ជិះ​រថភ្លើង​ទៅស្រុក​ ដោយ​ឥត​គិត​ថ្លៃ​

KT staff / Khmer Times No Comments Share:
Royal Railway
ក្រុមហ៊ុន​ផ្លូវដែក​ ​Royal​ ​Railway​ ​សហការ​ជាមួយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូនភ្ដល់ឱ្យសាធារណជន​ ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​។​ រូបថត សហការី

ក្រុមហ៊ុន​ផ្លូវដែក​ ​Royal​ ​Railway​ ​សហការ​ជាមួយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​ប្រកាស​ថា​ ​សាធារណជន​ ​អាច​ជិះ​រថភ្លើង​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃអាទិត្យ​ ​ទី​ ​១៤​ ​ខែមេសា​ ​ដល់​ថ្ងៃអង្គារ​ ​ទី​ ​១៦​ ​ខែមេសា​ ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​។​

​លោក​ ​John​ ​Guiry​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​បាន​និយាយ​ថា​ ​អ្នកដំណើរ​នៅតែ​ត្រូវការ​កក់​សំបុត្រ​របស់​ពួកគេ​ ​ទាំង​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ ​ឬនៅ​ស្ថានីយ៍​ស្ថានីយ៍​ ​ប៉ុន្តែ​សំបុត្រ​នេះ​នឹង​មិន​គិត​ប្រាក់​ទេ​។​

​លោក​ ​Guiry​ ​បាន​ថ្លែង​ថា​:​ ​«​វា​ជា​កាយវិការ​តូច​មួយ​ ​ដើម្បី​ចូលរួម​ជាមួយ​អតិថិជន​របស់​យើង​អបអរ​ឆ្នាំ​ថ្មី​ ​និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ​ក្នុង​ការ​ផ្តល់​សេវាកម្ម ​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ តាមផ្លូវ​ថ្នល់​ក្នុង​អំឡុង​ថ្ងៃឈប់​សម្រាក​។​

​អគ្គនាយក​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​បាន​និយាយ​បន្ថែម​ទៀត​ថា​ ​”​ចំណុច​លេចធ្លោ​សំខាន់​មួយ ​គឺ​ការ​ទើប​នាំចូល​នៃ​ទូរ​រថភ្លើង​ថ្មី​របស់​យើង​ សម្រាប់​​ធ្វើដំណើរ​ទៅ​ព្រលា​នយន្ដ​ហោះ​ ​ហើយ​អ្នកដំណើរ​អាច​ធ្វើតេស្ត​ដោយ​ឥតគិតថ្លៃ​ ​ក្នុងរយៈពេល​បី​ថ្ងៃ​នៃ​ថ្ងៃឈប់​សម្រាក​ដ៏​សប្បាយរីករាយ​នេះ​”​៕​

Share and Like this post

Related Posts

Previous Article

ពិន័យ​គ្រូបង្រៀន​ ​បន្ទាប់ពី​បែកធ្លាយ​គាត់​ប្រមូលប្រាក់​ពី​កូនសិស្ស​

Next Article

កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ទាញ​យក​រ៉ែ​ ​ប្រេង​ ​និង​ ​មាស​