ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនៅកម្ពុជា បញ្ចប់ដោយផ្លែផ្កាល្អ

មុំ គន្ធា / Khmer Times No Comments Share:
hun sen

លោកស្រី​ ​Armida​ ​Salsiah​ ​Alisjahbana​ ​អគ្គលេខាធិការ​រង​នៃ​អង្គការសហប្រជាជាតិ​ ​និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​សម្រាប់​អាស៊ី​ ​​ប៉ាស៊ីហ្វិក​ ​នៃ​អង្គការសហប្រជាជាតិ​ ​(​UNESCAP​)​ ​បាន​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ថែរក្សា​ទុក​នូវ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ ​ដើម្បីទុកជា​មេរៀន​ប្រវត្តិ​សាស្រ្ត​ដ៏​សំខាន់​ដល់​ក្មេង​ជំនាន់​ក្រោយ​ ​ក៏ដូចជា​ពិភពលោក​ទាំងមូល​ផង​ដែរ​។

​ការ​លើកឡើង​ដូចនេះ​ ​ខណៈ​ដែល​លោកស្រី​បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោកស្រី​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល៣ថ្ងៃ​ ​ពី​ថ្ងៃទី៨​ ​ដល់​ថ្ងៃទី១០​ ​ខែមេសា​ ​ឆ្នាំ២០១៩ កន្លងមក​នេះ​។​

អគ្គលេខាធិការ​រង​នៃ​អង្គការសហប្រជាជាតិ​រូប​បាន​ថ្លែង​ថា​៖​ ​«​យើង​មិន​ត្រូវ​អនុញ្ញាតិ​ឲ្យ​អំពើ​ប្រល័យ​ពូជសាសន៍​ ​វិល​ត្រលប់​មកវិញ​សាជាថ្មី​ជាដាច់ខាត​ ​នៅ​ក្នុង​ប្រ​វិត្ត​សាស្រ្ត​របស់​មនុស្សជាតិ​»​។​

. .

ចំណាប់​អារម្មណ៍​របស់​លោកស្រី​ស្រប​នឹង​គោលនយោបាយ​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ការពារ​មិន​ឲ្យ​ត្រលប់​មកវិញ​ជាដាច់ខាត​នូវ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ​Armida​ ​Salsiah​ ​Alisjahbana​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហការ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​កម្រិតខ្ពស់​ ​រវាង​កម្ពុជា​ជាមួយនឹង​ ​UNESCAP​ ​ព្រមទាំង​ពិភាក្សា​អំពី​ការងារ​ទូទៅ​របស់​ ​UNESCAP​ ​រួម​ទាំង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ផង​ដែរ​។

​ក្នុង​ង​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោកស្រី​បាន​ចូល​ជួប​សវនាការ​ ​និង​សំដែង​ការគួរសម​ជាមួយ​ ​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ដោយ​ក្នុង​ជំនួប​នោះ​ ​លោកស្រី​បាន​ទទួលស្គាល់​ថា​ ​ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុន​ ​សែន​ ​គឺ​មាន​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​ ​និង​សុខ​សុវត្ថិភាព​ពេញលេញ​ ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ជាច្រើន​។​ ​

ជាមួយគ្នា​នោះ​ ​លោកស្រី​ក៏បាន​ប្តេជ្ញា​បន្ត​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ ​ទាំង​ទ្វេភាគី​ ​ទាំង​ក្នុង​ក្របខណ្ឌ​អាស៊ាន​ ​ដើម្បី​ធ្វើ​យ៉ាងណា​រួមគ្នា​ជំរុញ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​របស់​អង្គការសហប្រជាជាតិ​។​

លោកនាយក​រដ្ឋមន្រ្តី​ ​ក៏បាន​តប​ទៅកាន់​លោកស្រី​អគ្គលេខាធិការ​រង​ថា​ ​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​យ៉ាង​សំខាន់​បំផុត​ ​ជាមួយនឹង​អង្គការសហប្រជាជាតិ​ ​មិន​ត្រឹមតែ​ដើម្បី​ជ​ម្រុ​ញការ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​ ​ប៉ុន្តែ​ក៏បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ ​ក្នុង​ការ​ថែរក្សា​សន្តិភាព​ ​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​ផង​ដែរ​។

. .

​ក្នុង​កិច្ច​បំពេញការងារ​នេះ​ដែរ​ ​លោកស្រី​ ​Armida​ ​Salsiah​ ​Alisjahbana​ ​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោក​ប្រាក់​ ​សុ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ​និង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ផង​ដែរ​។​ ​

ក្នុង​ជំនួប​នោះ​ ​លោក​ប្រាក់​ ​សុ​ខុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​ភ្នាក់ងារ​ទាំងអស់​របស់​អង្គការសហប្រជាជាតិ​ ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ហើយ​លោក​ក៏បាន​ប្តេជ្ញា​គាំទ្រ​កិច្ច​សហប្រតិបត្តិ​ការ​ ​south​-​south​ ​និង​ដំណើរការ​កំណែទម្រង់​កម្មវិធី​អភិវឌ្ឍន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ក្នុង​តំបន់​។​

