​សាលា​រាជធានី​ ​ស្នើរ​ពលរដ្ឋ​ ​កុំ​យក​សំរាម​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណៈ​ ​នៅ​ក្នុង​អំំ​ឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​

ប៉ិច សុធារី / Khmer Times No Comments Share:
garbage
កម្មករ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ​ប្រមូល​សម្រាប់​ដាក់​ទៅតាម​ដងផ្លូវ​សាធារណៈ​។​ សហការី​

​ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណៈ​ ​នៅ​ក្នុង​អំំ​ឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ ​ខណៈ​ដែល​កម្មករ​របស់់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី​ ​នឹង​ឈប់សម្រាក​រយៈពេល ៤ថ្ងៃ​។​

​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​ ​លោក​ហួត​ ​ហៃ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃពុធ​ថា​ ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ​ចាប់ពី​ថ្ងៃទី១៤​ ​ដល់​ថ្ងៃទី១៧ ខែមេសា​នេះ​ ​ការ​ផ្តល់​សេវា​សម្អាត​ ​ប្រមូល​ ​និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ ​នឹង​ត្រូវ​បាន​អនុវត្ត​មិនបាន​ពេញលេញ​នោះ​ទេ​។​

​លោក​បន្ត​ថា​ ​ដើម្បី​ថែរក្សា​សោ​ភណ្ឌ​ភាព​ ​អនាម័យ​បរិស្ថាន​ឲ្យបាន​ល្អ​ប្រសើរ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន​ទាំងអស់​ ​មេត្តា​យោគយល់​ ​និង​អធ្យាស្រ័យ​ ​ដោយ​រក្សា​ការ​ទុកដាក់​សំរាម​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​ក្នុង​ទី​តាំង​រៀង​ៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​ ​ក្នុងអំឡុងពេល​ដែល​ការ​ផ្តល់​សេវា​មិនបាន​ពេញលេញ​នេះ​។​

​លោក​ហួត​ ​ហៃ​ ​បាន​បញ្ជាក់​ថា​៖​ ​«​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​សង្ឃឹមថា​ ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​នឹង​ចូលរួម​ចំណែក​ថែរក្សា​អនាម័យ​បរិស្ថាន​រាជធានី​ភ្នំពេញ​យើង​ឲ្យ​បាន​លល្អ​ប្រសើរ​ជាមិនខាន​»​។​

​ប្រធាន​ការិយាល័យ​អតិថិជន​ ​និង​សំអាត​ក្រុង​នៃ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ​លោក​ ​អ៉ិ​ត​ ​ចាន់​ដា​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ស្របតាម​ការប្រកាស​របស់ក្រ​សួង​ការងារ​ ​ដែល​តម្រូវឲ្យ​កម្មករ​និ​យោក​ជិត​ទាំងអស់​បាន​ឈប់សម្រាក​រយៈពេល ៤ថ្ងៃ​ ​ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បាន​ស្នើ​ដល់​កម្មករ​ផ្នែក​ប្រមូល​សំរាម​មួយចំនួន​ ​នៅ​ប្រចាំការ​ដើម្បី​ប្រមូល​សំរាម​ផង​ដែរ​។​ ​

តែ​លោក​ថា​៖​ ​«​បុគ្គលិក​មួយចំនួន​គាត់​ឈប់សម្រាក​ទៅ​ស្រុកកំណើត​ ​ប៉ុន្តែ​ក្រុមហ៊ុន​យើង​ក៏​មាន​ក្រុម​អន្តរាគមន៍​មួយចំនួន​នៅ​ប្រចាំការ​ដើម្បី​ធ្វើការ​ប្រមូល​សំរាម​ខ្លះ​ដែរ​ ​ប៉ុន្តែ​ការ​ប្រមូល​នោះ​មិនបាន​ធ្វើ​ពេញលេញ​ដូចសព្វដង​នោះ​ទេ​ ​ដែល​ករណីនេះ​ស្នើសុំ​ឲ្យ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​ចំពោះ​ភាព​រអាក់រអួល​នេះ​»​។​

​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំរាម​នេះ​ដែរ​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​លោ​ក​ឃួង​ ​ស្រេង​ ​កាលពី​ថ្ងៃទី២៦ខែកុម្ភៈ​ ​ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​ការកំណត់​កម្រៃ​សេវា​ថ្មី​ ​នៃ​ការគ្រប់គ្រង​សំរាម​ ​និង​សំណល់រឹង​ទីប្រជុំជន​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​តម្លៃ​សេវា​ថ្មីនេះ​ ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី១ខែមេសា​នេះ​តទៅ​។​

​លោ​ក​ឃួង​ ​ស្រេង​ ​បាន​បញ្ជាក់​ថា​ ​ស្រប​ពេល​មាន​កំណើន​ផ្ទៃដី​ ​កំណើន​សេដ្ឋកិច្ច​ ​និង​កំណើន​ប្រជាពលរដ្ឋ​នោះ​ ​បរិមាណ​សំរាម​ក៏​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ផង​ដែរ​ ​ដែល​នេះ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ត្រូវ​ធ្វើការ​គ្រប់គ្រង​ឲ្យបាន​ត្រឹមត្រូវ​ ​ដោយ​ក្នុង​នោះ​តម្រូវឲ្យ​មានការ​ពង្រីក​បន្ថែម​នូវ​ការ​ផ្តល់​សេវា​សម្អាត​ ​ប្រមូល​ ​ដឹកជញ្ជូន​ ​និង​ទុកដាក់​ឲ្យបាន​ល្អ​។​

