ស្រា​បៀរ​ ​Heineken​ ​បាន​បញ្ចប់​កម្មវិធី​ ​EDM​ ​Rave​ ​Ground​ ​2.0​ ​ដោយ​ទទួល​ជោគជ័យ​ខ្លាំង

No Comments Share:
heinneken concert

រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​30​ ​ខែមីនា​ ​ឆ្នាំ​ ​2019​ ​ស្រា​បៀរ​ ​Heineken​®​ ​ដែល​ជា​ស្រា​បៀរ​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​ ​បាន​បញ្ចប់​ការ​ប្រារព្ធ​ខួប​លើក​ទី​ ​9​ ​នៃ​ពិធីបុណ្យ​តន្ត្រី​ ​EDM​ ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ​ដោយ​លក់​សំបុត្រ​អស់​ជិត​ ​3000​ ​សន្លឹក​។​

ដោយ​ទទួល​បាន​លទ្ធផល​ល្អ​នៃ​កម្មវិធី​នេះ​ ​ស្រា​បៀរ​ ​Heineken​ ​មាន​គោលបំណង​នាំ​យក​តារា​មាន​ទេពកោសល្យ​ជាច្រើន​ដើម្បី​ច្របាច់​បញ្ចូល​គ្នា​ជាមួយនឹង​បទពិសោធន៍​តន្ត្រី​ជាច្រើន​រួម​ទាំង​ការ​សម្តែង​លើ​ឆាក​ដោយ​តារា​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​។​

ការចូលរួម​របស់​ទស្សនិកជន​ ​និង​សិល្បករ​នៅតែ​ជា​កត្តា​ចម្បង​ដែល​បាន​ជំរុញ​ឲ្យ​ពិធីបុណ្យ​តន្ត្រី​កាន់តែ​អធិកអធម​។​ ​

ដោយ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​វេទិកា​ត​ន្ត្រី​ធំៗ​ទូទាំង​ពិភពលោក​ ​ស្រា​បៀរ​ ​Heineken​ ​អាច​ផ្តល់​ជូន​ភាព​សប្បាយរីករាយ​ ​និង​ការ​សម្តែង​ប្លែក​អស្ចារ្យ​ជូន​ទស្សនិកជន​នៅ​កម្ពុជា​។​ស្រា​បៀរ​ ​Heineken​ ​ពិតជា​អរគុណ​ចំពោះ​ការ​គាំទ្រ​ហើយ​សន្យា​ថា​នឹង​ផ្តល់​ជូន​កម្មវិធី​ដ៏​ល្អ​អស្ចារ្យ​ហួសពី​ការ​រំពឹង​ទុក​។​

សូម​រីករាយ​ទទួលទាន​ស្រា​បៀរ​ ​Heineken​®​ ​ដោយ​ការទទួលខុសត្រូវ​។​

heinneken-concert

heinneken concert

Share and Like this post

Related Posts

Previous Article

MILO inspires Cambodian schoolchildren to have more active lifestyles and become healthy champions through sports

Next Article

ប្រាសាក់​សម្ពោធ​អគារ​បណ្ណាល័យ​មួយ​ខ្នង​ស្ថិត​នៅ​សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ ​ក្រចាប់​ ​ខេត្តព្រៃវែង​