​អភិបាលខេត្ត​រតនគិរី​ ​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ ​និង​ប្រជាពលរដ្ឋ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​

ប៉ិច សុធារី / Khmer Times No Comments Share:
pork
អាជីវករ​លក់ដូរ​សាច់​ជ្រូក​នៅក្នុង​ផ្សារ​។​ ទេព សូនី

​រតនគិរី​៖​ ​អភិបាលខេត្ត​រតនគិរី​ ​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ ​អាជ្ញាធរ​ ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ​ត្រូវ​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ ​ក្នុង​ការទប់ស្កាត់​ចលនា​នាំចេញ​ចូល​សត្វ​ជ្រូក​ ​សាច់​ជ្រូក​ ​និង​ផលិតផល​ចេញពី​សត្វ​ជ្រូក​នៅក្នុង​ខេត្ត​នេះ​ ​ដើម្បី​បញ្ចៀស​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​។​

​អភិបាលខេត្ត​រតនគិរី​ ​លោក​ថង​ ​សា​វុន​ ​បាន​ណែនាំ​តាមរយៈ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​មន្ទីរ​កសិកម្ម​ខេត្ត​ ​ត្រូវ​បន្ត​សហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ ​និង​ផលិតកម្ម​សត្វ​ ​ធ្វើការ​តាមដាន​និង​ទប់ស្កាត់​ជាបន្ទាន់​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្​រិក​នេះ​តាម​ភូមិ​ ​ឃុំ​ ​ស្រុក​ទូទាំង​ខេត្ត​។​ ​លោក​បន្ត​ថា​ ​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ប្រជាពលរដ្ឋ​ ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បសុពេទ្យ​ ​ដើម្បី​តាមដាន​ស្ថានភាព​សុខភាព​សត្វនៅ​កន្លែង​ចិញ្ចឹមសត្វ​ ​និង​ត្រូវ​រាយការណ៍​ជាបន្ទាន់​ក្នុងករណី​មាន​សត្វ​ជ្រូក​ឈឺ​ឬ​ងាប់​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​សមត្ថកិច្ច​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវ​ធ្វើការ​ហាមឃាត់​ ​និង​ទប់ស្កាត់​ការ​ចរាចរ​សត្វ​ជ្រូក​ ​និង​ផលិតផល​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ដែល​គ្មាន​លិខិតអនុញ្ញាត​ ​និង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​នាំចេញ​សត្វ​ជ្រូក​ ​សាច់​ជ្រូក​ ​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ ​ចេញពី​ខេត្តរតនគិរី​ជាដាច់ខាត​ ​លុះត្រាតែ​មានការ​ជូនដំណឹង​ជាថ្មី​»​។​

. .

​ដោយឡែក​ ​សម្រាប់​ម្ចាស់​សត្តឃាតដ្ឋាន​ ​លោក​បាន​ណែនាំ​ឲ្យ​ចូលរួម​សហការ​ជាមួយ​ជាមួយ​មន្ត្រី​បសុពេទ្យ​ ​និង​ ​អាជីវករ​ដែល​លក់​សាច់​ជ្រូក​ ​ត្រូវ​ទិញ​ជ្រូក​ដែល​មាន​ប្រភព​ពី​តំបន់​ដែល​គ្មាន​ជំងឺឆ្លង​ ​មាន​លិខិតអនុញ្ញាត​អនាម័យ​ត្រឹមត្រូវ​ ​និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិឃាតសត្វ​ជ្រូក​នៅ​ក្រៅ​កន្លែង​សត្តឃាត​ឡើយ​។​

​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្តរតនគិរី​ ​លោក​ ​សយ​ ​សូ​ណា​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​តាមរយៈ​ការណែនាំ​របស់​លោក​អភិបាលខេត្ត​នេះ​ ​ខាង​មន្ទីរ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ជំងឺ​នេះ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​ទូទាំង​ខេត្ត​ ​និង​បាន​បិទ​ការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ទូទាំង​ខេត្ត​ ​និង​មិន​ឲ្យ​មានការ​ដឹក​សត្វ​ជ្រូក​ចេញពី​ខេត្តរតនគិរី​ទៅកាន់​ខេត្ត​ផ្សេងទៀត​ឡើយ​។​

​លោក​បន្ត​ថា​៖​ ​«​មន្ត្រី​យើង​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​ភូមិ​និ​មួយ​ៗ​ហើយ​ ​ថា​ប្រសិនបើ​សត្វ​ជ្រូក​របស់​ពួកគាត់​ឈឺ​ ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ ​ដើម្បីឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ប្រមូល​យក​ទៅ​ដុត​កម្ទេច​ចោល​ក្នុងករណី​រក​ឃើញ​មេរោគ​ឆ្លង​នេះ​ ​និង​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ​ព្រោះ​ជំងឺ​នេះ​វា​ឆ្លង​លឿន​ណាស់​ ​អីចឹង​យើង​ត្រូវ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេល​វេលា​»​។​ ​

