ដាក់​ពន្ធនាគារ​ ​៦​ ​ឆ្នាំ​ ​អ្នក​រត់តាក់ស៊ី​ ​ដែល​ប៉ង​ចាប់រំលោភ​ក្មេងស្រី​អាយុ​ ​១៨​ ​ឆ្នាំ​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
Taxi driver attempt to rap
​អ្នក​រត់តាក់ស៊ី​ដែល​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី។​ រូបថត សហការី

​​កាលពី​ម្សិលមិញ​តុលាការក្រុង​ភ្នំពេញ​ ​បាន​ផ្តន្ទា​ទោស​អ្នក​រត់តាក់ស៊ី​ម្នាក់​ ​ឲ្យ​ជាប់ពន្ធ​នា​គារ​ ​រយៈពេល​ ​៦​ ​ឆ្នាំ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​

​លោក​ ​ឡុង​ ​វណ្ណា​ ​ចៅក្រម​ស៊ើបសួរ​ ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ឲ្យដឹង​ថា​ជនជាប់ចោទ​ឈ្មោះ​ ​ហម​ ​សុខ​វី​ ​អាយុ​ ​២៤​ ​ឆ្នាំ​ ​ជា​អ្នក​រត់តាក់ស៊ី​រស់នៅ​ក្នុង​ ​សង្កាត់​បឹងសាឡាង​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​។​

​លោក​ ​សុខ​វី​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ចាប់រំលោភ​ ​បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមីនា​ ​ឆ្នាំមុន​។​

​”​តុលាការ​បាន​កាត់ទោស​គាត់​ឲ្យ​ជាប់គុក​ ​៦​ ​ឆ្នាំ​”​ ​និង​ ​បង្គាប់​ឲ្យ​ ​លោក​ ​សុខ​វី​ ​ផ្តល់​ប្រាក់សំណង​ចំនួន​ ​៤​ ​លាន​រៀល​ ​ដល់​ជនរងគ្រោះ​ផង​ដែរ​។​

​លោក​ព្រះរាជអាជ្ញា​រង​ ​តុប​ ​ឈុង​ឡុង​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមីនា​ ​ឆ្នាំមុន​ ​វេលា​ម៉ោង​ ​១២ថ្ងៃត្រង់​ថា​ ​លោក​ ​សុខ​វី​ ​បាន​ល្បួង​ក្មេងស្រី​អាយុ​ ​១៨​ ​ឆ្នាំ​ម្នាក់​ ​ឲ្យ​ទៅ​បាក់ខែង​ជាមួយ​គាត់​។​ ​តែ​គាត់​បែរជា​នាំ​នាង​ទៅផ្ទះ​សំណាក់​ ​អាល់​ហ្វៃ​ ​នៅ​ព្រែកលៀប​ទៅវិញ​។​

​លោក​ ​ឈុង​ឡុង​ ​បាន​មានប្រសាសន៍​ថា​ ​”​បន្ទាប់ពី​លោក​ ​សុខ​វី​ ​បាន​នាំ​ជនរងគ្រោះ​ចូល​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​ ​ហើយ​គាត់​បាន​ចាក់សោ​ទ្វារ​ ​និង​ចាប់រំលោភ​នាង​តែម្តង​”​។​ ​”​នាង​បាន​ព្យា​យា​មរើបំ​រាស់​ ​ហើយ​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ ​និង​ ​ស្រែក​រក​ជំនួយ​ពី​អ្នកភូមិ​ ​ដែល​រស់នៅ​ក្បែរ​នោះ​ឲ្យ​ជួយ​។​ ​”​

​លោក​ ​ឈុង​ឡុង​ ​បាន​រៀបរាប់​ថា​ ​លោក​ ​សុខ​វី​ ​បន្ត​ដេញ​តាម​ពីក្រោយ​ជនរងគ្រោះ​ ​ស្រប​ពេល​ ​អ្នកភូមិ​ ​និង​សម្មត្ថ​កិច្ច​ដែល​ប្រចាំការ​ ​នៅ​ប៉ុស្តិ៍​ ​ក្បែរ​នោះ​ ​បាន​លឺ​ជនរងគ្រោះ​ស្រែក​ ​ហើយក៏​បាន​ធ្វើអន្តរាគមន៍​តែម្តង​។​ ​សម្មត្ថ​កិច្ច​បាន​ចាប់ខ្លួន​លោក​ ​សុខ​វី​ ​និង​រឹបអូស​បាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ​មួយ​គ្រឿង​ ​និង​ទូរស័ព្ទ​របស់​គាត់​៕​

Share and Like this post

Related Posts

Previous Article

សាលារៀន​រដ្ឋ​ពីរ​ ​ហាម​សិស្ស​ប្រើ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ក្នុង​ម៉ោង​សិក្សា​

Next Article

កសិដ្ឋាន​ស្វាយមួយចំនួន​ ​ត្រូវ​បាន​ចុះ​ត្រួតពិនិត្យ​ដោយ​ភ្នា​ក់​ងារ​ ​កូរ៉េ​ខាងត្បូង​