យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ នឹងត្រូវដាក់ជូនទីស្ដីការគណៈរដ្ឋមន្រ្តី សម្រាប់ការអនុម័តនៅសប្តាហ៍ក្រោយ ហើយអាចចូលជាធរមាននៅឆ្នាំនេះ។
លោក ផាន អូន អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ចប់ដោយក្រុមអន្ដរក្រសួង។
ជំហានបន្ទាប់នៅក្នុងដំណើរការអនុម័តច្បាប់ នឹងត្រូវបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្រ្តី ដែលនឹងបញ្ជូនបន្ដទៅរដ្ឋសភាជាតិ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ផាន អូន។
លោក ផាន អូន បានបន្ថែមថា ”ច្បាប់នេះមានបំណងការពារសុខភាព របស់អ្នកប្រើប្រាស់ ដោយធានាឲ្យបាននូវយុត្តិធម៌ក្នុងវិស័យជំនួញ និងបញ្ឈប់អាជីវកម្មដែលទាក់ទាញអ្នកប្រើប្រាស់ ដោយការផ្សាយពាណិជ្ជកម្មបោកប្រាស់”៕
ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ នឹងត្រូវបានអនុម័តនៅឆ្នាំនេះ

ផលិតផលផលិតក្នុងប្រទេសកម្ពុជាដាក់តាំងលក់ក្នុងពិធីតាំពិព័រណ៍មួយ។ ជរ សុគន្ធា