​គណបក្ស​ភ្លើងទៀន​ ​អំពាវនាវ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ នៅមុខ​អគារ​សភាជាតិឆ្នាំ ១៩៩៧

Khy Sovuthy / Khmer Times No Comments Share:
ប្រជាពលរដ្ឋ​​ចូលរួម​ឧទ្ទិស​កុសល​ដល់​បាតុករ​ដែល​បាន​ស្លាប់​បាត់បង់ជីវិត​ក្នុង​ហេតុ​ការវាយប្រហារ​គ្រាប់បែក​មុខរដ្ឋសភា​ ឆ្នាំ១៩៩៧។ Mar Chetra

​​លោក​ ​ទៀវ​ ​វ៉ាន់​ណុល​ ​ប្រធាន​គណបក្ស​ភ្លើងទៀន​ ​កាលពី​ថ្ងៃសៅរ៍​ ​បាន​អំពាវនាវ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំងអស់​ ​នៃ​ការវាយប្រហារ​ដោយ​គ្រាប់បែក​កាលពី​ឆ្នាំ​ ​១៩៩៧​ ​ទៅលើ​អ្នកគាំទ្រ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​បាន​សម្លាប់​មនុស្ស​ ​១៦​ ​នាក់​ ​និង​រង​របួស​ជាង​ ​២០០​ ​នាក់​។​

​នៅ​ថ្ងៃទី​ ​៣០​ ​ខែមីនា​ ​ឆ្នាំ​ ​១៩៩៧​ ​គ្រាប់បែក​ ​៤​ ​គ្រាប់​ត្រូវ​បាន​គេ​គប់​ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ​ ​ក្នុងអំឡុងពេល​ជួបជុំគ្នា​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​សម​ ​រង្ស៊ី។​

​នៅពេល​នោះ​គណបក្សជាតិខ្មែរ​ ​បាន​ដឹកនាំ​បាតុកម្ម​ជាច្រើន​ដោយ​បាន​ទាមទារ​ឱ្យ​តុលាការ​ ​ធ្វើការ​ដោយ​យុត្តិធម៌​ ​មាន​តម្លាភាព​ ​ហើយ​មិន​ត្រូវ​រើសអើង​រវាង​មន្រ្តី​ជាន់ខ្ពស់​ ​និង​ប្រជាពលរដ្ឋ​ធម្មតា​។​ ​មកទល់​នឹង​ថ្ងៃនេះ​គ្មាន​នរណា​ម្នាក់​ ​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​នេះ​នៅឡើយ​។​ ​លោក​ ​វ៉ាន់​ណល​ ​បាន​ធ្វើការ​អំពាវនាវ​ ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​ ​២២​ ​នៃ​ការវាយប្រហារ​នេះ​។​

​លោក​ ​វ៉ាន់​ណល​ ​រួម​ទាំង​អតីត​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ ​និង​សាច់ញាតិ​របស់​ជនរងគ្រោះ​ ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​ ​បាន​ដុត​ធូប​ ​និង​ឧទ្ទិស​កុសល​ដល់​បាតុករ​ដែល​បាន​ស្លាប់​បាត់បង់ជីវិត​ក្នុង​ហេតុ​ការវាយប្រហារ​នោះ​។​

​លោក​ ​វ៉ាន់​ណុល​ ​បាន​និយាយ​ថា​ ​”​ខ្ញុំ​សង្ឃឹមថា​រដ្ឋាភិបាល​នឹង​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ ​ដែល​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​កាលពី​ថ្ងៃទី​ ​៣០​ ​ខែមីនា​ឆ្នាំ​ ​១៩៩៧​”​ ​។​

​លោក​បាន​កត់សម្គាល់​ថា​ក្រសួង​យុត្តិធម៌​កំពុងតែ​ស៊ើបអង្កេត​ករណីនេះ​ ​ខណៈ​ការិយាល័យ​ស៊ើបអង្កេត​ ​សហព័ន្ធ​ ​អាមេរិក​ ​បាន​បញ្ចប់​ការស៊ើបអង្កេត​របស់​ខ្លួន​ទៅ​ហើយ​។​

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ​ឈិន​ ​ម៉ា​លីន​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​”​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រឿង​ក្តី​នេះ​”​ ​ដោយ​បន្ថែម​ថា​អ្នកណា​ដែល​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការវាយប្រហារ​នេះ​ ​សូម​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ ​ដើម្បី​បន្ត​ដំណើ​ការ​ទៅមុខ​ទៀត​។​

​លោក​ ​ម៉ា​លីន​ ​បាន​មានប្រសាសន៍​ថា​ ​”​យើង​សូម​អំពាវនាវ​ ​ប្រសិនបើ​អ្នកមាន​ភស្តុតាង​ ​សូម​ផ្តល់​ ​ឲ្យ​អាជ្ញាធរ​ ​ដើម្បី​នាំ​ជនល្មើស​មក​កាត់ទោស​តាមច្បាប់។​

​លោក​ ​សុខ​ ​ឥសាន​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា​ ​ការវាយប្រហារ​ដែល​កើតឡើង​នៅមុខ​អគារ​សភាជាតិ​គឺ​កំហុស​របស់​ ​លោក​ ​សម​ ​រង្ស៊ី​ ​ចំពោះ​ការរៀបចំ​ធ្វើបាតុកម្ម​នោះ​ឡើង​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​បើ​ទោះបីជា​វា​បាន​កើតឡើង​រយៈពេល​ជាង​ ​20​ ​ឆ្នាំទៅ​ហើយក៏​ដោយ​ ​ក៏​ជនរងគ្រោះ​នៅតែ​សោកសៅ​ដោ​សារ​បាតុកម្ម​ហិង្សា​ដែល​បាន​ដឹកនាំ​ដោយ​មេ​ដឹក​នាំ​បស់​ពួកគេ​”​៕​

. .
Share and Like this post

Related Posts

Previous Article

លោក​ ​ហ៊ុន​ ​សែន​ ​រំឮក​ ​ប្រជាពលរដ្ឋ​អំពី​ខ្យល់​កន្ត្រាក់​​និងរន្ទះ

Next Article

បុរសបីនាក់លួច ២៦ព្រះពុទ្ធរូបពីវត្ដព្រែកហូរ

Leave a Reply

Your email address will not be published. Required fields are marked *