ដើម្បីសោភ័ណ្ឌភាព ១៤ ថ្ងៃត្រូវតែបកស្ទីកឃ័រចេញ

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
stickers
បដា​ដែល​ក្រុមហ៊ុន​ឯកជន​ចង​នៅ​ជាប់​បង្គោល​ភ្លើង​តាម​ទី​សាធារណៈ​។​ ​ ជរ​ ​សុ​គន្ធា​

ភ្នំពេញ​៖​ ​សាលា​រាជធានី​ភ្នំពេញ​ ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ក្រុមហ៊ុន​វិស័យ​ឯកជន​ ​វិទ្យាស្ថាន​អប់រំ​ ​អង្គការ​សមាគម​ ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ​ដែល​នៅ​បន្តសកម្មភាព​បិទ​ស្ទីក​ឃ័រ​ ​និង​ចង​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​តាម​បង្គោល​ភ្លើង​ ​ដើមឈើ​ ​និង​ទី​សាធារណៈ​ ​បង្ក​ផល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​។​

នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃអង្គារ​ ​បាន​លើកឡើង​ថា​ ​កន្លងមក​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ធ្លាប់​បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​ ​អាជីវកម្ម​ ​វិទ្យាស្ថាន​អប់រំ​ ​អង្គការ​ ​សមាគម​ ​ធនាគារ​ ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ​និង​ផ្នែកឯកជន​មួយចំនួន​ ​ឲ្យ​បញ្ឈប់​ការ​បិ​ទស្ទ្ទី​ក​ឃ័រ​ ​ចង​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សេវាកម្ម​ ​និង​ផលិតផល​ ​នៅ​តាម​បង្គោល​ភ្លើង​ ​ដើមឈើ​ ​បង្គោល​ចរាចរណ៍​ ​របង​អគារ​ ​របង​ការដ្ឋាន​ ​ទី​សាធារណៈ​ ​និង​ការចែក​ខិត្តប័ណ្ណ​តាម​ភ្លើងស្តុប​ជាដើម​។​ ​

ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​ ​សកម្មភាព​អនាធិបតេយ្យ​ទាំងនេះ​ ​នៅតែ​បន្ត​កើតមាន​ ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សោ​ភណ្ឌ​ភាព​ ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​អនាម័យ​ ​និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​។​

. .

ករណីនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ណែនាំ​ជាថ្មី​ឲ្យ​ក្រុមហ៊ុន​ ​និង​ស្ថាប័ន​ទាំងនោះ​ ​ត្រូវ​ចូលរួម​សហការ​ ​និង​ត្រូវ​បក​ចេញ​ឲ្យអស់​នូវ​ស្ទីក​ឃ័រ​ ​និង​បដា​ទាំងនោះ​ក្នុងរយៈពេល១៤ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ទៅ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​៖​ ​«​ក្នុងករណី​លោក​-​លោកស្រី​មិន​អនុវត្ត​តាម​សេចក្តី​ណែនាំ​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នឹង​ចាត់​វិធា​ការ​រដ្ឋបាល​ចុះ​រុះរើ​ ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ឡើយ​ ​ហើយនិង​ប្រមូល​វត្ថុ​តាង​ទាំងអស់​នោះ​ដើម្បី​រៀបចំ​នីតិវិធី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​»​។

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ​លោក​ម៉េ​ត​ ​មាស​ភក្តី​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។​អាជីវករ​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ​មួយ​រូប​ ​កញ្ញា​ ​ប៉ា​ ​វឌ្ឍនា​ ​អាយុ​ ​៣៥ឆ្នាំ​ ​បាន​គាំទ្រ​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​ដោយ​ថា​ ​ការ​បិ​ទស្ទី​ឃ័រ​ ​ឬ​បដា​ផ្សព្វផ្សាយ​ពី​ផលិតផល​ ​ឬ​សេវាកម្ម​របស់​ខ្លួន​ ​នៅ​តាម​ដើមឈើ​ ​បង្គោល​ភ្លើង​ ​និង​ទី​សាធារណៈ​មួយចំនួន​នោះ​ ​ពិតជា​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ក្រុង​ពិតមែន​។​ ​

កញ្ញា​ថា​៖​ ​«​ការ​បិទ​ស្ទីក​ឃ័រ​ ​ឬ​ចង​បដា​ ​ឬក៏​ការចែក​ខិត​ប័ណ្ណ​តាម​ភ្លើងស្តុប​នោះ​ ​ខ្ញុំ​គិតថា​ ​អាច​ជួយ​ទាក់ទាញ​ ​និង​បង្កើន​ផ្នែក​សេវា​លក់​ ​ឬ​ធ្វើឲ្យ​ផលិតផល​របស់​ក្រុមហ៊ុន​ ​និង​ម្ចាស់​អាជីវកម្ម​ទាំងនោះ​គេ​ស្គាល់​ច្រើន​ ​និង​ងាយស្រួល​ដល់​អ្នក​ដែល​ត្រូវការ​សេវា​របស់​ពួកគេ​ដែរ​ ​ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ទីក្រុង​របស់​យើង​ ​មើលទៅ​សម​ដែរ​ ​អីចឹង​ខ្ញុំ​គិតថា​គួរតែ​មាន​វិធានការ​ឲ្យ​ពួក​គេ​បក​ស្ទីរ​ឃ័រ​ ​ឬ​ដោះ​បដា​ទាំងនេះ​ចេញ​ជាការល្អ​»​៕​

. .
Share and Like this post

Related Posts

Previous Article

«​ស្តេច​ឱសថ​ខ្មែរ​»​ ​ត្រឡប់​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​

Next Article

ក្រសួងបរិស្ថាន​​ និង​ USAID ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ព្រៃឡង់​បៃតង ដែល​មាន​ទឹក​ប្រាក់​ជាង​ ២១​លានដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *