ក្រសួងនឹង​ជំរុញភ្ញៀវ​ទេសចរណ៍​ជប៉ុន​ ឲ្យកើនដល់ ​៣០ ម៉ឺននាក់ ​ក្នុង​ឆ្នាំ​ ​២០២០​

ជា វណ្ណៈ / Khmer Times No Comments Share:
ភ្ញៀវទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅប្រាសាទ​អង្គរវត្ត​កាលពី​ពេល​កន្លងទៅ។ ជរ សុគន្ធា

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​បាន​ប្រកាស​ថា​ ​កម្ពុជា​មានបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ ​ជាង​ ​៣០០​ ​០០០ នាក់​ ​ក្នុង​ឆ្នាំ​ ​២០២០​។​ ​

​ការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​ធ្វើឡើង​នៅក្នុង​ពិធីបុណ្យ​ប្រចាំឆ្នាំ​ ​២០១៩​ ​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ​៣​ ​ដល់​ថ្ងៃទី​ ​៤​ ​ខែមេសា​ ​នៅក្នុង​ទីក្រុង​ ​តូក្យូ​។​ ​លោក​ ​ថោង​ ​ខុន​ ​រំពឹង​ថា​ ​ចំនួន​កើនឡើង​នៃ​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ ​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ ​គឺ​ជាល​ទ្ឋ​ផល​នៃ​ចំណង​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹងមាំ​ ​នៃ​ប្រទេស​ទាំងពីរ​។​ ​

​ក្នុង​ឆ្នាំ​ ​២០១៩​ ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ ​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ ​២៣០០០០​ ​នាក់​។​ ​លោក​ ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ពិធីបុណ្យ​កម្ពុជា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ ​វប្បធម៌​កម្ពុជា​ ​ប្រពៃណី​ទំនៀម​ទំ​លាប់​ ​វិស័យ​សេដ្ឋកិច្ច​ ​និង​សក្តានុពល​ទេសចរណ៍​។​ ​

. .

​លោក​ក៏បាន​ស្នើរ​សុំ​អោយ​មានការ​ហោះហើរ​ត្រង់​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំងពីរ​ ​ជាពិសេស​គឺ​ទៅកាន់​ខេត្តសៀមរាប​ ​ដែល​ជាទី​តាំង​នៃ​រមណីយដ្ឋាន​អង្គរ​បុរាណ​ដែល​បាន​ចុះបញ្ជី​ដោយ​យូណេស្កូ​ ​ដែល​មាន​សក្តានុពល​ទេសចរណ៍​ខ្លាំង​ ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​។​ ​

​សូម​បញ្ជាក់​ថា​ ​កាលពី​ឆ្នាំ​ ​២០១៨​ ​ទេសចរណ៍​អន្តរជាតិ​ ​៦,២​ ​លាន​នាក់​បាន​មក​ ​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​បាន​កើនឡើង​ ​ចំនួន​ ​១០,៧​%​។​ ​ក្នុង​នោះ​មាន​ ​២១០.០០០​ ​នាក់​ជា​ជនជាតិ​ជប៉ុន​កើនឡើង​ ​៣,៥​%​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ដែល​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ទាំង​ ​១០​ ​របស់​ប្រទេស​កម្ពុជា​។​ ​

​ក្នុង​ពិធីបុណ្យ​ ​កម្ពុជា​ ​២០១៩​ ​ផលិតផល​កម្ពុជា​ ​ជាច្រើន​ត្រូវ​ ​បាន​ដាក់​ ​តាំង​ក្នុង​នោះ​មាន​ដូចជា​ ​ក្រមា​ ​អាហារ​ ​ជាដើម​ ​ដែល​សរុប​មាន​ ​២៥០ស្តង់​ ​ហើយ​បាន​ទាក់ទាញ​អ្នកទស្សនា​ ​១០០​ ​០០០នាក់​។​ ​

​លោក​ ​KENJI​ ​YAMADA​ ​អនុរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ ​បាន​លើកឡើង​ថា​ ​ប្រទេស​ជប៉ុន​នឹង​ជ​ម្រុ​ញ​អោយ​ ​អ្នក​ទេសចរណ៍​ ​និង​អ្នក​វិ​និ​យោគិ​ ​ន​អោយ​បាន​ច្រើន​ថែមទៀត​មកកាន់​ប្រទេស​កម្ពុជា​ ​។​ ​

​លោក​ ​YAMADA​ ​បាន​ដកស្រង់​សម្តី​ពី​ ​Facebook​ ​របស់ក្រ​សួង​ការ​ ​បរទេស​ជប៉ុន​បាន​បញ្ជាក់​ថា​ ​កម្ពុជា​បច្ចុប្បន្ន​សំបូរ​កម្លាំង​ពលកម្ម​វ័យក្មេង​។​ ​ប្រទេស​ជប៉ុន​ប្តេជ្ញា​ថា​នឹង​ជ​ម្រុ​ញ​អោយ​មានការ​កើនឡើង​ ​ទាំង​ទេសចរ​ជប៉ុន​ ​និង​វិនិយោគិន​ជប៉ុន​បន្ថែម​ទៀត​។​

. .

​កាលពី​ឆ្នាំ​ ​២០១៦​ ​ក្រុមហ៊ុន​ ​All​ ​Nippon​ ​Airway​ ​(​ANA​)​ ​បាន​បើក​ការហោះហើរ​ត្រង់​ពី​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ ​Narita​ ​ទីក្រុង​ ​Tokyo​ ​មក​កាន់​ព្រលា​នយន្ត​អន្តរជាតិ​ភ្នំពេញ​។​

​លោក​ ​Masahiro​ ​Imamura​ ​ប្រធាន​សមាគមមិត្តភាព​ជប៉ុន​ ​កម្ពុជា​ ​បាន​និយាយ​ថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​បន្ទាប់ពី​ការបង្កើត​ជើង​ហោះហើរ​នេះ​៕​

Share and Like this post

Related Posts

Previous Article

ធនាគារពិភព​លោក ផ្តល់​ប្រាក់​ជាង​​ ៥៧លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​លើក​​កម្ពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និងអនាម័យ

Next Article

ប្រទេស​បារាំង​នឹង​ជួយ​គាំទ្រ​ ​ការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី​កម្ពុជា​