កម្ពុជា​ ​ទូរស័ព្ទ​ ​ច្រើនជាង​ ​ប្រជាជន

ជា វណ្ណៈ / Khmer Times No Comments Share:
អ្នក​ប្រើប្រាស់ កំពុង​លេង​ទូរស័ព្ទ​ដៃ​របស់ពួកគេ។ ជរ សុគន្ធា

ចំនួន​អតិថិជន​ប្រើ​ស៊ី​មកា​ត​បាន​កើនឡើង​ ​៤,៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០១៨​ ​ខណៈ​ដែល​ចំនួន​អ្នកប្រើ​ប្រាស់​ទូរស័ព្ទចល័ត​បាន​ធ្លាក់ចុះ​ជិតដល់​ ​១​ ​ភាគ​ ​៣​ ​តាម​តួលេខ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ក្រ​សួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​កាលពី​ថ្ងៃសុក្រ​ ​ទី៥​ ​ខែមេសា​។​

អ្នកប្រើ​ស៊ី​មកា​ត​របស់​កម្ពុជា​មាន​ចំនួន​ ​១៩,៤​ ​លាន​នាក់​ដែល​មាន​ចំនួន​ ​១២០​ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខ្លួន​ ​ខណៈ​ដែល​អ្នកប្រើ​ប្រាស់​អ៊ីនធឺណិត​មាន​ចំនួន​ ​៨៨,១៥៧​ ​នាក់​មានត្រឹមតែ​ ​០,៥​ ​ភាគរយ​ប៉ុណ្ណោះ​។

​របាយការណ៍​បាន​បញ្ជាក់​ថា​ការប្រើ​ប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​បាន​កើនឡើង​ ​២៥,៧​ ​ភាគរយ​ ​(​ឥឡូវនេះ​អ្នកប្រើ​ប្រាស់​ ​១៣,៤​ ​លាន​នាក់​)​ ​ហើយ​អ្នកប្រើ​អ៊ីនធឺណិត​សកម្ម​បាន​កើនឡើង​ ​១០​ ​ភាគរយ​ ​(​ឥឡូវនេះ​អ្នកប្រើ​ប្រាស់​មាន​រហូតដល់​ ​១៥៣​ ​៣៤៨​ ​នាក់​)​ ​ក្នុងរយៈពេល​មួយឆ្នាំ​។​

. .

នៅ​ចុងឆ្នាំ​ ​២០១៨​ ​មាន​អ្នកប្រើ​ប្រាស់​ស៊ី​ម​ ​2G​ ​ចំនួន​ ​៦,៤​ ​លាន​នាក់​ ​(​ស្មើនឹង៣០​%​ ​នៃ​អ្នកប្រើ​ប្រាស់​សរុប​)​ ​។​ ​អ្នកប្រើ​ប្រាស់​ ​3G​ ​មាន​ចំនួន​ ​៤,៦​ ​លាន​នាក់​ ​(​២៤​%​)​ ​។​ ​ហើយ​ភាគច្រើន​នៃ​អ្នកប្រើ​ប្រាស់​ ​៨,២​ ​លាន​នាក់​ ​(​៤៣​%​)​ ​ជា​អ្នកប្រើ​ ​4G​៕

. .
Share and Like this post

Related Posts

Previous Article

ក្រសួងសង្ស័យថាជំងឺប៉េស្តជ្រូកអាហ្រិកដែលកើតមាននៅខេត្តរតនៈគិរីឆ្លងរាលដាលទៅភូមិចំនួន៣ទៀត

Next Article

​បាក់​វេរ៉ង់ដា​ក្នុង​ពិធី​ឡើងផ្ទះ​ ​សម្លាប់​មនុស្ស​នៅ​ខេត្ត​កំពង់ចាម​

Leave a Reply

Your email address will not be published. Required fields are marked *