ជនជាតិ​ចិន​ ​២​ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ការ​បាញ់សម្លាប់​នៅ​ខេត្ត​ព្រះសីហនុ​

ឃួន ណារឹម / Khmer Times No Comments Share:
A Chinese nationals was shoot to death
សាកសព​ជនរងគ្រោះ​បានស្លាប់​នៅនឹង​កន្លែងកើត​ហេតុ។ រូបថត សហការី

​កាលពី​ម្សិលមិញ​សម្មត្ថកិច្ចខេត្ត​ព្រះសីហនុ​ ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់​ដែល​សង្ស័យ​ថា​ ​បាន​បាញ់សម្លាប់​ជនជាតិ​ចិន​ដូចគ្នា​​។​

​លោក​ ​ជួន​ ​ណា​រិន​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ថា​ ​ការ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ​៣​ ​និង​ ​៣០​ ​នាទី​រសៀល​ម្សិលមិញ​ ​នៅមុខ​សណ្ឋាគារ​មួយ​ក្នុង​ភូមិ​បួន​។​

​លោក​បាន​និយាយ​ថា​ ​”​យើង​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់​ ​ពី​បទ​មនុស្សឃាត​”​។​ ​ឥឡូវនេះ​ពួកគេ​កំពុង​ត្រូវ​បាន​សាកសួរ​ ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​ ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​លោក​ ​ជួប​ ​ណា​រិន​ ​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​ ​ឬ​ជនរងគ្រោះ​ទេ​ ​ដោយសារតែ​ការស៊ើបអង្កេត​កំពុងតែ​ដំណើរការ​បន្ត​។​

​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​ ​(​CCTV​)​ ​នៅ​សណ្ឋាគារ​មួយ​បាន​បង្ហាញថា​ ​ជនសង្ស័យ​ក្នុង​រថយន្ដ​ ​SUV​ ​មួយ​គ្រឿង​ហើយ​បាញ់ប្រហារ​ជនរងគ្រោះ​ ​ខណៈ​ពេល​គាត់​ព្យាយាម​ចាកចេញ​ពីរ​ថ​យន្ដ​ ​ហើយ​បាន​ស្លាប់​ភ្លាម​ៗ​នៅកន្លែង​កើតហេតុ​។​ ​បន្ទាប់មក​ពួកគេ​បាន​បើកឡាន​ចេញទៅ​។​

​គួរ​កត់សម្គាល់​ថា​ ​ឧក្រិដ្ឋ​កម្ម​មានការ​កើនឡើង​ ​បន្ទាប់ពី​មានការ​ហូរ​ចូល​ជាច្រើន​នៃ​ជនជាតិ​ចិន​។​ ​លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​បាន​ចាត់តាំង​ឲ្យ​មាន​អង្គភាព​ចំនួន​បួន​ ​នៅ​ក្រោម​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​ការ​ស្តារ​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ថ្លែង​នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ​នៅ​ក្រសួងមហាផ្ទៃ​ ​កាលពី​ខែកញ្ញា​ ​លោក​ ​ស​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​ ​អង្គភាព​ចំនួន​ ​៤​ ​រួមមាន​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ ​នគរបាល​ជាតិ​ ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ ​និង​អ្នកជំនាញ​ផ្នែក​ច្បាប់​។​ ​ក្រុមការងារ​ទាំងនោះ​មាន​ភារកិច្ច​ ​ផ្តល់​ការ​គាំទ្រ​បន្ថែម​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​។​

​លោក​ ​ស​ ​ខេង​ ​បាន​កត់សម្គាល់​ថា​ឧក្រិដ្ឋ​កម្ម​ដែល​កំពុង​ញាំញី​ក្រុង​ព្រះសីហនុ​ ​រួមមាន​ឃាតកម្ម​ ​ការ​ជួញដូរ​គ្រឿងញៀន​ ​និង​ល្បែងស៊ីសង​ ​ដែល​បាន​នាំឲ្យមាន​ករណី​ ​ជំរិត​ទារប្រាក់​ ​និង​ករណី​ចាប់​ពង្រាត់​៕​

Share and Like this post

Related Posts

Previous Article

អនុវិទ្យាល័យ​បាយដំរាំ​ ​ដាំ​បន្លែ​សរីរាង្គ​ ​និង​ឈើ​ហូប​ផ្លែ​លក់​ ជួយ​​សិស្ស​ក្រីក្រ​

Next Article

​​ប្រណាំង​ស៊ីក្លូ​ ​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​