លោក​ ​ហ៊ុន​ ​សែន​ ​រំឮក​ ​ប្រជាពលរដ្ឋ​អំពី​ខ្យល់​កន្ត្រាក់​​និងរន្ទះ

សែន ដាវីដ / Khmer Times No Comments Share:
damaged houses
មានផ្ទះ​ចំនួន​ ​៧៥​ ​ខ្នង​ក្នុង​ខេត្ត​ចំនួន​ ​១៣​ ​ដួល​រលំ​ ​ដោយសារ​ខ្យល់​កន្ត្រាក់​។​ រូបថត សហការី

​​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​ ​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ ​ខ្យល់​កន្ត្រាក់​ ​រន្ទះបាញ់​ ​មណ្ដា​ពី​ ​ព្យុះភ្លៀង​បើ​ទោះជា​រដូវប្រាំង​ក៏ដោយ​។​

​នៅក្នុង​សុន្ទរកថា​នៅ​ឯ​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​រដ្ឋធានី​ភ្នំពេញ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​ខ្យល់​កន្ត្រាក់​ ​និង​រន្ទះបាញ់​ ​បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ ​បណ្តាល​ឱ្យ​មនុស្សម្នាក់​ស្លាប់​ ​និង​ពីរ​នាក់ទៀត​​រង​របួស​។​

​លោក​បាន​អំពាវនាវ​ ​ដល់​កាកបាទក្រហម​កម្ពុជា​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​ឱ្យ​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ហើយ​បាន​បន្ថែម​ថា​ ​សមាជិក​ ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​គួរតែ​ត្រៀមខ្លួន​ ​ដើម្បី​ដាក់​ពង្រាយ​ទៅកាន់​តំបន់​ ​ដែល​ងាយ​រងគ្រោះ​ ​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ឲ្យ​ទាន់ពេល​វេលា​។​

​លោក​បានសង្កត់ធ្ងន់ថា ​«​មិន​ត្រូវឲ្យ​ប្រជាជន​ទទួលរង​គ្រោះ​ឡើយ​។​ ​យើង​ត្រូវ​តាមដាន​ជា​បញ្ហា​នេះ​ ​ឲ្យបាន​ទៀងទាត់។​ ​ពលរដ្ឋ​គ្រប់រូប​គួរ​ប្រុងប្រយ័ត្ន​ ​មិន​ត្រូវ​ធ្វេសប្រហែស​ចំពោះ​ខ្យល់​កន្ត្រាក់​ ​នៅពេល​មេឃ​ភ្លៀង​ឡើយ​​»​។​

​ដោយ​និយាយ​ថា​យោង​តាម​ការព្យាករណ៍​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​ថា​នឹង​មាន​ភ្លៀង​ម្តងម្កាល​នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​”​ទោះបីជា​មាន​ភ្លៀង​ធ្លាក់​ ​នៅ​តំបន់​ខ្លះ​ៗ​ដែល​អាច​ជួយ​បន្ធូរ​ផល​លំបាក​ក៏ដោយ​ ​ក៏​ការ​ខ្វះ​ទឹក​ ​ក៏​នៅតែ​ជា​បញ្ហា​ប្រឈម​”​ ​។​

​ទោះ​យ៉ាងណាក៏ដោយ​គាត់​បាន​និយាយ​ថា​ប្រជា​ពល​រដ្ធ​គួរតែ​រក្សា​ទឹក​ទុក​ក្នុង​ពាង​ ​និង​ក្នុង​ធុង​ ​ព្រោះ​ទឹកភ្លៀង​អាច​ឈប់​បន្ត​ធ្លាក់​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​”​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​គួរ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ទាន់ពេល​វេលា​ ​និង​ជួយ​ស្វែងរក​ប្រភព​ទឹក​ជូន​ប្រជា​ពល​រដ្ធ​ប្រើប្រាស់​”​ ​។​ ​វិធី​ល្អ​បំផុត​គឺ​ជីក​អណ្តូង​ ​និង​ពង្រីក​ស្រះ​ជាជាង​ ​រង់ចាំ​ទឹកភ្លៀង​។​

​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ក្រសួង​បាន​និយាយ​ថា​ភ្លៀង​ ​នឹង​ឈប់​ផ្លាក់​នៅ​ថ្ងៃស្អែក​។​ ​សេចក្តី​ថ្លែងការណ៍​នេះ​បន្ថែម​ថា​ ​”​ក្នុងអំឡុងពេល​នេះ​ប្រជា​ពល​រដ្ធ​ត្រូវតែ​យល់ដឹង​ ​ពី​ខ្យល់​កន្ត្រាក់​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​។​

