«​ស្តេច​ឱសថ​ខ្មែរ​»​ ​ត្រឡប់​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​

Khmer Times No Comments Share:
Acient-artefact
សារមន្ទីរ​ជាតិ​​ប្រារព្ធ​ពិធី​ស្វាគមន៍​ទទួលការត្រឡប់មកវិញនៃ​រូប​ពុទ្ធបដិមា​។ ជរ​ ​សុ​គន្ធា​

​​បន្ទាប់ពី​ស្ថិតនៅ​ក្រៅប្រទេស​រាប់​ទសវត្សរ៍​ ​ពុទ្ធបដិមា​​នាម​ ​«​ស្តេច​ឱសថ​ខ្មែរ​»​ ​បាន​ប្រគល់​ជូន​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ ​បន្ទាប់​អ​និ​ជន​ខ្មែរ​-​អា​មេ​រិច​ម្នាក់​ ​បាន​ទិញទុក​នៅ​សហរដ្ឋអាមេរិក​។​

​សារមន្ទីរ​ជាតិ​កាលពី​ម្សិលមិញ​បាន​ប្រារព្ធ​ពិធី​ស្វាគមន៍​ទទួល​រូប​ពុទ្ធបដិមា​នេះ​។​

​លោក​ ​ដា​វីត​ ​ឡេង​ ​ជាបុរស​ម្នាក់​ ​ដែល​បាន​នាំ​រូបចម្លាក់​មកវិញ គាត់​បាន​និយាយ​ថា​ ​គាត់​យក​រូបចម្លាក់​នេះ​មក​ពីរ​ដ្ឋ​ហា​វ៉ៃ​ ​ហើយ​បាន​ប្រគល់ឲ្យ​រដ្ឋាភិបាល​ ​ដើម្បីឲ្យ​ក្មេង​ៗជំនាន់​ក្រោយ យល់​ដឹងពី​កេរដំណែល​ដូនតា​របស់​ពួកគេ​។​

​លោក​ ​ឡេង​ ​បាន​និយាយ​ថា​ ​”​ខ្ញុំ​បាន​ទិញ​ពុទ្ធបដិមា​នេះ​ ​នៅ​រដ្ឋ​ហា​វ៉ៃ​ ​ពីព្រោះ​នេះ​ជា​ទ្រព្យសម្បត្តិ​ ​[​របស់​កម្ពុជា​]​ ​ដែល​ត្រូវ​បាន​គេដាក់​លក់​ ​នៅ​សហរដ្ឋអាមេរិក​”​ ​។​ ​ខ្ញុំ​បានសម្រេច​ចិត្ត​ទិញ​​ពុទ្ធបដិមា​នេះ​ ​ពីព្រោះ​ខ្ញុំ​មាន​ក្តី​សុ​បិនចង់​យក​ពុទ្ធបដិមា​ត្រឡប់​មក​កម្ពុជា​វិញ​”​។​

​លោក​បាន​បន្ថែម​ថា​ ​”​គោលបំណង​របស់ខ្ញុំ​គឺ​ចង់ឱ្យ​ដា​ក់​បង្ហាញ​ពុទ្ឋ​បដិមា​នេះ​ ​នៅ​សារមន្ទីរ​ជាតិ​ ​ដូច្នេះ​ប្រជាជន​ខ្មែរ​អាច​បួងសួង​ឲ្យបាន​ជាសះស្បើយ​ពី​ជំ​ងឺ​ផ្សេង​ៗ​”​។​ ​”​ខ្ញុំ​ចង់ឱ្យ​ជនជាតិ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​រូប​បដិមា​ស្តេច​ឱសថ​បុរាណ​ខ្មែរ​”​ ​។​

devid-leng

​យោង​តាម​លោក​ ​ឡេង​ ​បានឱ្យ​ដឹង​ថា​រូប​បដិមា​នេះ​ត្រូវ​បាន​គេ​យក​ ​ពី​ប្រាសាទអង្គរវត្ត​នៅ​ឆ្នាំ​ ​១៩៣០​ ​ហើយ​ថ្មី​ៗ​នេះ​ត្រូវ​បាន​ដាក់​លក់​ ​នៅ​សហរដ្ឋអាមេរិក​។​

