ប្រាសាក់​សម្ពោធ​អគារ​បណ្ណាល័យ​មួយ​ខ្នង​ស្ថិត​នៅ​សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ ​ក្រចាប់​ ​ខេត្តព្រៃវែង​

No Comments Share:
prasac

ព្រៃវែង​៖​ ​ប្រាសាក់​ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អគារ​បណ្ណាល័យ​មួយ​ខ្នង​ ​ស្ថិតនៅ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ ​ក្រចាប់​ ​ក្រោម​អធិបតីភាព​របស់​ ​លោក​ ​យ៉ាវ​ ​សា​និន​ ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្របែក​ ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​ ​កាលពី​ថ្ងៃទី​ ​29​ ​ខែមីនា​ ​ឆ្នាំ​ ​2019​ ​។​ ​

​ចូលរួម​ជា​ ​គណៈអធិបតី​ ​និង​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​នេះ​ដែរ​រួមមាន​ ​លោក​ ​ស៊ុន​ ​ប៊ុណ្ណា​ ​អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​លោក​ ​វ៉ែន​ ​ប្រណី​ ​អនុប្រធាន​មន្ទីរអប់រំ​ ​យុវជន​ ​និងកីឡា​ខេត្តព្រៃវែង​ ​និង​ ​លោក​ ​អ៊ុំ​ ​សម​អឿន​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​ ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ព្រះសង្ឃ​ ​អាជ្ញាធរ​ដែនដី​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​នៅក្នុង​សហគមន៍​ ​ឃុំ​ពាមមន្ទារ​ ​ស្រុក​កំពង់ត្របែក​ ​ខេត្តព្រៃវែង​។​

prasac

​លោក​ ​វ៉ែន​ ​ប្រណី​ ​អនុប្រធាន​មន្ទីរអប់រំ​ ​យុវជន​ ​និងកីឡា​ខេត្តព្រៃវែង​ ​បាន​រាយការណ៍​ពី​ស្ថានភាព​នៃ​វិស័យ​អប់រំ​នៅក្នុង​ស្រុក​កំពង់ត្របែក​ ​និង​ថ្លែងអំណរគុណ​ចំពោះ​ប្រា​សាក់​ ​ដែល​សាងសង់​អគារ​បណ្ណាល័យ​ ​នៅក្នុង​ទឹកដី​ស្រុក​កំពង់ត្របែក​ ​ខេត្តព្រៃវែង​ ​ដែល​ជា​នេះ​កាយវិការ​សម្បុរស​ធម៌​ ​និង​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​តាម​មូលដ្ឋាន​។​

. .

​លោក​ ​អ៊ុំ​ ​សម​អឿន​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ការសាងសង់​អគារ​បណ្ណាល័យ​នេះ​ ​គឺជា​ការងារ​សង្គម​ដែល​ប្រា​សាក់​ធ្វើឡើង​ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ​និង​ចូលរួម​លើកកម្ពស់​សមត្ថភាព​របស់​សិស្សានុសិស្ស​ដែល​ជា​កូន​ជា​ចៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ ​ពិសេស​នៅ​តាម​ទី​ជនបទ​»​។​

​លោក​ ​សម​អឿន​ ​បាន​បន្ថែម​ថា​ ​នៅក្នុង​គម្រោង​បណ្ណាល័យ​នេះ​ ​គឺ​ប្រា​សាក់​បាន​ប្រើប្រាស់​ថវិកា​របស់​ខ្លួន​ក្នុង​ការ​កសាង​ជា​អគារ​បណ្ណាល័យ​ផង​ ​ទាំង​ការ​ផ្ដល់​ជា​សៀវភៅ​ ​សម្ភារ​ ​បរិក្ខារ​ ​ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស​ ​និង​ការ​គាំទ្រ​គម្រោង​រយៈពេល​ ​3​ ​ឆ្នាំ​ទៀតផង​។​

prasac

​យើង​ពិតជា​មាន​សេ​ចក្ដិ​រីករាយ​ណាស់​ដែល​បាន​សាងសង់​អគារ​បណ្ណាល័យ​ទី​ ​3​ ​នៅក្នុង​ខេត្តព្រៃវែង​នេះ​ ​ហើយ​បណ្ណាល័យ​ ​2​ ​ផ្សេងទៀត​ដែល​យើង​ផ្ដល់​បាន​ជូន​រួចមក​ហើយ​ ​គឺ​ស្ថិតនៅ​សាលាបឋមសិក្សា​សិរីមង្គល​ ​នៅ​ស្រុក​ស្វាយអន្ទរ​ ​និង​សាលាបឋមសិក្សា​ស្នាយ​ពល​ ​នៅ​ស្រុក​ពារាំង​។​ ​

គិត​ត្រឹម​ខែមីនា​ ​ឆ្នាំ​ ​2019​ ​ប្រា​សាក់​បាន​កសាង​អគារ​បណ្ណាល័យ​សរុប​រហូតដល់​ ​34​ ​ខ្នង​ ​នៅក្នុង​ខេត្ត​ចំនួន​ ​11​ ​រួមមាន​ ​ព្រៃវែង​ ​តាកែវ​ ​កំពង់ស្ពឺ​ ​កំពង់ចាម​ ​កណ្តាល​ ​កំពង់ធំ​ ​សៀមរាប​ ​ព្រះវិហារ​ ​ខេត្តបាត់ដំបង​ ​ស្វាយរៀង​ ​និង​បន្ទាយមានជ័យ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ ​លោក​ ​ស៊ុន​ ​ប៊ុណ្ណា​ ​អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក៏បាន​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​កោតសរសើរ​ចំពោះ​ប្រា​សាក់​ ​ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​ ​មួយ​នេះ​។​ ​

. .

prasac

លោក​បញ្ជាក់​ថា​ ​អគារ​បណ្ណាល័យ​មួយ​នេះ​ពិតជា​មានតម្លៃ​ខ្លាំង​ណាស់​សម្រាប់​សិស្សានុសិស្ស​និង​អ្នក​រស់នៅ​ស្រុក​កំពង់ត្របែក​នេះ​ ​ព្រោះថា​ពីមុន​នៅ​ទីនេះ​ពិបាក​ស្វែងរក​ឯកសារ​ ​ឬ​ ​សៀវភៅអាន​ ​សម្រាប់​ជា​ព័ត៌មាន​បន្ថែម​ណាស់​ ​ប៉ុន្តែ​ឥឡូវនេះ​ពួកគាត់​មិន​ពិបាក​ដូចមុន​ទៀត​នោះ​ទេ​ ​ដោយសារ​នៅពេល​នេះ​មាន​អគារ​បណ្ណាល័យ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​មាន​សៀវភៅ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​សិស្សានុសិស្ស​ ​ក៏ដូចជា​ពលរដ្ឋ​ ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​។​

​លោក​ក៏បាន​អរគុណ​ដែល​ប្រា​សាក់​ ​បាន​សហការ​យ៉ាង​ល្អជា​មួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្នុង​ការអនុវត្ត​គម្រោង​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​ ​ដើម្បី​រួមចំណែក​បណ្ដុះ​វប្បធម៌​អាន​ ​និង​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​មាន​មតិ​ក្នុង​ពិធី​នោះ​ដែរ​ ​លោក​ ​យ៉ាវ​ ​សា​និន​ ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្របែក​ ​និង​ជា​តំណាង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់​ ​ដែល​បាន​ផ្ដល់​អគារ​បណ្ណាល័យ​រហូតដល់​ ​3​ ​ខ្នង​សម្រាប់​ខេត្តព្រៃវែង​។​ ​

លោក​សង្ឃឹមថា​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ ​ក្រចាប់​ ​ទាំងអស់​នឹង​ខិតខំ​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​ ​និង​ចាប់​យក​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​តាមរយៈ​បណ្ណាល័យ​នេះ​ ​ព្រោះ​នេះ​ជា​ឃ្លាំង​ផ្ទុក​នៅ​ចំណេះដឹង​ជាច្រើន​ ​ដែល​អាច​ជួយ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ ​មានចំណេះ​ដឹង​ទូលំទូលាយ​ ​បំ​និន​ជីវិ​ត​ផ្សេង​ៗ​ ​ដើម្បី​ជា​ទុន​ក្នុង​កសាង​អនាគត​របស់​ខ្លួន​។​

prasac

​លោក​ក៏បាន​បន្ត​ថា​ ​ជួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ ​និង​ស្រុក​ ​លោក​សូម​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ​ដែល​បាន​ផ្តល់​អគារ​បណ្ណាល័យ​នៅ​លើ​ភូមិ​ក្រចាប់​ក្រោម​ ​ឃុំ​ពាមមន្ទារ​ ​ស្រុក​កំពង់ត្របែក​នេះ​ ​ទោះបី​ទីនេះ​ជា​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ ​នៅ​ជាប់​ព្រំដែន​ក៏ដោយ​។​

. .

​នេះ​បង្ហាញ​ពី​សុឆន្ទៈ​ពិ​តៗ​របស់​ប្រា​សាក់​ក្នុង​ការចូលរួម​ចំណែក​ជួយ​ដល់​សង្គម​ ​ជាពិសេស​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ​ទាំង​ផ្នែកការ​ផ្ដល់​កម្ចី​ជួយ​ដល់​ជីវភាពរស់នៅ​ ​និង​ជួយ​ដល់​ការសិក្សា​រៀនសូត្រ​របស់​កូនចៅ​ប្រជាពលរដ្ឋ​។​

​ជាចុងក្រោយ​ ​លោក​ក៏បាន​សំណូមពរ​ឱ្យ​លោកគ្រូ​ ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​និង​មាតាបិតា​សិស្ស​ ​ជួយ​ថែរក្សា​និង​ប្រើប្រាស់​បណ្ណាល័យ​នេះ​ឱ្យ​អស់ពី​លទ្ធភាព​ ​ដោយ​ជំរុញ​ឱ្យ​មានការ​អាន​ឱ្យ​បាន​ច្រើន​ផុសផុល​ ​ស្រលាញ់​ ​និង​ថែរក្សា​សៀវភៅ​ទាំងអស់​ឱ្យ​បាន​ល្អ​ ​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​ ​និង​ច្រើន​ជំនាន់​។​

​អំពី​ប្រា​សាក់​
​ប្រា​សាក់​ ​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ពី​ធនាគារជាតិនៃកម្ពុជា​ ​និង​មានបទពិសោធន៍​ដ៏​ប៉ិនប្រសប់​ក្នុងរយៈពេល​ជិត​ ​25​ ​ឆ្នាំ​ ​ហើយ​មាន​ភាពរឹងមាំ​ដោយ​ឈរ​លើ​មូលដ្ឋាន​សំ​ខាន់​ៗ​ដូចជា​ ​ភាពល្អ​ប្រសើរ​ផ្នែក​អាជីវកម្ម​ ​ការបម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ ​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​បត់បែន​និង​សម្បូរ​បែប​ ​វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​ ​បណ្តាញ​ម៉ាស៊ីន​អេ​ធី​អឹម​ ​(​ATM​)​ ​គ្របដណ្ដប់​ទូទាំង​ប្រទេស​និង​បំពាក់​ប្រព័ន្ធ​ធនាគារ​ស្នូល​ប្រកបដោយ​ភាព​ទំនើប​ ​តម្លាភាព​ ​និង​សុក្រឹតភាព​។​

Share and Like this post

Related Posts

Previous Article

ស្រា​បៀរ​ ​Heineken​ ​បាន​បញ្ចប់​កម្មវិធី​ ​EDM​ ​Rave​ ​Ground​ ​2.0​ ​ដោយ​ទទួល​ជោគជ័យ​ខ្លាំង

Next Article

ABC Extra Stout & Tiger Conduct First Lucky Draw for wedding 2018/2019