ជាមួយគ្នា​នោះ​ដែរ​ ​លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ជូន​លោកស្រី​អគ្គលេខាធិការ​រង​ពី​ការរៀបចំ​ជា​ទៀងទាត់​នូវ​កិច្ច​សន្ទនា​ប្រចាំឆ្នាំ​រវាង​លោកនាយ​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ជាមួយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ហើយ​នៅ​ថ្ងៃទី៦​ ​ខែឧសភា​ខាងមុខនេះ​ ​កិច្ច​សន្ទនា​នេះ​នឹង​ផ្តោត​លើ​ប្រធានបទ​ចំនួន​បី​គឺ​៖​ ​កិច្ច​គាំពារ​សង្គម​ ​ទិន្នន័យ​សម្រាប់​អភិវឌ្ឍ​ ​និង​របាយការណ៍​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយស្ម័គ្រចិត្ត​។

​ក្នុង​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​ ​លោកស្រី​ ​Armida​ ​Salsiah​ ​Alisjahbana​ ​ក៏បាន​ជួប​ជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ផង​ដែរ​ ​ដោយ​ក្នុង​ជំនួប​នោះ​ ​លោក​បាន​ស្នើ UNESCAP ជួយ​ធ្វើការ​បណ្តុះបណ្តាល​ ​និង​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​មន្រ្តី​កម្ពុជា​ទៅ​ហ្វឹកហាត់​ការងារ​នៅ​ ​UNESCAP​។​

​លោកស្រី​ ​Armida​ ​Salsiah​ ​Alisjahbana​ ​បាន​ប្រាប់​ពី​គម្រោង​សហប្រតិបត្តិ​ការ​នានា​របស់​ ​UNESCAP​ ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាស​មា​ជិ​ក​ ​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​ក្នុង​នោះ​ ​រួមមាន​សហប្រតិបត្តិ​ការ​ជា​ជំនួយ​បច្ចេកទេស​ ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​អភិវឌ្ឍ​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​គោលនយោបាយ​កំណែទម្រង់​សារពើពន្ធ​ជាដើម​។

​លោកស្រី​ ​Armida​ ​Salsiah​ ​Alisjahbana​ ​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ទេស​រដ្ឋមន្រ្តី​លី​ ​ធុច​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់​)​ ​និង​ជា​អនុប្រធាន​ទី១​ ​អាជ្ញាធរ​មីន​ផង​ដែរ​។​ ​

លោក​លី​ ​ធុច​ ​បាន​លើកឡើង​ពី​ការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ការវាយតម្លៃ​ខ្ពស់​ដល់​អង្គការសហប្រជាជាតិ​ ​ដែល​ជាក់ស្តែង​ ​ការបង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់​ ​សម្តាប់​ទំនាក់ទំនង​ ​និង​សម្របសម្រួល​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ ​UNESCAP​ ​និង​ប្រទេស​កម្ពុជា​។

​ជាមួយ​នោះ​ ​លោក​ទេស​រដ្ឋមន្រ្តី​ក៏បាន​ស្នើសុំ​ឲ្យ​ ​UNESCAP​ ​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ដើម្បី​អាច​ឲ្យ​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់​ ​បង្កើត​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផង​ដែរ​។​ ​

លោកស្រី​អគ្គលេខាធិការ​រង​នៃ​អង្គការសហប្រជាជាតិ​បាន​សន្យា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការ​គាំទ្រ​បន្ថែម​ ​និង​យក​សំណើ​របស់​លោក​លី​ ​ធុច​ធ្វើការ​ពិចារណា​ ​ដើម្បី​អាច​សម្រេច​បាន​តាម​សំណើ​។​

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​ ​លោកស្រី​ ​Armida​ ​Salsiah​ ​Alisjahbana​ ​ក៏បាន​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយនឹង​លោក​ ​ចម​ ​ប្រសិទ្ធ​ ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​និង​លោក​ ​ឆាយ​ ​ថន​ ​រដ្ឋមន្រ្តី​ក្រសួងផែនការ​ផង​ដែរ​។​

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​អគ្គលេខាធិការ​រង​នៃ​អង្គការសហប្រជាជាតិ​ ​និង​មន្រ្តី​ជាន់ខ្ពស់​មួយចំនួន​ទៀត​ ​នៃ​អង្គការសហប្រជាជាតិ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ​ ​និង​ទទួល​បាន​ផ្លែផ្កា​ជា​ទី​មោទ​នៈ​៕​

Share and Like this post

Related Posts

Previous Article

កាត់​ទោស​ ​អតីត​មន្រ្ដី​ក្រសួង​សាធារណការ​ ​លក់​ស្លាក​លេខ​ ​និង​ប័ណ្ណ​បើកបរ​ក្លែងក្លាយ​

Next Article

ក្រុមហ៊ុន​ចិន​គ្រោង​នឹង​សាងសង់​រោងចក្រ​ ​ផលិត​សម្ភារ​សិក្សា​នៅ​កម្ពុជា​