​រាជរដ្ឋាភិបាល​ ​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ត​ដល់​ស្ត្រី​ក្រីក្រ​នៅពេល​មាន​ផ្ទៃពោះ​ ​និង​សម្រាល​កូន​ ​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា​

ប៉ិច ​​សុធារី / Khmer Times No Comments Share:
deliver-a-baby
ស្ត្រី​មានផ្ទៃ​ពោះ​មក​ពិនិត្យ​ផ្ទៃពោះ​។​ ជរ សុគន្ធា

ភ្នំពេញ​៖​ ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ ​អ​តី​ត​យុទ្ធជន​ ​និង​យុវ​នីតិសម្បទា​ ​បាន​ឲ្យដឹង​ថា​ ​រាជរដ្ឋាភិបាល​ ​នឹង​ចាប់ផ្តើម​អនុវត្ត​ការ​ផ្តល់​ប្រាក់​ឧប​ត្ថ​ម្ត​ដល់​ស្ត្រី​ក្រីក្រ​នៅពេល​មានផ្ទៃពោះ​ ​និង​សម្រាលកូន​ ​ចាប់ពី​ថ្ងៃទី០១​ ​ខែមិថុនា​ទៅ​ ​ដោយ​ការ​ផ្តល់​ជូន​នោះ​នឹង​ធ្វើឡើង៣ដំណាក់កាល​។​

​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុវ​នីតិសម្បទា​ ​លោក​តូច​ ​ចាន់​នី​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​យោង​តាម​ការប្រកាស​របស់​រាជរដ្ឋាភិបាល​កន្លងមក​ ​ការអនុវត្ត​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រីក្រ​នៅពេល​មានផ្ទៃពោះ​ ​និង​សម្រាលកូន​រួច​នោះ​ ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ដើមខែ​មិថុនា​ទៅ​ ​ប៉ុន្តែ​នៅ​ឆ្នាំទី១នៃ​ការអនុវត្ត​គោលនយោបាយ​ថ្មីនេះ​ ​គឺ​ស្ថិតនៅ​ក្រោម​ការក្រ​សួង​សុខាភិបាល​ ​ហើយ​នៅ​ឆ្នាំ​បន្តបន្ទាប់​នឹង​ឲ្យ​ក្រសួង​សង្គមកិច្ច​ជា​អ្នក​អនុវត្ត​វិញ​។​ ​លោក​ថា​៖​ ​«​ឆ្នាំទី១ដែល​មានន័យថា​ចាប់ពី​ខែមិថុនា​ឆ្នាំ២០១៩នេះ​ទៅ​ ​ខាង​ក្រសួងសុខាភិបាល​ជា​អ្នក​អនុវត្ត​ហើយ​ចាប់ពី​ឆ្នាំ២០២០ទៅ​បាន​ក្រសួង​សង្គមកិច្ច​ជា​អ្នក​អនុវត្ត​»​។​

​បើ​តាម​លោក​តូច​ ​ចាន់​នី​ ​ការ​ផ្តល់​របប​ប្រាក់ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រីក្រ​មានផ្ទៃពោះ​ ​និង​ក្រោយ​សម្រាលកូន​រហូតដល់​កុមារ​អាយុ២ឆ្នាំ​នោះ​ ​នឹង​ធ្វើឡើង​ជា​ ​៣ដំណាក់កាល​ ​រួមមាន​ ​ដំណាក់កាល​ស្ត្រី​មានផ្ទៃពោះ៥ខែ​ ​រហូតដល់​ឆ្លងទន្លេ​ ​ទទួល​បាន​ថវិកា៤លើក​ ​ដោយ​ក្នុង​មួយ​លើក​ចំនួន​ ​៤ម៉ឺន​រៀល​,​ ​ដំណាក់កាល​ពេល​ឆ្លងទន្លេ​ ​ស្ត្រី​ក្រីក្រ​នឹង​ទទួល​បាន​ថវិកា​ ​២០ម៉ឺន​រៀល​ ​និង​ដំណាក់កាល​ក្រោយ​ឆ្លងទន្លេ​ ​នឹង​ទទួល​បាន​ ​រហូតដល់​កុមារ​អាយុ២ឆ្នាំ​ ​នឹង​ទទួល​បានការ​ឧបត្ថម្ភ១០លើក​ទៀត​ ​ដែល​ក្នុង​មួយ​លើ​កៗ​ទទួល​បាន​ប្រាក់៤ម៉ឺន​រៀល​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ​លោកស្រី​ ​ឱ​ ​វណ្ណ​ឌិន​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​កាលពី​អំឡុង​ខែមិថុនា​ថា​ ​គោលនយោបាយ​ថ្មី​នៃ​ការ​ផ្តល់​របប​ឧបត្ថម្ភ​ដល់​ស្រ្តី​ក្រីក្រ​ដែល​មានផ្ទៃពោះ​ ​និង​ឆ្លងទន្លេ​នេះ​ ​នឹង​ផ្តល់​ជូន​សម្រាប់​ស្ត្រី​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ប៉ុណ្ណោះ​ ​ក្នុង​នោះ​បើ​គិត​ចាប់ពី​ដំណាក់កាល​ទី១​ ​ដល់ទី៣​ ​ក្នុង​ស្រ្តី​មានផ្ទៃពោះ​រហូតដល់​សម្រាលកូន​បាន​អាយុ២ឆ្នាំ​ ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​សរុប​ ​៧៦ម៉ឺន​រៀល​ក្នុង​ម្នាក់​ ​ដែល​នេះ​ជា​ការ​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​។​ ​