​លោកស្រី​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្រ្តី​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​ថ្លែង​អំណរ​អរគុណ​ ​លោក​ ​ឡេង​ ​ចំពោះ​ការ​នាំ​យក​វត្ថុបុរាណ​ត្រឡប់​មក​ប្រទេសកំណើត​វិញ​។​

​លោកស្រី​ ​សកុណា​ ​បាន​មានប្រសាសន៍​ថា​ ​”​នេះ​គឺជា​ស្មារតី​ដែល​យើង​ចង់បាន​ពី​ប្រជាជន​កម្ពុជា​ទាំងអស់​ ​ទាំង​នៅក្នុង​ ​និង​ក្រៅប្រទេស​”​ ​។​ ​អ្នក​ត្រូវ​ថែរក្សា​អ្វី​ដែល​ទ្រ​ព្យស​ម្បិ​ត្ត​ ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកស្រី​បាន​បន្ថែម​ថា​ ​រូបចម្លាក់​នេះ​នឹង​ស្ថិតនៅ​ជាមួយ​រូបចម្លាក់​ ​រាប់​សែន​ទៀត​ ​ដែល​នៅក្នុង​សារមន្ទីរ​នេះ​។​ ​រូបចម្លាក់​ទាំងនេះ​​នឹង​នៅ​ទីនេះ​ជា​រៀង​រហូត​ ​និង​ដាក់អោយ​ទស្សនា​ជា​ការ​រំឭក​ដល់​បេ​តិ​ក​ភ័​ណ្ឌ​សម្រាប់​ជនជាតិ​ខ្មែរ​ជំនាន់​ក្រោយ​»​។​

​អ្នកស្រី​ ​សកុណា​ ​បាន​និយាយ​ថា​ ​សាធារណជន​គួរតែ​ដឹង​ថា​ ​វត្ថុបុរាណ​ជាច្រើន​បាន​បាត់បង់​នៅ​កំឡុង​ពេល​ប្រទេស​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង​ ​និង​នៅ​សម័យ​សង្គ្រាម​។​

​លោកស្រី​បាន​អំពាវនាវ​ដល់​សាធារណជន​ថា​ ​ប្រសិនបើ​ប្រទះឃើញ​វត្ថុបុរាណ​ខ្មែរ​នៅ​បរទេស​ ​យើង​គួរតែ​រាយការណ៍​មក​រដ្ឋាភិបាល​កម្ពុជា​។​

​អ្នកស្រី​ ​សកុណា​ ​បាន​និយាយ​ថា​ ​”​យើង​បានឃើញ​វត្ថុបុរាណ​បាក់បែក​ ​ខូចខាត​ ​ឬ​បាត់​ទៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​”​។​ ​ប៉ុន្តែ​វត្ថុបុរាណ​ត្រឡប់​មក​កម្ពុជា​វិញ​ដោយសារតែ​ប្រទេស​របស់​យើង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​មាន​សន្តិភាព​នៅក្នុង​ប្រទេស​»​៕

. .

​ស្តេច​ឱសថ​ខ្មែរ ត្រឡប់មកពី អាមេរិច

អនិកជន​នៅ​សហរដ្ឋអាមេរិក​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ ​រូប​បដិមា​ព្រះពុទ្ធ​បុរាណ​មួយ​អង្គ​ ​ដែលគេ​ស្គាល់​ថា​ ​ស្តេច​ឱសថ​ខ្មែរ​។​​​​ពិធី​ប្រគល់​បាន​ប្រារព្ធ​នៅ​សារមន្ទីរ​ជាតិ​ ​បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​វប្បធម៌​និង​វិ​ចិ​ត្រ​សិល្បៈ​ភឿង​ ​សក្កា​ណា​។

Posted by ខ្មែរថាមស៍ – Khmer Times on Wednesday, 3 April 2019

. .
Share and Like this post

Related Posts

Previous Article

គ្រួសារ​និស្សិត​ស្រី​ ​ព្រម​ទទួល​ប្រាក់សំណង​ ​ពី​គ្រួសារ​អ្នក​បង្ក​ ​យិន​ ​ឃុន​ម៉ី​ ​ហើយ​

Next Article

ដើម្បីសោភ័ណ្ឌភាព ១៤ ថ្ងៃត្រូវតែបកស្ទីកឃ័រចេញ

Leave a Reply

Your email address will not be published. Required fields are marked *