តើ​នៅ​ភ្នំពេញ​គួរ​បំពាក់​ ​រថភ្លើង​លើ​អាកាស​ ​ឫ​ ​រថភ្លើង​ក្រោម​ដី​?​

ជា វណ្ណៈ / Khmer Times No Comments Share:
រថ​ភ្លើង​ផ្លូវ​ទោល​ក្នុងទីក្រុង ស៊ីដនី ប្រទេស​អូសស្រាលី Wikimedia Commons/ Greg O'Beirne

​​នៅក្នុង​ការពិភាក្សា​ដើម្បី​កាត់បន្ថយ​បញ្ហា​ចរាចរណ៍​ក្នុង​ក្រុង​ ​ក្រុម​អ្នកជំនាញ​ជនជាតិ​ចិន​បាន​ចាប់ផ្តើម​ការសិក្សា​លទ្ធភាព​ គម្រោង​រថ​ភ្លើង​ផ្លូវ​ទោល​ ​និង​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​ ​នៅ​រាជធានី​ភ្នំពេញ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃអង្គារ​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​ ​​ការសិក្សា​អំពី​លទ្ធភាព​លើកកម្ពស់​ការ​ដឹកជញ្ជូន​សាធារណៈ​នៅក្នុង​ទីក្រុង​ ​បាន​ចាប់ផ្តើម​ហើយ​។​

​ការសិក្សា​ពី​លទ្ធភាព​សម្រាប់​ប្រព័ន្ធ​រថភ្លើង​ដឹក​អ្នកដំណើរ​ដោយ​ស្វ័យប្រវត្តិ​ ​(​AGT​)​ ​ដែល​ជា​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ដោយ​ប្រើ​ចរ​ន្ដ​អគ្គីស​នី​ ​នៅ​ទីក្រុង​ភ្នំពេញ​ ​ក៏​ត្រូវ​បាន​ផ្វើឡើង​ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ​(​JICA​)​ ​ផង​ដែរ​។​

​លោក​ ​ចាន់​ថុល​ ​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃអង្គារ​ថា​ ​«​គោលបំណង​នៃ​ការសិក្សា​ ​គឺ​ដើម្បី​ប្រៀបធៀប​​រវាង​ ​AGT​,​ ​Monorail​ ​(​រថភ្លើង​ផ្លូវ​ទោល​)​ ​និង​ ​Metro​ ​(​រថភ្លើង​ក្រោម​ដី​)​ ​តើ​ប្រព័ន្ធ​ណាមួយ​មានប្រសិទ្ធភាព​ជាង​ ​»​។​

Sun Chanthol
Sun Chanthol, Minister of Public Works and Transportation. KT/Chor Sokunthea

​យោង​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្រ្តី​ថា​ ​monorail​ ​នឹង​មានសម្លេង​រំខាន​តិច​ជាង​ ​និង​មានតម្លៃ​ថោកជាង​ ​AGT​ ​។​

​ការសិក្សា​លទ្ធភាព​សម្រាប់​គម្រោង​ ​monorail​ ​ត្រូវ​បាន​ប្រកាស​កាលពី​ខែមុន​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទៅកាន់​ប្រទេស​ចិន​។​

​ដើម្បី​បន្ថយ​ការ​កកស្ទះ​ចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បង្កើត​ប្រព័ន្ធ​តាក់ស៊ី​ទូក​មួយ​កាលពី​ឆ្នាំមុន​ ​និង​កំពុង​ពង្រីក​បណ្តាញ​ឡានក្រុង​សាធារណៈ​បន្ថែម​ទៀតផង​ដែរ​។​

. .
Share and Like this post

Related Posts

Previous Article

​សាលា​រាជធានី​ ​ស្នើរ​ពលរដ្ឋ​ ​កុំ​យក​សំរាម​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណៈ​ ​នៅ​ក្នុង​អំំ​ឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​

Next Article

​រាជរដ្ឋាភិបាល​ ​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ត​ដល់​ស្ត្រី​ក្រីក្រ​នៅពេល​មាន​ផ្ទៃពោះ​ ​និង​សម្រាល​កូន​ ​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា​

Leave a Reply

Your email address will not be published. Required fields are marked *