បុរសបីនាក់លួច ២៦ព្រះពុទ្ធរូបពីវត្ដព្រែកហូរ

Khmer Times No Comments Share:
Police investigate the robbery at the pagoda
នគរបាលកំពុង​ស៊េីបអង្កេតករណីលួច​ព្រះ ពុទ្ធ​រូប។ CEN

សាលាដំបូងខេត្តកណ្តាលកាលពីម្សិលមិញ បានចោទប្រកាន់បុរស បីនាក់ដោយចោទប្រកាន់ថា បានលួចយកព្រះពុទ្ធរូបតូចៗ ចំនួន ២៦អង្គ កាលពីយប់ថ្ងៃព្រហស្បតិ៍៍។

ឧត្ដមសេនីយ៍ អៀវ ចំរើន ស្នងការប៉ូលិសខេត្តបានកំណត់អត្តសញ្ញាណថា ពួកគេមានឈ្មោះ អេង សុភ័ក្ត្រ អាយុ ២៦ ឆ្នាំ ឃុន ម៉េងហាក់ អាយុ ១៧ ឆ្នាំ និង រ៉ាន់ សុភាព អាយុ ១៧ ឆ្នាំ។ អ្នកទាំងបីនាក់នេះ រស់នៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

គាត់បាននិយាយថា ជនជាប់ទាំងបីនាក់ត្រូវបានគេចោទប្រកាន់ពីបទលួច និងប្រឈមមុខជាប់ពន្ឋនាគារ រយៈពេលពីរឆ្នាំ ប្រសិនបើពួកគេត្រូវបានផ្តន្ទាទោស។ ឥឡូវនេះពួកគេកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងដើម្បីរង់ចាំការជំនុំជម្រះ។

. .

មេបញ្ជាការនគរបាលព្រហ្មទណ្ឌលោក សុខ ចិន្តា បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា បុរសទាំងបីនាក់បានចូលទៅក្នុងវត្តព្រែកហូរ ខណៈពេលដែលព្រះសង្ឃ និងកូនសិស្សលោក កំពុងលង់លក់។ ពួកគេបានលួចយករូបចម្លាក់ព្រះពុទ្ធរូបតូចៗចំនួន ២៦អង្គ ដែលធ្វើពីស្ពាន់។

លោក ចិន្តា មានប្រសាសន៍ទៀតថា លោក សុភ័ក្ត្រ លោក ម៉េងហាក់ និង លោក សុភាព បានលក់រូបចម្លាក់នេះទៅឲ្យម្ចាស់ហាងលក់វត្ថុបុរាណខ្មែរ និងព្រះពុទ្ធបុរាណនៅក្រុងតាខ្មៅ។

លោក បន្ថែមថា ជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ នៅផ្ទះរបស់ពួកគេ នៅឃុំព្រែកហូរ បន្ទាប់ពីប៉ូលិសបានរកឃើញទំនិញដែលត្រូវបានលួចនៅក្នុងហាង បន្ទាប់ពីម្ចាស់ហាងបានរាយការណ៍ពីភិនភាគរបស់ពួកគេ។

នគរបាលបានរឹបអូសយករូបចម្លាក់ដែលគេបានលួចហើយបានប្រគេនព្រះពុទ្ឋរូបទាំងនោះទៅព្រះចៅអធិការវត្ដវិញហើយ៕

Share and Like this post

Related Posts

Previous Article

​គណបក្ស​ភ្លើងទៀន​ ​អំពាវនាវ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ នៅមុខ​អគារ​សភាជាតិឆ្នាំ ១៩៩៧

Next Article

​ក្រសួង​បរិស្ថាន​៖ ​សូមចូលរួម​ការពារ​ភពផែន​ដី​តាម​រយៈ​ សន្សំ​សំចៃ​ការប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​