ដាក់ពន្ធនាគាបុរសបណ្តេញ​ពី​អា​មេ​រិច​ ​ពី​បទ​បង្ខាំង​រួមភេទ​ដោយ​ហឹង្សា

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
លោក​ ​សំ​អឿន​ ​​ត្រូវ​បាន​ចាប់ខ្លួន​ ​ដោយ​កងរាជអាវុធហត្ថ​ក្រុង​ ​កាលពី​ថ្ងៃទី​ ​១៦​ ​ខែកញ្ញា​ ​ឆ្នាំមុន​។​ រូបថត សហការី

​កាលពី​ម្សិលមិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​អតីត​គ្រូបង្ហាត់​ក្នុង​ក្លិប​ហាត់ប្រាណ​ម្នាក់​ឱ្យ​ជាប់​ពន្ឋ​ធនាគារ​ ​៣០​ ​ខែ​ពី​បទ​បង្ខាំង​មិត្ត​ស្រី​របស់​ខ្លួន​ដោយ​ខុសច្បាប់​ ​និង​ធ្វើទារុណកម្ម​នាង​នៅក្នុង​ផ្ទះល្វែង​របស់​គាត់​ ​ក្នុង​ខណ្ឌចំការមន​ ​កាលពី​ឆ្នាំមុន​។

​ចៅក្រម​ ​កុយ​ ​សៅ​ ​បាន​កំណត់​អត្តសញ្ញាណ​គាត់​ឈ្មោះថា​ ​ព្រឿង​ ​សំ​អឿន​ ​អាយុ​ ​៣៩​ ​ឆ្នាំ​ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​ម្នាក់​ ​ដែល​ត្រូវ​បាន​គេ​និរទេស​ចេញពី​សហរដ្ឋអាមេរិក​ ​ក្នុង​ឆ្នាំ​ ​២០០៣​ ​ពី​បទ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋ​កម្ម​។​

លោក​បាន​មានប្រសាសន៍​ថា​ ​លោក​ ​សំ​អឿន​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ ​ចាប់ខ្លួន​ ​និង​ឃុំឃាំង​ដោយ​ខុសច្បាប់​ ​ការប្រព្រឹត្ត​អំពើ​ហិង្សា​ដោយចេតនា​ ​និង​ ​ការ​ធ្វើទារុណកម្ម​ផង​ដែរ​។​ ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ ​ដោយ​កងរាជអាវុធហត្ថ​ក្រុង​ ​កាលពី​ថ្ងៃទី​ ​១៦​ ​ខែកញ្ញា​ ​ឆ្នាំមុន​។​

. .

​”​តុលាការ​បានសម្រេច​កាត់ទោស​ ​និង​ផ្តន្ទា​ទោស​គាត់​ឲ្យ​ជាប់​ពន្ឋ​ធនាគារ​ ​២​ ​ឆ្នាំ​ ​៦​ ​ខែ​”​ ​។​ ​ប៉ុន្តែ​គាត់​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ ​ទៅ​តុលាការ​កំពូល​ក្នុងរយៈពេល​មួយ​ខែ​ ​ប្រសិនបើ​គាត់​មិន​ទទួលយក​ការ​កាត់សេចក្ដី​នេះ​”​។

​យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ ​បានឱ្យ​ដឹង​ថា​ជនរងគ្រោះ​អាយុ​ ​២២​ ​ឆ្នាំ​ ​នៅ​ឆ្នាំ​ ​២០១៧​ ​បាន​ចាប់ផ្តើម​មក​រៀន​ហាត់ប្រាណ​ពី​ ​លោក​ ​សំ​អឿន​ ​នៅ​ឯ​ក្លឹប​ ​SuperFit​ ​។​ បន្ទាប់ពី​រយៈពេល​បី​សប្តាហ៍​ ​ពួកគេ​បាន​ក្លាយជា​សង្សារ​នឹងគ្នា​ ​ហើយ​ពួកគេ​បាន​រួមភេទ​ជា​រៀងរាល់​សប្តាហ៍​ ​នៅក្នុង​ផ្ទះសំណាក់​។​

