ប្រាសាក់​ ​ចូលរួម​ការ​ផ្សព្វផ្សាយ​ ​«​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​

No Comments Share:
PRASAC-2

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​លំដាប់​ទី​ ​1​ ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធ​នា​គារ​ធំៗ​ ​5​ ​នៅ​កម្ពុជា​ ​មាន​មោទនភាព​ដែល​បាន​ចូលរួម​ ​និង​ឧបត្ថម្ភ​កម្មវិធី​ផ្សព្វផ្សាយ​ ​«​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ ​ដែល​រៀបចំ​ដោយ​ធនាគារជាតិនៃកម្ពុជា​ ​នៅ​ថ្ងៃទី​ ​23​ ​ខែមេសា​ ​ឆ្នាំ​ ​2019​ ​នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​សែនសុខ​ ​ស៊ី​ធី​។​

PRASAC

​កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​គុណប្រយោជន៍​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជូន​សាធារណជន​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្រសួងកិច្ចការនារី​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​ស្ថាប័ន​ដៃគូ​ ​ភាគី​ពាក់ព័ន្ធ​ ​សិស្ស​ ​និស្សិត​ ​និង​សាធារណជន​ទូទៅ​។​

​នៅក្នុង​កម្មវិធី​នេះ​ដែរ​ ​ប្រា​សាក់​បាន​ចូលរួម​តាំង​បង្ហាញ​នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ ​សមិទ្ធផល​ដែល​ប្រា​សាក់​សម្រេច​បាន​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​បាន​បង្ក​បរិយាកាស​រីករាយ​ដោយ​ផ្ដល់​ការ​លេងល្បែង​កំសាន្ត​ឆ្លើយ​សំណួរ​បាន​រង្វាន់​ផង​ដែរ​។​

. .

PRASAC-3

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​«​ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ ​ដើម្បី​គាំទ្រ​លើស​កម្ម​ភាព​ផ្សព្វផ្សាយ​នៃ​ចំណេះដឹង​នេះ​ឱ្យ​បាន​ទូលំទូលាយ​។​ ​ជាក់ស្ដែង​ ​ប្រា​សាក់​បាន​ចូលរួម​ឧបត្ថម្ភ​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​ ​“​តោះ​!​ ​និយាយ​ពី​លុយ​”​ ​និង​បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាមរយៈ​គេហទំព័រ​ ​និង​បណ្ដាញ​សង្គម​របស់​ខ្លួន​ជាដើម​។​ ​

យើង​យល់ថា​ ​ការ​ទទួល​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​ជា​តម្រូវការ​ចាំបាច់​បំផុត​ ​ដើម្បី​ជួយ​ដល់​អតិថិជន​អាច​ជ្រើសរើស​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ​ ​គ្រប់គ្រង​សាច់ប្រាក់​បាន​ល្អ​ ​ចេះ​ពី​របៀប​សន្សំ​ ​និង​ចាយវាយ​បាន​ត្រឹមត្រូវ​ ​ដែល​ជួយ​ដល់​ការ​ពង្រឹង​និង​បង្កើន​ជីវភាពរស់នៅ​។​ ​

PRASAC-1

បន្ថែម​លើស​ពីនេះ​ ​យើង​ក៏បាន​បញ្ជ្រាប​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ​ ​តាមរយៈ​គម្រោង​បណ្ណាល័យ​ប្រា​សាក់​ ​ជាមួយ​ការ​បំពាក់​សៀវភៅ​នានា​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អនុញ្ញាតិ​ឱ្យ​សិស្សានុសិស្ស​អាច​សិក្សា​ស្វែងយល់​បាន​ដោយខ្លួនឯង​។​ ​យើង​តែង​អនុវត្ត​ជាប្រចាំ​ផង​ដែរ​ក្នុង​ការ​គាំពារ​អតិថិជន​ ​ដោយ​ប្រតិបត្តិ​តាម​បទដ្ឋាន​នៃ​គោលការណ៍​ការពារ​អតិថិជន​ជាសាកល​។​»​

​លោក​ ​សូ​នី​ ​បន្ត​ទៀត​ថា​ ​«​ប្រា​សាក់​ពិតជា​មាន​សេចក្ដី​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ចូលរួម​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ក្នុង​យុទ្ធនាការ​នានា​សំដៅ​ដល់​ការ​បញ្ជ្រាប​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​។​ ​យើង​ជឿជាក់​ថា​ ​តាមរយៈ​ការ​រួមចំណែក​ទាំងនេះ​ ​នឹង​ជួយ​ឱ្យ​បរិ​យា​ប័ន្​ន​ហិរញ្ញវត្ថុ​ ​និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​កាន់តែ​មាន​ភាព​ទូលំទូលាយ​បន្ថែម​ទៀត​ ​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​»​។​

PRASAC-4

​សូម​បញ្ជាក់​ថា​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ឯកជន​ ​និង​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់បញ្ញើ​ពីសា​ធារ​ណ​ជន​ពី​ធនាគារជាតិនៃកម្ពុជា​ ​ហើយ​កំពុង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​រួមមាន​ ​សេវា​ឥណទាន​ ​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​សេវា​ធនាគារ​ចល័ត​ ​សេវា​អេ​ធី​អឹម​ ​សេវា​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ ​និង​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំង​ប្រទេស​។​ ​បច្ចុប្បន្ន​នេះ​ ​ការ​បង់ថ្លៃ​ទឹក​ ​បង់ថ្លៃ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ​ ​ឬ​ ​ទៅ​មនុស្សជា​ទីស្រឡាញ់​ ​ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ ​ឬ​ ​ផ្ទេរ​ប្រាក់​ទៅកាន់​អ្នក​គ្មាន​គណនី​ ​តាមរយៈ​សេវា​ធនាគារ​ចល័ត​ ​(​Mobile​ ​Banking​ ​&​ ​Internet​ ​Banking​)​ ​និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ ​មិន​គិត​កម្រៃ​សេវា​ឡើយ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​យើងខ្ញុំ​តាម​ ​023​ ​999​ ​911​ ​ឬ​ ​086​ ​999​ ​911​ ​ឬ​ ​096​ ​9​ ​999​ ​911​ ​ឬ​ ​វេ​ប​សា​យត៍​ ​www.prasac.com.kh​

. .

Share and Like this post

Related Posts

Previous Article

Dai-ichi Life Group announces the Official Launch of  Dai-ichi Life Cambodia, the first Japanese life insurer in Cambodia

Next Article

PRASAC Participates in the Awareness on “Financial Literacy in Cambodia”