Strong winds and lightning
Strong winds and lightning are expected this week. Swift News

​កាលពី​ថ្ងៃអាទិត្យ​ ​ផ្ទះ​ពីរ​ខ្នង​នៅក្នុង​ខេត្តកំពង់ធំ​ ​ត្រូវ​បាន​រង​ការខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​ ​ខណៈ​ផ្ទះ​ចំនួន​ ​១៦​ ​ខ្នង​ទៀត​ ​រង​ការបំផ្លាញ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​បណ្ដាលឲ្យ​ប្រជា​ពល​រដ្ធ​ម្នាក់​បាន​ស្លាប់​ ​ហើយពីរ​នាក់​ទៀត​បាន​រង​របួស​ ​បន្ទាប់ពី​មាន​រន្ទះបាញ់​ ​នៅ​ខេត្តពោធិ៍សាត់​។​

​អ្នកស្រី​ ​ជា​ ​សា​រ៉ាត់​ ​មន្រ្តី​ប៉ូលី​ស​ ​នៅ​ស្រុក​ភ្នំក្រវ៉ាញ​ ​ខេត្តពោធិ៍សាត់​ ​បាន​បញ្ជាក់​អត្តសញ្ញាណ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់​ជីវិត​ឈ្មោះ​ ​ជួប​ ​ចិត្រ​ ​អាយុ​ ​៨៥​ ​ឆ្នាំ​ ​និង​អ្នក​រង​របួស​ឈ្មោះ​ ​នន់​ ​នៅ​ ​អាយុ​ ​២២​ ​ឆ្នាំ​ ​និង​ ​កែវ​ ​ជីវ័ន​ ​អាយុ​ ​២១​ ​ឆ្នាំ​។​

​អ្នកស្រី​ ​សា​រ៉ាត់​ ​បាន​និយាយ​ថា​ ​”​អ្នកស្រុក​ ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ ​ប៉ុន្តែ​ម្នាក់​ក្នុងចំណោម​នោះ​ ​បាន​ស្លាប់​នៅពេល​ដែល​ទៅដល់​មន្ទីរពេទ្យ​”​ ​។​

​លោក​ ​កែវ​ ​វី​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ​បានឱ្យ​ដឹង​ថា​ឆ្នាំនេះ​មានផ្ទះ​ចំនួន​ ​៧៥​ ​ខ្នង​ក្នុង​ខេត្ត​ចំនួន​ ​១៣​ ​ដួល​រលំ​ ​ដោយសារ​ខ្យល់​កន្ត្រាក់​។​

​លោក​ ​វី​ ​បាន​បន្ថែម​ថា​ផ្ទះ​ចំនួន​ ​៤៤០​ ​ខ្នង​ ​សាលារៀន​ចំនួន​ ​៨​ ​ខ្នង​ ​និង​តូប​លក់ទំនិញ​ ​៩៥​ ​បាន​រង​ការខូចខាត​។​

​លោក​បាន​កត់សម្គាល់​ថា​មនុស្ស​ ​៧នាក់​បាន​រង​របួស​ដោយសារ​រន្ទះបាញ់​។​

​លោក​ ​វី​ ​បាន​និយាយ​ថា​ ​”​ភ្លៀងកក់ខែ​ ​ដែល​មាន​លាយ​ខ្យល់​កន្ត្រាក់​ ​និង​រន្ទះ​កើតឡើង​ជា​ញឹកញាប់​ក្នុងអំឡុងពេល​នេះ​”​ ​។​អាជ្ញាធរ​មូលដ្ឋាន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​ជួយ​អន្តរាគមន៍​ក្នុង​ការ​ជួយ​សាងសង់​ផ្ទះ​ដែល​ខូចខាត​ឡើងវិញ​៕​

Share and Like this post

Related Posts

Previous Article

ចាប់ខ្លួន​ម្ចាស់​ឆា​នែល​ ​Daily​ ​Hot​ ​News​ ​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​

Next Article

​គណបក្ស​ភ្លើងទៀន​ ​អំពាវនាវ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ នៅមុខ​អគារ​សភាជាតិឆ្នាំ ១៩៩៧