ដុកទ័រ​នៅ​ព្រែក​ព្នៅ​ ​បញ្ឆោត​ម្ដាយ​រំលោភ​កូនស្រី​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
meth samen

In English: Doctor charged with rape

​តុលាការក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​វេជ្ជបណ្ឌិត​អាយុ​ ​៤៣​ ​ឆ្នាំ​ម្នាក់​ ​ពី​បទ​រំលោភ​សេពសន្ថវៈ​ស្ត្រី​ ​អាយុ​ ​២១​ ​ឆ្នាំ​នៅ​គ្លីនិក​របស់​ខ្លួន​ ​នៅក្នុង​ខណ្ឌ​ព្រែកព្នៅ​។​

​លោក​ ​នួន​ ​ពៅ​ ​មន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ព្រែក​ពៅ​ ​បាន​កំណត់​អត្តសញ្ញាណ​ជនជាប់ចោទ​ថា​ ​ឈ្មោះ​ ​ម៉េត​ ​សាមេន​ ​ដែល​ជា​វេជ្ជបណ្ឌិត​ ​និង​ជា​ម្ចាស់​គ្លីនិក​ផ្ទាល់​ ​នៅក្នុង​សង្កាត់​គោករកា​។​

​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ត្រី​អាយុ​ ​២១​ ​ឆ្នាំ​ ​ម្នាក់​ដែល​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ​ ​នៅក្នុង​ខណ្ឌ​ព្រែកព្នៅ​ ​និង​ស្នាក់នៅ​ក្នុង​សង្កាត់​គោក​រកា​នោះ​ផង​ដែរ​។​

​លោក​ ​នួន​ ​ពៅ​ ​បាន​និយាយ​ថា​លោក​ ​សា​មេន​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ ​ហើយ​ប្រឈមមុខនឹង​ការ​ជាប់ពន្ធ​នា​គារ​ ​១០​ ​ឆ្នាំ​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទា​ទោស​។​ ​លោក​បាន​បន្ថែម​ថា​ ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ ​ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ ​នៅ​ពន្ធនាគារ​ព្រៃស​។​

​យោង​តាម​ការស៊ើបអង្កេត​របស់​ប៉ូលី​ស​ ​ជនរងគ្រោះ​បាន​មក​គ្លី​នីក​ជាមួយ​ម្តាយ​របស់​នាង​ ​នៅ​ម៉ោង​ ​៧​ ​យប់​ថ្ងៃអាទិត្យ​។​ ​លោក​បាន​បន្ថែម​ថា​លោក​ ​សាមេន​ ​បាន​ណែនាំ​ឲ្យ​ជនរងគ្រោះ​ស្នាក់នៅ​មួយ​យប់​ ​ដើម្បី​តាមដាន​ស្ថានភាព​ជំងឺ​បន្ថែម​ទៀត​ ​ហើយ​បាន​ប្រាប់​ម្តាយ​របស់​ជនរងគ្រោះ​ ​ឲ្យ​ត្រលប់​ទៅផ្ទះ​សិន​។​

​លោក​ ​នួន​ ​ពៅ​ ​បាន​កត់សម្គាល់​ថា​ ​លោក​ ​សា​មេន​ ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ជនរងគ្រោះ​នៅ​ម៉ោង​ប្រហែល​ ​9:30​ ​នាទី​យប់​ ​នៅពេល​នាង​ដេក​លង់លក់​។​

​លោក​ ​នួន​ ​ពៅ​ ​បាន​និយាយ​ថា​ ​”​គាត់​ចាប់ផ្តើម​ស្ទាប​នាង​ហើយ​បន្ទាប់មក​ក៏​រំលោភ​នាង​”​ ​។​ ​ពេលនោះ​ម្តាយ​របស់​នាង​បាន​ចូល​មក​ទាន់​ឃើញ​ពេទ្យ​កំពុង​រំលោភ​កូនស្រី​ ​គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ​។​ ​ហើយ​បាន​ចាក់​សោរ​ពួកគេ​ទាំងពីរ​នៅក្នុង​បន្ទប់​ ​”​។​

​បន្ទាប់ពី​ចាក់សោ​ទ្វារ​ម្តាយ​បាន​រាយការណ៍​ប្រាប់​សម្មត្ថកិច្ច​។​

​លោក​ ​នួន​ ​ពៅ​ ​បាន​និយាយ​ថា​សម្មត្ថ​កិច្ច​ ​បាន​ចាប់ខ្លួន​ ​លោក​ ​សា​មេន​ ​នៅ​ម៉ោង​ប្រហែល​ ​១០​ ​យប់​ ​ហើយ​រឹបអូស​យក​ថ្នាំ​មួយចំនួន​ពី​គ្លីនិក​ ​និង​ទូរស័ព្ទ​របស់​គាត់​។​ ​ក្រោយមក​គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ស្នាក់​ការ​នគរបាល​ខណ្ឌ​ដើម្បី​សាកសួរ​។​

​លោក​វរសេនីយ៍ត្រី​ ​ស៊ីន​ ​គឹ​ម​ធី​ ​ស្នង​កា​រន​គ​បាល​ខណ្ឌ​ព្រែកព្នៅ​ ​បាន​មានប្រសាសន៍​ថា​ ​លោក​ ​សា​មេន​ ​បាន​សារភាព​ថា​ ​ពិតជា​បាន​ចាប់រំលោភ​ជនរងគ្រោះ​ ​និង​បាន​និយាយ​ថា​ ​គាត់​រំលោភ​នាង​ដោយសារ​ឃើញ​នាង​មាន​សម្រស់​ស្អាត​៕

Share and Like this post

Related Posts

Previous Article

ការផលិត​ថាមពលអគ្គីសនី​កើនឡើង​ ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​មកនេះ​

Next Article

ក្រសួង​អប់រំ​ ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ពិការភាព​ ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់​ថ្លៃ​សិក្សា​ ​១០០​ភាគរយ​