ពិន័យ​គ្រូបង្រៀន​ ​បន្ទាប់ពី​បែកធ្លាយ​គាត់​ប្រមូលប្រាក់​ពី​កូនសិស្ស​

Khmer Times No Comments Share:
The teacher who was transferred
រូបភាពបែកធ្លាយពីសកម្មភាពប្រមូលលុយ​របស់អ្នកគ្រូក្នុង​ថ្នាក់​រៀនមួយ។ រូបថត សហការី

​​ក្រសួង​អប់រំ​បាន​ដាក់​ពិន័យ​គ្រូបង្រៀន​មួយ​រូប​ នៅ​សាលាបឋមសិក្សា​មួយ​ក្នុង​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​វីដេអូ​ដែលគេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ពេល​ដែល​គាត់​កំពុង​ប្រមូលប្រាក់​ពី​សិស្ស ​ដើម្បី​បន្ថែម​លើ​ប្រាក់ចំណូល​របស់​គាត់​បាន​ត្រូវ​គេ​ចែកចាយ​លើ​ប្រព័​ទ្ធ​សង្គម​មួយ​នេះ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​កាលពី​ថ្ងៃសុក្រ​បាន​និយាយ​ថា​ ​យើង​បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​មួយ​ក្រោយពី​បាន​មើល​វីដេអូ​ដែល​បង្ហាញ​ពី​ ស្ត្រី​ដែល​ប្រមូលប្រាក់​ពី​សិស្ស​នៅក្នុង​ថ្នាក់រៀន​នៅ​សាលាបឋមសិក្សា​ ភូមិ​ឫស្សី​ក្នុង​សង្កាត់​​ស្ទឹងមានជ័យ​II​ ​។​

​ការស៊ើបអង្កេត​បាន​បង្ហាញថា​ គ្រូបង្រៀន​បាន​ប្រមូលប្រាក់​ពី​សិស្ស​ ​ហើយ​បន្ទាប់មក​គាត់​ក៏បាន​ទទួលស្គាល់​ជា​លាយលក្ខណ៍​អក្សរ​ថា ​គាត់​​ពិតជា​បាន​ធ្វើ​ដូច្នេះ​មែន​។​

​ការស៊ើបអង្កេត​បាន​បន្ថែម​ថា ​ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​របស់​សាលា​ ​និង​លើកកម្ពស់​វិជ្ជាជីវៈ​គ្រូបង្រៀន ​ក្រសួង​បាន​ផ្ទេរ​គាត់​ឱ្យទៅ​ធ្វើការងារ​ការិយាល័យ​នៅក្នុង​សាលា​វិញ​ហើយ ជាជំនួសសាលា​បាន​តែងតាំង​គ្រូ​ម្នាក់ទៀត​ដើម្បី​បង្រៀន​ថ្នាក់​របស់​គាត់​។​

​ក្រសួង​ក៏បាន​ណែនាំ​នាយកដ្ឋាន​អប់រំ​ខណ្ឌ​ ឲ្យ​នាយក​សាលា​រៀបចំ​កិច្ចប្រជុំ​ជាមួយ​គ្រូ​ទាំងអស់ ​ហើយ​រំលឹក​គ្រូបង្រៀន​កុំ​ឲ្យ​ធ្វើសកម្មភាព​ផ្ទុយពី​វិជ្ជាជីវៈ​ដូចជា​ការ​ប្រមូល​លុយ​ពី​សិស្ស​ ​ឬ​ពួកគេ​ប្រឈម​នឹង​ការ​ដាក់ពិន័យ​។​

​បន្ទាប់ពី​វីដេអូ​នេះ​បាន​រីក​រាលដាល​ ​អ្នកប្រើ​ហ្វេ​សប៊ុ​ក​បាន​រិះគន់​សកម្មភាព​របស់​គ្រូបង្រៀន​ ដោយ​និយាយ​ថា​គាត់​កំពុង​បង្ហាញ​គំរូ​អាក្រក់​ដល់​សិស្សរបស់​គាត់​ដោយ​អំពើពុករលួយ​។​

​លោកស្រី​ ​ស៊ិន​ ​សា​វត្ថា​ ​ជា​អាណាព្យាបាល​សិស្ស​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​និយាយ​ថា​គ្រូបង្រៀន​មិន​គួរ​ប្រមូលប្រាក់​ក្នុង​ថ្នាក់​ទេ​ ​ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការអប់រំ​សីលធម៌​សិស្ស​។​

​លោកស្រី​បាន​បន្ថែម​ថា​ ​ពួកគេ​ជា​ក្មេង​ដែល​ជួនកាល​ឪពុក​ម្តាយ​បាន​ឲ្យ​លុយ​បន្តិចបន្តួច​សម្រាប់​ពួកគេ​ទិញ​ចំ​ណី​ញ៊ំាក្នុង​សាលា​។​

​លោកស្រី​ ​សា​វត្ថា​ ​បាន​មានប្រសាសន៍​ថា​ ​”​ទោះបី​គ្រូ​មួយចំនួន​នៅតែ​ប្រមូលប្រាក់​ពី​សិស្ស​ក៏ដោយ​ ​ក៏​មាន​គ្រូ​ផ្សេងទៀត​ដែល​ល្អ​ដែរ​”​ ​។​ ​”​ខ្ញុំ​អំពាវនាវ​សូមឲ្យ​ក្រសួង​លុបបំបាត់​សកម្មភាព​នេះ​”​ ​។​

​លោក​ ​អ៊ុ​ក​ ​ឆាយ​យ៉ា​វី​ ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​បន្ទាប់ពី​ការ​បង្ក្រាប​របស់ក្រ​សួង​អប់រំ​យុវជន​ ​គ្រូបង្រៀន​ជាច្រើន​បាន​បញ្ឈប់​ការ​ប្រមូល​លុយ​ពី​សិស្ស​ ​ប៉ុន្តែ​មាន​ចំនួន​តិចតួច​ដែល​នៅតែ​ធ្វើ​ដូច្នេះ​។​

​គ្រូ​ខ្លះ​ប្រមូលប្រាក់​ពី​ ​៥០០​ ​រៀល​ទៅ​ ​១០០០​ ​រៀល​ ​ពី​សិស្ស​ ​ព្រោះ​ប្រាក់ខែ​គ្រូបង្រៀន​នៅ​តិច​ ​មិន​គ្រប់​សម្រាប់​ការ​ចំណាយ​ប្រចាំខែ​របស់​ពួកគាត់​។​ ​យើង​សូម​អំពាវនាវ​ឲ្យ​ក្រសួង​លុបបំបាត់​ចោល​សកម្មភាព​ខ្វះ​វិជ្ជាជីវៈ​នេះ​ឲ្យអស់​»​។​

​លោកស្រី​ ​ឆាយ​វី​ ​បាន​កត់សម្គាល់​ថា​ ​គ្រូ​ខ្លះ​មិន​យក​ប្រាក់​ពី​សិស្ស​ជាប្រចាំ​ថ្ងៃ​ទេ​ ​តែ​ប្រមូលប្រាក់​ប្រចាំខែ​ពី​ឪពុក​ម្តាយ​សិស្ស​វិញ​។​

​នៅក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ខែធ្នូ​ ​លោក​ ​ហង្ស​ ​ជួន​ណា​រ៉ុន​ ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​បាន​ថ្លែង​ថា ​ក្រសួង​នឹង​ចំណាយ​ថវិកា​ ​៨០​ ​ភាគរយ​នៅ​ឆ្នាំនេះ​សម្រាប់​ប្រាក់ខែ​គ្រូបង្រៀន​ ​និង​បុគ្គលិក​ដទៃទៀត​ដែល​ធ្វើការ​ក្នុង​វិស័យ​អប់រំ​។​

​រដ្ឋសភា​ជាតិ​ ​ក្នុង​ ​ខែវិច្ឆិកា​ ​បាន​អនុម័ត​ថវិកា​ចំនួន​ ​៩១៥​ ​លាន​ដុល្លារ​សម្រាប់​វិស័យ​អប់រំ​នៅ​ឆ្នាំ​ ​២០១៩​ ​ដោយ​កើនឡើង​ពី​ ​៨៤៨​ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ​២០១៨​ ​។​ ​ប្រាក់ខែ​អប្បបរមា​សម្រាប់​គ្រូបង្រៀន​បាន​កើនឡើង​ពី​ ​២៨៥​ ​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​ ​២៩២​ ​ដុល្លារ​នៅក្នុង​ខែមករា​ ​និង​ ​៣០០​ ​ដុល្លារ​នៅ​ខែ​នេះ​៕​

Share and Like this post

Related Posts

Previous Article

​បាក់​វេរ៉ង់ដា​ក្នុង​ពិធី​ឡើងផ្ទះ​ ​សម្លាប់​មនុស្ស​នៅ​ខេត្ត​កំពង់ចាម​

Next Article

ជិះ​រថភ្លើង​ទៅស្រុក​ ដោយ​ឥត​គិត​ថ្លៃ​