លោក​ថា​៖​ ​«​ជា​រួម​ ​គឺ​យើង​បាន​យកចិត្ត​ទុកដាក់​លើ​អាហា​រូប​បត្ថម្ភ​ ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​និង​ទារក​ ​ដែល​នេះ​ជាគោល​នយោបាយ​ថ្មី​លើ​វិស័យ​សង្គម​របស់​យើង​»​។​

​បើ​តាម​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​គោលនយោបាយ​នេះ​ ​នឹង​ត្រូវ​ចំណាយ​ថវិកា​ជិត​ ​៥លាន​ដុល្លារ​ ​នៅ​ឆ្នាំ​ដំបូង​នៃ​ការអនុវត្ត​ ​ហើយ​ទឹកប្រាក់​នឹង​កើន​ដល់​ ​៧.៧លាន​ដុល្លារ​ ​នៅ​ឆ្នាំទី២​ ​និង​បន្ត​កើនឡើង​រហូតដល់​ជាង​ ​១០លាន​ដុល្លារ​នៅ​ឆ្នាំទី៣​។​ ​ប៉ុន្តែ​លោក​ថា​ ​ការ​ចំណាយ​នេះ​ ​នឹង​មិន​ប៉ះ​ពាល់​ដល​ចរន្ត​ថវិកាជាតិ​ឡើយ​ ​ហើយ​លោក​រំពឹង​ថា​ ​ចំនួន​នៃ​ការឧបត្ថម្ភ​ ​នឹង​ធ្លាក់ចុះ​មកវិញ​ ​នៅពេល​កម្រិតជីវភាព​របស់់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​។​

​បើ​តាម​ក្រសួង​សង្គមកិច្ច​ ​ស្ត្រី​ដែល​មាន​ប័ណ្ណ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ ​៧២០០០នាក់​។​

​សូមជម្រាប​ថា​ ​កន្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏​ដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​នេះ​រួចមក​ហើយ​ ​សម្រាប់​ស្ដ្រី​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​ក្រប​ខ័ណ្ឌ​មន្ដ្​រីរា​ជ​ការ​ស៊ីវិល​ ​នៅពេល​ឆ្លងទន្លេ​ ​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ចំនួន៨០ម៉ឺន​រៀល​,​ ​កម្មការិនី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ​៤០ម៉ឺន​រៀល​ ​សម្រាល​បានកូន​មួយ​,​ ​កូនភ្លោះ២​ ​ទទួល​បាន​ថវិកា​ ​៦០ម៉ឺន​រៀល​ ​និង​កូនភ្លោះ៣​ ​ទទួល​បាន​ថវិកា​ ​៨០ម៉ឺន​រៀល​៕​

Share and Like this post

Related Posts

Previous Article

តើ​នៅ​ភ្នំពេញ​គួរ​បំពាក់​ ​រថភ្លើង​លើ​អាកាស​ ​ឫ​ ​រថភ្លើង​ក្រោម​ដី​?​

Next Article

យិន​ ​ឃុន​ម៉ី ចេញ​ពី​ពន្ធធនាគារ ទៅ​ព្យាបាល​ជំងឺ​ស្ទះ​ដង្ហើម