ក្រសួង​និយាយ​ថា​ ​កម្ពុជា​នឹង​នាំចេញ​ប្រេង​នៅ​ចុងឆ្នាំ​នេះ​

ជា វណ្ណៈ / Khmer Times No Comments Share:
Cambodia crude oil
​កម្ពុជា​នឹង​លក់​ប្រេងឆៅ​របស់​ខ្លួន​បន្ទាប់ពី​ផលិតកម្ម​ប្រេង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​។​ Reuters

​​ក្រសួង​ធនធាន​រ៉ែ​ ​និង​ថាមពល​ ​បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ​ដោយសារ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​ចម្រាញ់​ ​កម្ពុជា​នឹង​លក់​ប្រេងឆៅ​របស់​ខ្លួន​បន្ទាប់ពី​ផលិតកម្ម​ប្រេង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​។​

​លោក​ ​ម៉េ​ង​ ​សាក់​ធា​រ៉ា​ ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ ​និង​ថាមពល​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​ថា​ក្រុមហ៊ុន​ ​KrisEnergy​ ​រំពឹង​ថា​នឹង​បូម​ប្រេងឆៅ​លើកដំបូង​នៅ​ចុងឆ្នាំ​នេះ​ ​ឬ​ដើមឆ្នាំ​ ​២០២០​។​

​លោក​ ​សាក់​ធា​រ៉ា​ ​មានប្រសាសន៍​ថា​ ​”​យើង​នឹង​មិន​អាច​ចម្រាញ់​ប្រេង​នៅ​តំណា​ក់​កាល​ដំបូង​បានទេ​ ​ពីព្រោះ​យើង​មិន​មាន​រោងចក្រ​ដើម្បី​ចម្រាញ់​ទេ​។​ ​ក្រុមហ៊ុន​ ​KrisEnergy​ ​នឹង​ត្រូវ​នាំ​ប្រេងឆៅ​ទៅ​ចម្រាញ់​នៅ​ក្រៅប្រទេស​។​

​ប្រេង​នេះ​នឹង​ត្រូវ​បាន​បូម​ពី​អណ្តូង​ប្រេង​អប្សរា​ស្ថិតនៅ​ប្លុក​ ​A​ ​នៃ​អាង​ប្រេង​ខ្មែរ​ក្នុង​ឈូងសមុទ្រ​ថៃ​។​ ​អណ្តូង​អប្សរា​នឹង​ក្លាយជា​កន្លែង​ផលិត​ប្រេង​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅ​ដំណាក់កាល​បូម​ដំបូង​ ​ប្លុក​ចំនួន​បី​នឹង​ដាក់ឲ្យ​ដំណើរការ​គឺ​ ​ប្លុក1A​,​ ​ប្លុក1B​,​ ​និង​ ​ប្លុក1C​ ​។​

​ប្លុក​ ​1A​ ​ដែល​មាន​ ​២០​ ​អណ្តូង​រ៉ែ​អាច​បូម​ប្រេងឆៅ​អតិបរមា​បាន​ប្រមាណ​ ​៨​ ​លាន​បារ៉ែល​។​

​លោក​ ​សាក់​ធា​រ៉ា​ ​មានប្រសាសន៍​ថា​ ​”​នៅ​ចុងឆ្នាំ​នេះ​ ​ឬ​ដើមឆ្នាំ​ក្រោយ​។​ ​អណ្តូង​ប្រេង​លើកដំបូង​នឹង​ប្រតិបត្តិ​ការ​នៅក្នុង​ ​ប្លុក1A​”​ ​។​

​នៅ​ឆ្នាំ​ ​២០១៤​ ​ក្រុមហ៊ុន​ ​KrisEnergy​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ ​ដែល​មាន​ភាគហ៊ុន​តិចតួច​នៅក្នុង​តំបន់​រុករក​រ៉ែ​នោះ​ ​ហើយ​ក្រុមហ៊ុន​នេះ​បាន​ទិញ​ភាគហ៊ុន​ ​តែ​ប្រេង​ឈូងសមុទ្រ​ប៉ុណ្ណោះ​របស់​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​ ​៦៥​ ​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ប្រេង​ ​Chevron​ ​របស់​សហរដ្ឋអាមេរិក​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​ ​Oxfam​ ​និង​តម្លាភាព​ចំណូល​ធនធាន​កម្ពុជា​ ​សម្រាប់​ដំណាក់កាល​ដំបូង​ ​អាច​ប្រើ​រយៈពេល​ ​៦ឆ្នាំ​ ​ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​ប្រេង​សរុប​ត្រឹមតែ​ ​៨,៦​ ​លាន​បារ៉ែល​ប៉ុណ្ណោះ​។​

​របាយការណ៍​នេះ​បាន​និយាយ​ថា​ ​ប្រសិនបើ​លក្ខខណ្ឌ​សារពើពន្ធ​ចុងក្រោយ​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​បង្ហាញ​ជា​សាធារណៈ​នេះ​ ​ប្រាក់ចំណូល​ដែល​រដ្ឋាភិបាល​នឹងអាច​ទទួល​បាន​ ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​រយៈពេល​ ​៦​ ​ឆ្នាំ​ ​គឺ​ចាប់ពី​ ​៩០​ ​ទៅ​ ​១២០​ ​លាន​ដុល្លារ​ក្នុងករណី​លក់​បាន​ក្នុង​តម្លៃ​ប្រេង​ ​៧០​ ​ដុល្លារ​ទៅ៩០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ​។​

​លោក​ ​លឹម​ ​សុ​លីន​ ​នាយក​អង្គការ​ ​Oxfam​ ​ប្រចាំ​កម្ពុជា​បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​កាលពី​ ​ថ្ងៃ​ ​អង្គារ​ ​ថា​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច​នៃ​ប្រតិបត្តិ​ការ​ ​នឹង​មាន​ច្រើនជាង​នេះ​បើ​កម្ពុជា​អាច​កែច្នៃ​ ​ឬ​នាំចេញ​ប្រេង​ដោយខ្លួនឯង​។​

​«​ជា​ការពិត​ណាស់​ ​វា​ល្អ​ប្រសើរ​ជាង​ ​ប្រសិនបើ​យើង​អាច​បូម​ប្រេង​ក្នុង​ស្រុក​បាន​ ​ព្រោះ​វា​មានតម្លៃ​ថោកជាង​ប្រេង​ដែល​យើង​នាំចូល​។​ ​ទោះបីជា​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​រួចរាល់​ ​ក៏ដោយ​ក៏​យើង​នៅតែ​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​លក់​ប្រេង​ទៅក្រៅ​ប្រទេស​។​

. .
Share and Like this post

Related Posts

Previous Article

ក្រសួងបរិស្ថាន​​ និង​ USAID ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ព្រៃឡង់​បៃតង ដែល​មាន​ទឹក​ប្រាក់​ជាង​ ២១​លានដុល្លារ

Next Article

កាត់ទោស​អតីត​ចៅសង្កាត់​ ​បឹង​ទំ​ពន់​ ​ពី​បទ​លួច​លក់​ដី​រួមគ្នា​

Leave a Reply

Your email address will not be published. Required fields are marked *