កាត់​ទោស​ ​អតីត​មន្រ្ដី​ក្រសួង​សាធារណការ​ ​លក់​ស្លាក​លេខ​ ​និង​ប័ណ្ណ​បើកបរ​ក្លែងក្លាយ​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
លោក​ ​សា​វ៉ុន ពេលនាំខ្លួនចេញពីតុលាការ។ សហការី

​កាលពី​ម្សិលមិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សាវ​នា​ការ​ ​អតីត​មន្រ្តី​ក្រសួងសាធារណការ​ម្នាក់​ ​លើ​ករណី​ ​ផលិត​ស្លាក​លេខ​ ​និង​ប័ណ្ណបើកបរ​ក្លែងក្លាយ​ ​លក់​ឲ្យ​ជនបរទេស​ពី​ ​២០​ ​ទៅ​ ​៣០​ ​ដុល្លារ​ក្នុង​ចន្លោះ​ពីឆ្នាំ​ ​២០១២​ ​ដល់​ ​ឆ្នាំ២០១៨​។​

​លោក​ ​កី​ ​ម៉ា​នេរ៉ា​ ​ជា​ប្រធាន​ចៅក្រម​ ​បាន​កំណត់​អត្តសញ្ញាណ​ជនជាប់ចោទ​ឈ្មោះ​ ​សួន​ ​សា​វ៉ុន​ ​អាយុ​ ​៦៥​ ​ឆ្នាំ​ជា​អតីត​មន្រ្តី​ក្រសួង​សាធារណការ​ ​និង​ដឹកជញ្ជូន​។​

​លោក​បាន​និយាយ​ថា​ ​លោក​ ​សួន​ ​សា​វ៉ុន​ ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ​ហើយ​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធ​នា​គារ​រហូតដល់​ ​១០​ ​ឆ្នាំ​ប្រសិនបើ​រក​ឃើញថា​មានទោស​។​

​ ​ចៅក្រម​ ​ម៉ា​នេរ៉ា​ ​បាន​និយាយ​ថា​នៅចន្លោះ​ឆ្នាំ​ ​២០១២​ ​ដល់​ ​ឆ្នាំ​ ​២០១៨​ ​ជនជាប់ចោទ​បាន​ធ្វើការ​នៅក្នុង​ ​នាយកដ្ឋាន​រោងជាង​ ​របស់ក្រ​សួង​ ​ដែល​ទទួលបន្ទុក​ ​ធ្វើ​ស្លាក​លេខ​យានយន្ត​ ​និង​ប័ណ្ណបើកបរ​។​

​លោក​បាន​និយាយ​ថា​ ​”​គាត់​បាន​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ​ដើម្បី​ធ្វើ​ស្លាក​លេខ​ក្លែងក្លាយ​ ​និង​ប័ណ្ណបើកបរ​លក់​ទៅ​ឲ្យ​ជនបរទេស​នៅក្នុង​ប្រទេស​”​ ​។​ ​លោក​បាន​លក់​ស្លាក​លេខ​ ​ឬ​ប័ណ្ណបើកបរ​ ​ក្នុង​តម្លៃ​ ​២០​ ​ទៅ​ ​៣០​ ​ដុល្លារ​»​។​

​លោក​ចៅក្រម​ ​ម៉ា​នេរ៉ា​ ​បាន​និយាយ​ថា​ ​សកម្មភាព​ខុសច្បាប់​របស់​ ​លោក​ ​សា​វ៉ុន​ ​ត្រូវ​បាន​រក​ឃើញ​ ​កាលពី​ ​ខែមករា​ ​ឆ្នាំ​ ​២០១៨​ ​បន្ទាប់ពី​នគរបាល​ចរាចរ​បាន​រឹបអូស​ ​ស្លាក​លេខ​ក្លែងក្លាយ​ ​និង​ប័ណ្ណបើកបរ​ជាច្រើន​ ​ពី​ជនជាតិ​ចិន​ ​ដែល​បើកបរ​រថ​យន្ត​ប្រណិត​ៗ​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ព្រះសីហនុ​។​

​លោក​បាន​បន្ថែម​ទៀត​ថា​បន្ទាប់ពី​ការ​រឹបអូស​នេះ​ ​កម្លាំង​ការងារ​របស់ក្រ​សួង​ជាមួយនឹង​ប៉ូលិស​ ​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ហើយ​បាន​រក​ឃើញថា​ ​លោក​ ​សា​វ៉ុន​ ​គឺជា​អ្នក​ក្លែងបន្លំ​ឯកសារ​។​ ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ថ្ងៃទី​ ​២៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៨​ ​នៅផ្ទះ​របស់​គាត់​ ​នៅ​សង្កាត់​ឫស្សីកែវ​ ​ខណ្ឌឫស្សីកែវ​។​

​ក្នុងអំឡុងពេល​សាវ​នា​ការ​ ​លោក​ ​សា​វ៉ុន​ ​បាន​សារភាព​ថា​ ​ពិត​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​មែន​ ​ដោយ​បាន​និយាយ​ថា​ ​គាត់​ចាប់ផ្តើម​ផលិត​ ​និង​លក់​ស្លាក​លេខ​រថយន្ត​ ​និង​ប័ណ្ណបើកបរ​ ​ចាប់ពី​ ​ឆ្នាំ​ ​២០១២​ ​មក​។​

​គាត់​បាន​ប្រាប់​តុលាការ​ថា​ ​គាត់​បាន​ធ្វើ​ដូច្នេះ​ដោយសារ​ប្រាក់ខែ​របស់​គាត់​ទាប​ ​ហើយ​មិន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​គាត់​។

​លោក​ ​សា​វ៉ុន​ ​បាន​និយាយ​ថា​ ​«​ខ្ញុំ​បានដឹង​ពី​របៀប​ធ្វើ​ស្លាក​លេខ​រថយន្ត​ ​និង​ប័ណ្ណបើកបរ​ ​ក្លែងក្លាយ​ ​ពីព្រោះ​ខ្ញុំ​បាន​ធ្វើការងារ​ក្នុង​ក្រសួង​អស់​រយៈពេល​ជិត​ ​៣០​ ​ឆ្នាំ​ហើយ​ ​។​ ​ខ្ញុំ​បានសម្រេច​ចិត្ត​ធ្វើ​វា​ដើម្បី​រក​ប្រាក់ចំណូល​បន្ថែម​លើ​ប្រាក់ខែ​តិចតួច​របស់ខ្ញុំ​ ​និង​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់ខ្ញុំ​»​ ​។​

​គាត់​បាន​អង្វរ​ឲ្យ​តុលាការ​ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅ​មន្ទី​ឃុំឃាំង​។​

​លោក​ ​សា​វ៉ុន​ ​បាន​និយាយ​ថា​ ​«​ខ្ញុំ​បាន​ជាប់គុក​ជិត​ ​២​ ​ឆ្នាំ​ហើយ​ ​ហើយ​ខ្ញុំ​មាន​ជម្ងឺ​ដែល​ប៉ះពាល់​ដល់​ជង្គង់​របស់ខ្ញុំ​”​ ​។​

​សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ​២៦​ ​ខែមេសា​។​

Share and Like this post

Related Posts

Previous Article

ក្រសួង​សុខាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ ឱសថ​ព្យាបាល​​​ជំងឺ​​លើស​ឈាម​​ចំនួន​​៤​ប្រភេទ

Next Article

ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនៅកម្ពុជា បញ្ចប់ដោយផ្លែផ្កាល្អ