យិន​ ​ឃុន​ម៉ី ចេញ​ពី​ពន្ធធនាគារ ទៅ​ព្យាបាល​ជំងឺ​ស្ទះ​ដង្ហើម

តាំង វីដា / Khmer Times No Comments Share:
Yin Mana
កញ្ញា​ ​យិន​ ​ឃុន​ម៉ី​ ​ជនសង្ស័យ​បង្កគ្រោះថ្នាក់ចរាចរណ៍​បុកនិសិ្សតឆ្នើមស្លាប់ ឈរថតរូប​ពីមុខ​រថយន្ត​ទំនើបៗជាច្រើនគ្រឿង។ រូបថត សហការី

កញ្ញា​ ​យិន​ ​ឃុន​ម៉ី​ ​អ្នកបើកបរ​ថ​យន្ត​ទំនើប​ដែល​សង្ស័យ​ថា​ ​បាន​បើក​បុក​និស្សិត​សកលវិទ្យាល័យ​ឆ្នើម​ម្នាក់​ស្លាប់​ ​នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ភ្នំពេញ​កាលពី​ខែមុន​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ​មិត្តភាព​ខ្មែរ​ ​–​ ​សូវៀត​ ​នៅ​យប់​ ​ថ្ងៃ​ចន្ទ​ ​ដោយសារតែ​នាង​ត្រូវការ​ការ​ព្យាបាល​ជាបន្ទាន់​។​

​យិន​ ​ឃុន​ម៉ី​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ ​បើកបរ​ដោយ​គ្មាន​ការ​យកចិត្ត​ទុកដាក់​ ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ​និង​ ​ធ្វេសប្រហែស​ ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រហូតដល់​បាត់បង់ជីវិត​ ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ​២៦​ ​ខែមីនា​ ​នៅ​ផ្លូវ​លេខ​ ​២២៨​ ​ក្នុង​ខណ្ឌទួលគោក​។​ ​ឧប្បត្តិហេតុ​នេះ​បាន​ទាក់ទាញ​ការ​ចំណាប់​អារម្មណ៍​ ​និង​ការ​តាមដាន​ពាសពេញ​ប្រទេស​។​

​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទា​ទោស​ ​កញ្ញា​ ​យិន​ ​ឃុន​ម៉ី​ ​អាច​ជាប់ពន្ធ​នាគា​រហូតដល់​ទៅ​ ​៣​ ​ឆ្នាំ​ ​និង​ត្រូវពិន័យជាប្រាក់​ ​៣.៧០០​ ​ដុល្លារ​។​ ​នាង​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ ​ចាប់តាំងពី​នាង​បាន​ប្រគល់ខ្លួន​ឲ្យ​ប៉ូលិស​ ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​អំពាវនាវ​ឲ្យ​ចាប់ខ្លួន​ ​អ្នក​ដែល​បង្កហេតុ​ ​ចំពោះ​ការ​ស្លាប់​ ​របស់​និស្សិត​សកលវិទ្យាល័យ​ ​ឈ្មោះ​ ​ឌ៊ំ​ ​រី​ដា​។​

. .

​លោក​ ​ងី​ ​ម៉េ​ង​ ​ប្រធានមន្ទីរ​ពេទ្យ​បាន​និយាយ​ថា​ ​កញ្ញា​ ​យិន​ ​ឃុន​ម៉ី​ ​កំពុង​មាន​ជំងឺ​ ​និង​ត្រូវការ​ ​ការពិនិត្យ​តាម​វេជ្ជសាស្ត្រ​ហើយ​វេជ្ជបណ្ឌិត​ ​នឹង​មើល​នាង​ដូចជា​អ្នកជំងឺ​ដទៃទៀត​ដែរ​។​ ​”​អ្វី​ដែលគេ​ចោទប្រកាន់​នាង​មិនបាន​រំខាន​ដល់​យើង​ទេ​ ​យើង​ផ្តល់​អាទិភាព​ដល់​ជីវិត​អ្នកជំងឺ​ជា​ការសំខាន់​”​ ​។​ ​កាលពី​សប្តាហ៍​មុន​ ​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ថា​ ​ឃុន​ម៉ី​ ​មិនបាន​ជាប់​ក្នុង​មន្ទីរ​ឃ៊ំ​ឃាំង​ទេ​ ​ដោយសារតែ​គ្រួសារ​នាង​មាន​ឥទ្ធិពល​។​

​ ​ពាក្យ​ចចាមអារ៉ាម​នេះ​ ​ត្រូវ​បាន​បា​ត់​មន្តិ​ល​ ​ដោយ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ​លោក​ ​ពេជ្រ​ ​ស្រស់​ ​ទៅ​មើល​នាង​នៅក្នុង​ពន្ធនាគារ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ពាក្យ​ចចាម​អា​រ៉ាម​ផ្សេង​ៗ​ទៀត​នៅតែ​បន្ត​ ​ដូចជា​អ្នកខ្លះ​និយាយ​ថា​ ​ឃុន​ម៉ី​ ​អាច​គេច​ចេញពី​ការ​ឃុំឃាំង​ ​ដោយមាន​ការ​ជួយ​ពី​មន្ត្រី​ពន្ធនាគារ​។​

លោក​ ​នុត​ ​សាវ​ណា​ ​អ្នកនាំពាក្យ​ ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ ​នៃ​ក្រសួងមហាផ្ទៃ​ ​បាន​និយាយ​ថា​ ​កញ្ញា​ ​ឃុន​ម៊ី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​រលាក​ទងសួត​ ​និង​ស្ទះផ្លូវ​ដង្ហើម​។​ ​វា​មិនមែន​ដូច​គេ​និយាយ​ថា​នាង​កើតមក​ក្នុង​ត្រកូល​គ្រួសារ​អ្នកមាន​នោះ​ទេ​ ​តាមការពិត​នាង​មាន​ជំងឺ​ប្រាកដ​មែន​។​

​គ្មាន​មន្រ្តី​ពន្ធនាគារ​ណា​ម្នាក់​អាច​ជួយ​នាង​បាន​ ​ក្រៅពី​បញ្ជូន​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ទេ​ ​”​។​ ​”​យើង​មិន​ទុកឲ្យ​នរណា​ម្នាក់​ស្លាប់​នៅពេល​ដែល​ជំងឺ​របស់​ពួកគេ​ ​អាច​ត្រូវ​បាន​ព្យាបាល​បាន​នោះ​ទេ​។​ ​”​ ​ពួកគេ​ចោទប្រកាន់​យើង​ខុស​។​ ​ខ្ញុំ​ចង់​អោយ​ពួកគេ​សួរ​វេជ្ជបណ្ឌិត​ដោយខ្លួនឯង​ថា​ ​តើ​ជំងឺ​របស់​នាង​ធ្ងន់ធ្ងរ​ប៉ុណ្ណា​។​ ​”​

. .
. .
Share and Like this post

Related Posts

Previous Article

​រាជរដ្ឋាភិបាល​ ​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ត​ដល់​ស្ត្រី​ក្រីក្រ​នៅពេល​មាន​ផ្ទៃពោះ​ ​និង​សម្រាល​កូន​ ​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា​

Next Article

មិន​បង្កើត​ខេ​ត្ដ​ថ្មី​ ​ព្រោះ​មន្រ្ដី​រត់ការ​ដាក់​ខ្សែស្រឡាយ​

Leave a Reply

Your email address will not be published. Required fields are marked *