​លោក​បន្ត​ថា​៖​ ​«​យោង​តាម​ប្រកាស​របស់​ងន្ត​រក្រ​សួង​ ​រួម​មន​ក្រសួងបរិស្ថាន​ ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួងមហាផ្ទៃ​ ​កាលពី​ខែមិថុនា​ ​ឆ្នាំ២០១៨​ ​និង​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​គ្រប់គ្រង​សំរាម​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន​ ​ក្រុមហ៊ុន​ ​រោងចក្រ​ ​សហគ្រាស​ ​និង​ទីតាំង​ប្រកប​អាជីវកម្ម​-​សេវាកម្ម​គ្រប់​ប្រភេទ​ ​បង់ថ្លៃ​សេវា​គ្រប់គ្រង​សំរាម​ ​សំណល់រឹង​ទីប្រជុំជន​តាម​តារាងតម្លៃ​ថ្មី​»​។​

​យោង​តាម​តារាង​កំណត់​តម្លៃ​ថ្មី​ ​បាន​បញ្ជាក់​ថា​ ​សម្រាប់​ផ្ទះល្វែង​រស់នៅ​ធម្មតា​ជាន់ផ្ទាល់ដី​ ​ដែល​ពីមុន​មានតម្លៃ ៤០០០រៀល​ ​នឹង​ឡើង​ដល់​ ​១០៦០០រៀល​ ​ផ្ទះល្វែង​ជាន់ទី១ ឡើង​ទៅ​មានតម្លៃ​ ​៧៦០០រៀល​ ​ផ្ទះ​ដី​ឡូត៍​ធម្មតា​តម្លៃ ១៤១០០រៀល​។​

​តារាងតម្លៃ​នោះ​ក៏បាន​កំណត់​តម្លៃ​លម្អិត​ទៅតាម​ប្រភេទ​ផ្ទះ​ភូមិគ្រឹះ​ដែល​មានផ្ទៃ​ដី​តូច​និង​ធំ​ ​ក្រុមហ៊ុន​ ​សហគ្រាស​ ​រោងចក្រ​ ​និង​ទីតាំង​ប្រកប​អាជីវកម្ម​-​សេវាកម្ម​គ្រប់​ប្រភេទ​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​មួយ​រូប​ ​លោក​ ​ឈឹម​ ​បញ្ញា​ ​បាន​លើកឡើង​ថា​ ​សម្រាប់​រូបលោក​មិន​ជំទាស់​នឹង​ការដំឡើង​ថ្លៃ​នេះ​ទេ​ ​ប៉ុន្តែ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ ​ត្រូវ​ប្រមូល​សំរាម​ឲ្យបាន​ទៀតទាត់​ ​និង​សម្អាត​ឲ្យបាន​ស្អាត​ល្អ​ផង​ដែរ​។​ ​

លោក​ថា​៖​ ​«​សូមឲ្យ​ក្រុមហ៊ុន​ហ្នឹង​មក​ប្រមូល​ឲ្យបាន​ទៀងទាត់​ផង​ ​ព្រោះ​កន្លងមក​ ​ពេលខ្លះ​មានការ​រអាក់រអួល​ ​មិន​មក​យក​ពីរបី​ថ្ងៃ​ ​ធ្វើឲ្យ​សំរាម​នៅ​គរ​ជះក្លិន​មក​ពិបាក​រស់នៅ​ណាស់​»​។​

​ករណីនេះ​ ​លោ​ក​អ៉ិន​ ​ចាន់​ដា​ ​បាន​គូសបញ្ជាក់​ថា​ ​ការកំណត់​តារាងតម្លៃ​សេវា​ថ្មីនេះ​ ​គឺជា​ការសម្រេច​របស់​អន្តរក្រសួង​ ​ហើយ​ខាង​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ​ក៏​នឹង​ពង្រឹង​លទ្ធភាព​បន្ថែម​ក្នុង​ការ​ប្រមូល​ ​សម្អាត​ ​និង​ដឹកជញ្ជូន​សំរាម​ ​ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​គ្រឿងចក្រ​ឲ្យ​កាន់តែ​ទំនើប​ជាង​មុន​ផង​ដែរ​។​

​លោក​ថា​៖​ ​«​ការ​ប្រមូល​សំរាម​រាល់ថ្ងៃ​នេះ​ ​ពិតជា​មាន​ភាព​រអាក់រអួល​ខ្លះ​ ​ដែល​យើង​ពិបាក​និង​បន្ទោស​ខាង​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ​ឬក៏​ខាង​ប្រជាពលរដ្ឋ​ដែល​ជា​បង្កើត​សំរាម​ ​ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​មិនបាន​វេច​ខ្ចប់​ឲ្យបាន​ត្រឹមត្រូវ​ទេ​ ​អីចឹង​ធ្វើឲ្យ​ការ​ប្រមូល​ពិបាក​និង​ត្រូវ​ប្រើ​រយៈពេល​យូរ​ ​ហើយ​រួម​និង​កត្តា​ចរាចរណ៍​ ​កត្តា​ទីលាន​ ​និង​កត្តា​ក្រុមហ៊ុន​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​ ​អីចឹង​មានតែ​ការចូលរួម​ទាំងអស់គ្នា​ទេ​ ​នោះ​ទើប​ធ្វើឲ្យ​ការគ្រប់គ្រង​សំរាម​នេះ​មាន​ប្រសិទ្ធិ​ភាព​»​៕​

Share and Like this post

Related Posts

Previous Article

​អភិបាលខេត្ត​រតនគិរី​ ​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ ​និង​ប្រជាពលរដ្ឋ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​

Next Article

តើ​នៅ​ភ្នំពេញ​គួរ​បំពាក់​ ​រថភ្លើង​លើ​អាកាស​ ​ឫ​ ​រថភ្លើង​ក្រោម​ដី​?​