ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​ឆៅ​តម្លៃ​ ​៦២០​ ​លាន​ដុល្លារ​បាន​ពន្យារ​ពេល​

ជា វណ្ណៈ / Khmer Times No Comments Share:
The-Block-A-offshore

​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បាន​ឲ្យដឹង​ថា​ ​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ពីរ​ភាគ​ខាងត្បូង​ ​កំពុង​ដំណើរការ​យឺត​ជាង​ការ​រំពឹង​ទុក​ ​ខណៈ​គម្រោង​នេះ​ទាំ​ស្រុង​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ​២០២២​​។​

​លោក​ ​កូស​ ​ស៊ី​ឡា​ ​អនុប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ប្រេង​ ​បាន​និយាយ​ថា​ ​ដំណាក់កាល​ដំបូង​នៃ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដែល​មាន​ទីតាំងនៅ​លើ​ផ្ទៃដី​ចំនួន​ ​៣៦៥​ ​ម៉ែត្រការ៉េ​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​និង​ខេត្តកំពត​ ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំក្រោយ​ ​ដែល​ខុសពី​គម្រោង​ដើម​ដែល​កំណត់​ថា​ ​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ​២០១៩​ ​នេះ​។​

​ ​លោក​ ​ស៊ី​ឡា​ ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ស្តី​ពី​វិស័យ​ប្រេង​ ​និង​ឧស្ម័ន​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃអង្គារ​ថា​ ​រោងចក្រ​នេះ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ​២០១៧​ ​ប៉ុន្តែ​វា​មានដំណើរ​ការសាងសង់​មាន​ភាពយឺត​យ៉ាវ​។​

​ ​រោងចក្រ​នេះ​ ​នឹង​ចំណាយ​អស់​ ​៦២០​ ​លាន​ដុល្លារ​ ​ហើយនឹង​អាច​ចម្រាញ់​ប្រេងឆៅ​បាន​ ​៣​ ​លាន​តោន​ក្នុង​មួយឆ្នាំ​ ​ដែល​នឹងអាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​។​

​ ​រោងចក្រ​ដែល​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ ​ដោយក្រុម​ហ៊ុន​ប្រេង​ឥន្ទ​នៈ​កម្ពុជា​ ​នឹង​ទំនងជា​ដំណើរការ​បូម​ប្រេង​ពី​ប្លុក​អណ្ដូងប្រេង​អប្សរា​ ​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​អណ្ដូងប្រេង​បម្រុង​ ​ត្រូវ​បូម​មុនគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ ​ប្រសិនបើ​រោងចក្រ​ចម្រាញ់​ប្រេង​មិន​បញ្ចប់​ទាន់ពេល​កំណត់​ ​ខណៈ​ពេល​ប្លុក​ប្រេង​អប្សរា​អាច​បូម​យក​ប្រេង​បាន​នៅក្នុង​ឆ្នាំនេះ​ ​នោះ​ប្រេងឆៅ​នឹង​ត្រូវ​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

​ ​​លោក​ ​ស៊ី​ឡា​ ​បាន​ប្រាប់​សន្និសីទ​នេះ​ថា​ ​«​មិនទាន់​មាន​ផែនការ​ ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​ ​ដើម្បី​តភ្ជាប់​ប្លុក​ប្រេង​អប្សរា​ ​និង​រោងចក្រ​ចម្រាញ់​ប្រេង​ដែល​កំពង់​សាងសង់​នេះ​នៅឡើយ​ទេ​។​»​

​តួលេខ​ពី​ក្រសួង​រ៉ែ​ ​និង​ថាមពល​បាន​បង្ហាញថា​ ​កម្ពុជា​បាន​ប្រើប្រាស់​ផលិតផល​ប្រេងកាត​ ​២,៥​ ​លាន​តោន​កាលពី​ឆ្នាំមុន​ ​ដែល​កើនឡើង​ ​១០​ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ​២០១៧​ ​។​ ​កម្ពុជា​បាន​នាំចូល​ប្រេង​ពី​ប្រទេស​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​៕

Share and Like this post

Related Posts

Previous Article

​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង​ ​ច្រានចោល​ចំពោះ​ព័ត៌មាន​ ​អនុញ្ញាត​ឲ្យ​ឈូស​ឆាយដី​នៅ​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរាល់

Next Article

ការផលិត​ថាមពលអគ្គីសនី​កើនឡើង​ ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​មកនេះ​