មិន​បង្កើត​ខេ​ត្ដ​ថ្មី​ ​ព្រោះ​មន្រ្ដី​រត់ការ​ដាក់​ខ្សែស្រឡាយ​

ប៊ិន សុខហ៊ាន / Khmer Times No Comments Share:
Sar Kheng
លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ម៉ៃ វិរៈ

​លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​រដ្ឋាភិបាល​បានសម្រេច​លុបចោល​ផែនការ​សម្រាប់​ការបង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​ទៀត​ ​នៅ​កម្ពុជា​ដោយសារ​កង្វល់​ទាក់ទង​នឹង​បក្សពួកនិយម​។​

​ផែនការ​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​ ​គឺ​ខេត្តកណ្តាល​ ​រតនគិរី​ ​និង​មណ្ឌលគិរី​ ​ត្រូវ​បាន​ព្រាងទុក​កាលពី​ឆ្នាំមុន​ ​បន្ទាប់ពី​មានការ​យល់ព្រម​ពី​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​។​

​លោក​ ​ស​ ​ខេង​ ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ស្នើ​រៀប​ចំ​មន្រ្ដី​គ្រប់គ្រង​រដ្ឋបាល​ ​នៅ​តាម​ខេត្ត​ដែល​នឹង​បង្កើត​ថ្មី​ទាំងនោះ​។​

​លោក​បាន​មានប្រសាសន៍​នៅក្នុង​លិខិត​នោះ​ថា​ ​”​នេះ​គឺជា​គោលបំណង​មួយ​ដើម្បី​ធានា​ឱ្យ​មាន​រយៈពេល​គ្រប់គ្រាន់​ ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​កែតម្រូវ​ចំនួន​អាសនៈ​នៅក្នុង​រាជធានី​ ​និង​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ ​និង​ស្រុក​ ​នា​ពេល​ខាងមុខ​”​។​

​ទោះជាយ៉ាងណា​ក៏ដោយ​ ​ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​បញ្ឈប់​ដោយ​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​កាលពី​ខែតុលា​ ​បាន​បញ្ជា​ឲ្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ចេញ​សេចក្តី​បង្គាប់​មួយ​ ​ដើម្បី​បញ្ឈប់​ផែនការ​ទាំងអស់​នេះ​។​

​កាលពី​ម្សិលមិញ​ ​ក្នុង​អំឡុង​កិច្ចប្រជុំ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្រសួងមហាផ្ទៃ​ ​លោក​ ​ស​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បានសម្រេច​ផ្អាក​ដំណើរការ​នេះ​ ​ដោយសារតែ​មន្រ្តី​ជាន់ខ្ពស់​ចំនួន​កំពុង​ប្រជែង​ដណ្ដើម​មុខតំណែង​គ្នា​។​

​លោក​ ​ស​ ​ខេង​ ​បាន​លើកឡើង​ពីអ​ភិបាល​ខេត្តកណ្តាល​ ​លោក​ ​ម៉ៅ​ ​ភិ​រុន​ ​ដែល​នៅក្នុង​កិច្ចប្រជុំ​នោះ​ដោយ​ចោទប្រកាន់​ថា​ ​មាន​ផែនការ​តែងតាំង​អ្នក​ជិតស្និទ្ធ​នឹង​គាត់​ជា​ ​ប្រធាន​តុលាការខេត្ត​។​

​លោក​ ​ស​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​ ​”​ពួកគេ​បរាជ័យ​ក្នុង​ការបង្កើត​ខេត្ត​ថ្មី​។​ ​គាត់​ ​[​លោក​ ​ភិ​រុន​]​ ​បាន​រៀបចំ​ឯកសារ​ដើម្បី​តែងតាំង​ប្រធាន​តុលាការខេត្ត​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ប្រាប់​ខ្ញុំ​ថា​ ​មិន​ចាំបាច់​បែងចែក​ខេត្ត​ទៀត​ទេ​។​

​លោក​ ​ភិ​រុន​ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​។​

​លោក​ ​សន​ ​ជ័យ​ ​ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​”​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ធ្វើគំរូ​មិនល្អ​។​ ​មន្រ្តី​ទាំងនោះ​តែងតែ​ធ្វើអ្វី​ដែល​រញ៉េរញ៉ៃ​ហើយ​ពួកគេ​ឆ្លៀតឱកាស​ដើម្បី​តែងតាំង​មិត្តភក្តិ​ជិ​ត​ស្និ​ទ្ឋ​របស់​ពួកគេ​”​។​ ​

“​នេះ​គឺជា​គំរូ​អាក្រក់​មួយផ្សេងទៀត​ ​ដែល​យើង​ត្រូវតែ​លុបបំបាត់​ចោល​វប្បធម៌​បក្សពួកនិយម​”​ ​។​

. .
Share and Like this post

Related Posts

Previous Article

យិន​ ​ឃុន​ម៉ី ចេញ​ពី​ពន្ធធនាគារ ទៅ​ព្យាបាល​ជំងឺ​ស្ទះ​ដង្ហើម

Next Article

ទឹកប្រាក់​ប្រមាណ​ ​៤ពាន់​លាន​ដុល្លារ​អាមេរិក​នឹង​ត្រូវ​ចំណាយ​សម្រាប់​សាងសង់​ ​Naga​ ​World​ ​៣​ ​លើ​អតីត​ដី​បូ​ឌីញ​

Leave a Reply

Your email address will not be published. Required fields are marked *