របាយការណ៍​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ ​កាលពី​ ​ខែមករា​ ​ឆ្នាំមុន​ ​លោក​ ​សំ​អឿន​ ​បាន​ជួលផ្ទះ​ល្វែង​មួយ​ ​ហើយ​ជនរងគ្រោះ​បាន​រួមភេទ​ជាមួយ​គាត់​ជា​រៀងរាល់ថ្ងៃ​។​ ​របាយការណ៍​បាន​បញ្ជាក់​ថា​ ​រាល់ពេល​ដែល​ពួកគេ​រួមភេទ​ ​លោក​ ​សំ​អឿន​ ​តែងតែ​វាយ​ ​និង​ធ្វើទារុណកម្ម​ ​ទៅលើ​ជនរងគ្រោះ​។​

«​រាល់ពេល​ដែល​គាត់​រួមភេទ​ជាមួយ​ជនរងគ្រោះ​គាត់​តែង​វាយដំ​ ​និង​ធ្វើទារុណកម្ម​លើ​រូប​នាង​»​។​ ​”​គាត់​ខាំ​ដៃ​,​ ​មុខ​,​ ​មាត់​ ​និង​រាងកាយ​ ​របស់​នាង​ហើយ​ថែមទាំង​ថត​ខ្សែ​វិ​ដេ​អូ​ ​នូវ​សកម្មភាព​រួម​សិច​ទៀតផង​”​។

គាត់​ក៏បាន​គំរាម​សម្លាប់​នាង​ ​ឬ​បង្ហោះ​វីដេអូ​សិច​ ​នៅ​លើ​ហ្វេ​សប៊ុ​ក​ ​ប្រសិនបើ​នាង​ហ៊ាន​ចាកចេញ​ពី​គាត់​។

. .

​នៅ​ថ្ងៃទី​ ​១៥​ ​ខែកញ្ញា​ ​ឆ្នាំមុន​ ​លោក​ ​សំ​អឿន​ ​បានដឹង​ថា​ជនរងគ្រោះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់ទៀត​រួចហើយ​ ​មុន​ពេល​ដែល​នាង​បាន​ក្លាយជា​មិត្ត​ស្រី​របស់​គាត់​ ​ដូច្នេះ​គាត់​បាន​វាយ​នាង​ ​ហើយ​ចាក់​សោរ​នៅផ្ទះ​ល្វែង​នៅ​យប់​នោះ​។

​របាយការណ៍​នេះ​បាន​បន្ដ​ទៀត​ថា​ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​សមាជិក​គ្រួសារ​​​របស់​នាង​ដែល​រស់នៅ​ក្នុង​សង្កាត់​នោះ​ ​ហើយ​ពួកគេ​បាន​រាយការណ៍​ទៅ​ប៉ូលីស​ក្រុង​។​

ប៉ូលិស​បាន​ឆ្មក់​ចូលផ្ទះ​ល្វែង​នៅ​ម៉ោង​ប្រហែល​ ​៩​ ​ព្រឹក​នៅ​ ​ថ្ងៃទី​ ​១៦​ ​ខែកញ្ញា​ ​និង​បាន​ចាប់ខ្លួន​ ​លោក​ ​សំ​អឿន​ ​មុននឹង​ជួយសង្គ្រោះ​ជនរងគ្រោះ​ ​ហើយ​នាង​ត្រូវ​បា​នប៉ូ​លី​សប្រ​គល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង​វិញ​។​

អាន​អត្ថបទ​ជាភាសា​អង់គ្លេស https://bit.ly/2I5buAI

. .
Share and Like this post

Related Posts

Previous Article

​រឹបអូស​ថ្នាំបុរាណ​ចិន​​សម្រាប់​បង្កើន​ផ្លូវភេទ​បុរស​ស្រ្ដី​ ​

Next Article

ព្យុះបីខេត្ដ សម្លាប់ស្រ្ដីម្នាក់

Leave a Reply

Your email address will not be published. Required fields are marked *