​បើ​តាម​លោក​សយ​ ​សូ​ណា​ ​គិត​ចាប់តាំងពី​ថ្ងៃទី២២ខែមីនា​ ​ដែល​មានការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នៅ​ភូមិ​សោម​កា​រនិញ​ ​ឃុំ​សោមធំ​ ​ស្រុក​អូ​យ៉ា​ដាវ​ ​មកដល់​ថ្ងៃម្សិលមិញ​ ​មាន​សត្វ​ជ្រូក​ជិត​ ​៦០០ក្បាល​ហើយ​ ​ដែល​ត្រូវ​បាន​សម្លាប់​និង​ដុត​កម្ទេច​ចោល​។​ ​លោក​ថា​៖​ ​«​បច្ចុប្បន្ន​ក្រោយពី​ការ​ផ្សព្វផ្សាយ​របស់​យើង​ជាបន្តបន្ទាប់​មក​ ​ក៏​មាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តំបន់​ផ្សេង​ៗ​ក្នុង​ខេត្ត​បាន​រាយការណ៍​ពី​ករណី​សត្វ​ជ្រូក​ងាប់​ដែរ​ ​ប៉ុន្តែ​សត្វ​ជ្រូក​ទាំងនោះ​បាន​ងាប់​យូរ​ខែ​មក​ហើយ​ ​តែ​យើង​នៅតែ​បន្ត​ចុះ​តាមដាន​និង​ធ្វើ​ពិសោធន៍​រក​មេរោគ​នេះ​ ​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​»​។​

​កាលពីដើម​សប្តាហ៍​នេះ​ ​ក្រសួង​កសិកម្ម​ ​និង​អង្គការ​ស្បៀង​ ​និង​កសិកម្ម​នៃ​សហប្រជាជាតិ​ ​(​FAO​)​ ​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ​ដើម្បី​រៀបចំផែនការ​ត្រៀម​និង​ឆ្លើយតបទៅនឹង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ដែរ​។​

. .

​បើ​តាម​មន្ត្រី​ក្រសួង​កសិកម្ម​ ​និង​អង្គការ FAO​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​មិនមែន​ជា​ហានិភ័យ​ដល់​សុខភាព​មនុស្ស​ទេ​ ​ប៉ុន្តែ​ជំងឺ​នេះ​ ​ជា​ហានិភ័យ​ដល់​ជ្រូកស្រុក​ ​និង​ជ្រូកព្រៃ​ ​ដោយសារ​មេរោគ​អាច​រស់​បាន​រយៈពេល​យូរ​ក្នុង​សាច់​ជ្រូក​កែច្នៃ​ ​សាច់​ជ្រូក​សម្ងួត​ ​និង​សាច់​ជ្រូក​ប្រឡាក់​ ​ដែល​សាច់​ទាំងនោះ​ត្រូវ​បាន​នាំទៅ​កាន់​កសិដ្ឋាន​តាមរយៈ​ការ​ផ្តល់​កាកសំណល់​ផ្ទះបាយ​ជា​ចំណី​ជ្រូក​។​ ​បច្ចុប្បន្ន​ ​មិន​មាន​វិធី​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជាសះស្បើយ​ ​និង​មិនទាន់​មាន​ថ្នាំបង្ការ​ ​ឬ​ការ​ព្យាបាល​ណាមួយ​ដែល​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​ ​ដូច្នេះ​នៅពេល​ដែល​សត្វ​ជ្រូក​ឆ្លង​ជំងឺ​នេះ​ ​វិធានការ​តែមួយគត់​គឺ​កម្ទេច​ហ្វូង​ជ្រូក​ដែល​ទទួលរង​ផល​ប៉ះពាល់​៕​

. .
Share and Like this post

Related Posts

Previous Article

ក្រុមហ៊ុន​ចិន​គ្រោង​នឹង​សាងសង់​រោងចក្រ​ ​ផលិត​សម្ភារ​សិក្សា​នៅ​កម្ពុជា​

Next Article

​សាលា​រាជធានី​ ​ស្នើរ​ពលរដ្ឋ​ ​កុំ​យក​សំរាម​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណៈ​ ​នៅ​ក្នុង​អំំ​ឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​

Leave a Reply

Your email address will not be published. Required fields are marked *