ព្យុះបីខេត្ដ សម្លាប់ស្រ្ដីម្នាក់

សែន ដាវិត / Khmer Times No Comments Share:
A home damaged by a storm
ផ្ទះ​ដែល​បាន​ដួលរលំ​ដោយសារ​ខ្យល់ព្យុះ​នាពេល​កន្លងមក។ រូបថត សហការី

​ស្ត្រី​ម្នាក់​បាន​ស្លាប់​កាលពី​ចុង​សប្ដាហ៍​ ​ខណៈ​ដែល​ខ្យល់​កន្ត្រាក់​ខ្លាំង​បាន​ធ្វើឲ្យខូច​ខាត​ផ្ទះសម្បែង​ជាង​ ​៨០​ ​ខ្នង​នៅក្នុង​ ​ខេត្តបាត់ដំបង​ ​បន្ទាយមានជ័យ​ ​និង​ពោធិ​សាត់​ ​អំឡុង​ខ្យល់ព្យុះ​។​

​យោង​តាម​របាយការណ៍​របស់​នគរបាល​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា​ ​សឿង​ ​ចំរើន​ ​អាយុ​ ​៣៧​ ​ឆ្នាំ​ ​បាន​ស្លាប់​នៅពេល​ផ្ទះ​របស់​នាង​ ​ដែល​បាន​ដួល​រលំ​ដោយសារ​ខ្យល់​កន្ត្រាក់​។​

​ខ្យល់​កន្ត្រាក់​ ​ក៏បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសម្បែង​រាប់​សិប​ខ្នង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក​ ​ស៊ិន​ ​ណា​រាក់​ ​ប្រធាន​នគរបាល​ ​ស្រុក​មង្គលបូរី​ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ថា​ ​កាលពី​ថ្ងៃអាទិត្យ​ ​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ស្រុក​ចំនួន​ពីរ​នៅក្នុង​ខេត្ត​នេះ​។​ ​ផ្ទះ​ចំនួន​ ​១៣​ ​ខ្នង​ត្រូវ​រង​ការខូចខាត​នៅក្នុង​ស្រុក​របស់​លោក​ ​ខណៈ​ដែល​ ​៣៤​ ​ខ្នង​ទៀត​ខូចខាត​នៅក្នុង​ស្រុក​ម៉ាឡៃ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​ ​-​ ​មួយចំនួន​ខូចខាត​ខ្លាំង​ ​មួយចំនួន​ទៀត​ខូចខាត​បន្តិចបន្តួច​”​ ​។​ ​លោក​បន្ដ​ថា​ ​”​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ​រួម​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ ​ប៉ុន្តែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​”​ ​។​

​បន្ថែម​ពីនេះ​ទៀត​នៅ​ខេត្តពោធិ៍សាត់​ ​មានផ្ទះ​ចំនួន​ ​៣០​ ​ខ្នង​បាន​រង​ការខូចខាត​ ​នៅ​ស្រុក​ក្រគរ​ ​កាលពី​ថ្ងៃសៅរ៍​ ​និង​ថ្ងៃអាទិត្យ​។​

​វរសេនីយ៍ឯក​ ​យឹម​ ​យើន​ ​ប្រធាន​ស្នង​កា​រប៉ូ​លី​សស្រុ​ក​ ​បាន​និយាយ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​គឺជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ខូចខាត​។​

​”​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​រង​ការខូចខាត​ ​ប៉ុន្តែ​អាជ្ញាធរ​បាន​ជួយ​ជួសជុល​ ​និង​ផ្តល់​ឲ្យ​ពួកគេ​ ​នូវ​ជំនួយ​សង្គ្រោះ​ ​ព្រោះ​ផ្ទះ​របស់​ពួកគាត់​បាន​រងគ្រោះ​ដោយ​តែ​គ្រោះមហន្តរាយ​ធម្មជាតិ​”​ ​។​
​កាលពី​សប្តាហ៍​មុន​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ ​ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​និង​ខ្យល់​កន្ត្រាក់​នារ​ដូវ​ប្រាំង​។​

​លោក​ ​ហ៊ុន​ ​សែន​ ​ក៏បាន​ណែនាំ​ដល់​ ​កាកបាទក្រហម​កម្ពុជា​ ​និង​មន្រ្តី​រដ្ឋាភិបាល​ឲ្យ​ត្រៀមខ្លួន​ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​តំបន់​ដែល​មាន​គ្រោះមហន្តរាយ​ ​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​មិន​ត្រូវឲ្យ​ប្រជាពលរដ្ឋ​យើង​រងទុក្ខ​វេទនា​ឡើយ​ ​នេះ​ជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ឃ្លាំមើល​ឲ្យបាន​ទៀងទាត់​ ​ប្រជាពលរដ្ឋ​គួរតែ​ប្រុងប្រយ័ត្ន​នៅពេល​មាន​ខ្យល់​ ​និង​ភ្លៀង​ ​សូមកុំ​ភ្លេច​”​៕

Share and Like this post

Related Posts

Previous Article

ដាក់ពន្ធនាគាបុរសបណ្តេញ​ពី​អា​មេ​រិច​ ​ពី​បទ​បង្ខាំង​រួមភេទ​ដោយ​ហឹង្សា

Next Article

ក្រសួងសង្ស័យថាជំងឺប៉េស្តជ្រូកអាហ្រិកដែលកើតមាននៅខេត្តរតនៈគិរីឆ្លងរាលដាលទៅភូមិចំនួន៣ទៀត