ប្រទេស​បារាំង​នឹង​ជួយ​គាំទ្រ​ ​ការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី​កម្ពុជា​

Khmer Times No Comments Share:
​​ប្រទេស​បារាំង​នឹង​ផ្ដល់ហិរញ្ញប្បទានសម្រាប់​ជួយអភិវឌ្ឍ​បណ្ដាញ​អគ្គិសនី​កម្ពុជា។​ ជរ​ ​សុ​គន្ធា​

​​ប្រទេស​បារាំង​នឹង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​បណ្តាញ​បញ្ជូន​ថាមពលអគ្គីសនី​របស់​កម្ពុជា ​ដែល​មាន​ទឹកប្រាក់​ ​៣០​ ​លាន​ដុល្លារ​ដែលផ្ដល់ជា​ហិរញ្ញប្បទាន។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​និង​លោក​ ​Remi​ ​Riou​ ​អ្នកចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ​(​AFD​)​ ​នឹង​ចុះហត្ថលេខា​ ​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​នា​ពេល​ខាង​មុ​ខ​ឆាប់​ៗ។​

​សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ ​”​តាម​គម្រោង​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​មួយ​ ​សម្រាប់​គម្រោង​ទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​បញ្ជូន​ថាមពល​ ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ​២៩,១​ ​លាន​អឺ​រ៉ូ​”។​

France has agreed to contribute $30 million
France has agreed to contribute $30 million to improve Cambodia’s power transmission network. Supplied

​គម្រោង​នេះ​ មាន​គោលបំណង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ថាមពល​ ​ដោយ​ប្រើ​បណ្តាញ​អគ្គិសនី​វៃឆ្លាត​ ​និង​បង្កើន​ប្រសិទ្ធភាព​ ​និង​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល។​

​យោង​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ ​មាន​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ប្រវែង​ ​២,១៤១​ ​គីឡូម៉ែត្រ​ ​និង​អនុ​ស្ថានីយ​ចំនួន​ ​៣៣​ ​កន្លែង។​

​កាលពី​ខែមករា​ ​ដើមឆ្នាំ​នេះ​ ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ​ខេត្ត​ចំនួន​ ​២៤​ ​ក្នុង​ប្រទេស​នឹង​ត្រូវ​បាន​តភ្ជាប់​បណ្តាញ​អគ្គីស​នី​របស់​រដ្ឋ​ ​នៅ​ឆ្នាំ​ ​២០២០។​

​របាយការណ៍​ដដែល​បន្ត​ថា​ ​ខេត្ត​ចំនួន​ ​៥​ ​ដែល​មិនទាន់​ទទួល​បាន​បណ្តាញ​អគ្គីស​នី​របស់​រដ្ឋ​មាន​ ​ខេត្ត​ត្បូងឃ្មុំ​ ​កំពង់ធំ​ ​ឧត្តរមានជ័យ​ ​រតនគិរី​ ​និង​ខេត្តមណ្ឌលគិរី។​

​បច្ចុប្បន្ន​នេះ​ ​៨៧​ ​ភាគរយ​នៃ​ភូមិ​ចំនួន​ ​១៤.១៦៨​ ​ភូមិ​ ​ទូទាំង​ប្រទេស​ ​មាន​ថាមពលអគ្គីសនី​ប្រើប្រាស់។​

​កាលពី​ឆ្នាំមុន​ ​ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ថាមពលអគ្គីសនី​ ​២,៦៥០​ ​មេ​ហ្គា​វ៉ាត់​ ​ដែល​កើនឡើង​ ​១៥​ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន៕​

Share and Like this post

Related Posts

Previous Article

ក្រសួងនឹង​ជំរុញភ្ញៀវ​ទេសចរណ៍​ជប៉ុន​ ឲ្យកើនដល់ ​៣០ ម៉ឺននាក់ ​ក្នុង​ឆ្នាំ​ ​២០២០​

Next Article

ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ ​អំពាវ​នាវឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​​ចំពោះ​បាតុ​ភូត​​រន្ទះ និង​ខ្យល់​កន្ត្រាក់