ក្រុមហ៊ុន​ចិន​គ្រោង​នឹង​សាងសង់​រោងចក្រ​ ​ផលិត​សម្ភារ​សិក្សា​នៅ​កម្ពុជា​

Khmer Times No Comments Share:
Kids drawing picture

​ក្រុមហ៊ុន​ចិន​ ​GuangBo​ ​Group​ ​គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​សម្ភារ​សិក្សា​នៅ​កម្ពុជា​ ​វា​ជា​ការ​វិនិយោគ​មួយ​ ​ដែល​ទទួល​បានការ​គាំទ្រ​ពីរ​ដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ ​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃអង្គារ​ជាមួយ​ ​លោក​ ​វ៉ាង​ ​លី​ពីង​ ​ប្រធាន​ក្រុមហ៊ុន​ ​GuangBo​ ​Group​ ​និង​ ​លោក​ ​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​សម្តែង​នូវ​ការ​គាំទ្រ​ដល់​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​GuangBo​ ​ហើយ​បាន​ថ្លែង​ថា​ ​គោលនយោបាយ​គាំពារ​វិនិយោគិន​ របស់​កម្ពុជា​គឺជា​ហេតុផល​ដែល​ក្រុមហ៊ុន​ចិន​បន្ត​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​កម្ពុជា​។​

​ប្រទេស​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​១៩​ ​ផ្តល់​ឲ្យ​វិនិយោគិន​នូវ​ការលើកលែង​ពន្ធ​ ​៩​ ​ឆ្នាំ​លើ​ពន្ធលើប្រាក់ចំណេញ​។​ ​អាច​គ្រប់គ្រង​ភាគហ៊ុន​ ​១០០​ ​ភាគរយ​ ​និង​ឱកាស​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន​ ​សហរដ្ឋអាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​ ​ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​ថែមទៀត​ផង​ ​”​។​

​លោក​រដ្ឋមន្រ្តី​ក៏បាន​និយាយ​ផង​ដែរ​ថា​ ​«​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ ​និង​វិនិយោគ​ តាមរយៈ​ការកាត់បន្ថយ​សកម្មភាព​ការិយាធិបតេយ្យ​ ​ការ​សាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ​(​ផ្លូវ​គមនាគមន៍​ ​ព្រលា​នយន្​ត​ហោះ​ ​កំពង់ផែ​អន្តរជាតិ​ ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​)​ ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ការ​ចងក្រង​ ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​ៗ​ ​សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ ​និង​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​»​៕​

Share and Like this post

Related Posts

Previous Article

ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនៅកម្ពុជា បញ្ចប់ដោយផ្លែផ្កាល្អ

Next Article

​អភិបាលខេត្ត​រតនគិរី​ ​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ ​និង​ប្រជាពលរដ្ឋ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​