ការផលិត​ថាមពលអគ្គីសនី​កើនឡើង​ ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​មកនេះ​

ម៊ំ គន្ធា / Khmer Times No Comments Share:
Phnom Penh Light night
ទិដ្ឋភាបពេលរាត្រី​ក្នុង​ទីក្រុង​ភ្នំពេញ​ពេល​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់។ KT/Fabien Mouret

​​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​ស្ថានីយ​វារី​អគ្គីស​នី​នៅ​កម្ពុជា​អាច​ផលិត​បាន​ ​៦០០​ ​នៃ​ ​១៤០០​ ​មេ​ហ្គា​វ៉ាត់​ ​ដែល​ជា​តម្រូវការ​សម្រាប់​ប្រើប្រាស់​ទូទាំង​ប្រទេស​ ​ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ក្នុង​អំឡុង​ពេល​ប្រា​រព្ឋ​ពិធី​ ​ខួប​អនុស្សាវរីយ៍​ទិវា​កាកបាទក្រហម​ ​និង​អឌ្ឍ​ច័ន្ទ​ក្រហម​នៅ​ភ្នំពេញ​។​

​លោក​មានប្រសាសន៍​ថា​ ​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​កង្វះខាត​ទឹក​ ​ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​ក្នុង​ការផលិត​ថាមពលអគ្គីសនី​។​ ​ប៉ុន្តែ​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​ ​អាច​ឲ្យ​យើង​ផលិត​ថាមពល​អគ្គិសនី​បាន​ ​៦០០​ ​មេ​ហ្គា​វ៉ាត់​។​

​”​នៅ​ព្រឹក​នេះ​ខ្ញុំ​បាន​ទទួល​របាយការណ៍​ ​ពី​លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​។​ ​វា​ជា​លើក​ទី​ ​១​ ​ហើយ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ ​ដែល​ស្ថានីយ៍​វារី​អគ្គីស​នី​របស់​យើង​ ​អាច​ផលិត​បាន​ ​៦០០​ ​មេ​ហ្កា​វ៉ាត់​នៃ​ចំនួន​ដែល​តម្រូវការ​ ​១៤០០​ ​មេ​ហ្កា​វ៉ាត់​។​ ​កាលពី​សប្តាហ៍​មុន​ ​យើង​អាច​ផលិត​បាន​ត្រឹមតែ​ ​៤០០​ ​មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​»​។​

​លោក​បាន​បន្ថែម​ថា​ ​លោក​សង្ឃឹមថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​សប្តាហ៍​ខាងមុខ​។​

​លោក​ ​លឹម​ ​គា​ន​ហោ​ ​រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ព្យាករណ៍​ថា​ ​រដូវវស្សា​អាច​នឹង​មកដល់​មុន​ពេល​។​ ​គាត់​បាន​និយាយ​ថា​ ​រដូវវស្សា​នឹង​មកដល់​នៅដើម​សប្តាហ៍​ទីបី​ក្នុង​ខែ​នេះ​ ​ប៉ុន្តែ​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​សប្តាហ៍​ទីពីរ​ ​។​

ទោះជាយ៉ាងណា​លោក​បាន​កត់សម្គាល់​ថា​ ​អាជ្ញាធរ​គួរតែ​យកចិត្ត​ទុកដាក់​ទៅលើ​ព្យុះភ្លៀង​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ ​ពី​វិធី​បង្ការ​គ្រោះមហន្តរាយ​ធម្មជាតិ​។​

​រដូវប្រាំង​នៅ​កម្ពុជា​ចាប់ផ្តើម​ពី​ខែវិច្ឆិកា​ ​ដល់​ខែមេសា​ ​ហើយ​រដូវភ្លៀង​ចាប់ផ្តើម​ពី​ខែឧសភា​ ​រហូតដល់​ខែតុលា​។​ ​កាលពី​ខែកុម្ភៈ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​អំពាវនាវ​ដល់​មន្រ្តី​រដ្ឋាភិបាល​ ​ឲ្យ​កាត់បន្ថយ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ ​ដោយសារតែ​កង្វះខាត​ទឹក​ ​ដើម្បី​ផលិត​ថាមពលអគ្គីសនី​នៅ​តាម​ទំនប់ទឹក​។​

​យោង​តាម​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​របស់ក្រ​សួង​រ៉ែ​ ​និង​ថាមពល​ ​បាន​ឲ្យដឹង​ថា​ ​ការ​ផ្គត់ផ្គង់​ថាមពលអគ្គីសនី​ទូទាំង​ប្រទេស​ ​នឹង​កើន​ដល់​ ​២.៨៧០​ ​មេ​ហ្គា​វ៉ាត់​នៅ​ឆ្នាំនេះ​។​

​របាយការណ៍​បាន​និយាយ​ថា​ ​ថាមពលអគ្គីសនី​ ​២.៤២៨​ ​មេ​ហ្គា​វ៉ាត់​នឹង​ត្រូវ​ផលិត​ក្នុង​ស្រុក​ ​ហើយ​នៅកន្លែង​ខ្វះខាត​ត្រូវ​ទិញ​ពី​ប្រទេស​ថៃ​ ​វៀតណាម​ ​និង​ឡាវ​៕​

Share and Like this post

Related Posts

Previous Article

ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​ឆៅ​តម្លៃ​ ​៦២០​ ​លាន​ដុល្លារ​បាន​ពន្យារ​ពេល​

Next Article

ដុកទ័រ​នៅ​ព្រែក​ព្នៅ​ ​បញ្ឆោត​ម្ដាយ​រំលោភ​កូនស្រី​