ចៅក្រម៖ កញ្ញា យិន ឃុនម៉ី អាចជាប់ពន្ធធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ

មុំ គន្ធា / Khmer Times No Comments Share:
Yin Mana
ជនជាប់ចោទឈ្មោះ យិន ឃុនម៉ី ពេលបញ្ជូលខ្លួន​ទៅមន្ទីរ​ឃុំឃាំង។ Swift News

តុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ បានចោទប្រកាន់ អ្នកបើកបររថយន្ដដែលបង្កគ្រោះថ្នាក់ បណ្ដាលឲ្យស្លាប់និស្សិតស្រីម្នាក់ បន្ទាប់ពីនាងបានចូលខ្លួនឲ្យប៉ូលីស។

ចៅក្រម ប៊ុន ធី បានកំណត់ថាឈ្មោះ យិន ឃុនម៉ី អាយុ ១៦ ឆ្នាំ ដែលមានឈ្មោះមួយទៀតហៅថា យិន ម៉ាណា។

លោកចៅក្រម បាននិយាយថា យិន ឃុនម៉ី ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយគ្មានការយកចិត្តទុកដាក់ ខ្វះការប្រុងប្រយ័ត្ន និង ធ្វេសប្រហែស ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត ដែលបានកើតឡើងកាលពីថ្ងៃទី ២៦ ខែមីនា នៅផ្លូវលេខ ២២៨ ក្នុងខណ្ឌទួលគោក។ ឥឡូវនេះនាងកំពុងស្ថិតនៅមន្ទីរឃ៉ំឃាំងរង់ចាំការជំនុំជម្រះ។

លោកចៅក្រម ប៊ុន ធី បាននិយាយថា “ខ្ញុំ ប៊ុន ធី ជាចៅក្រមស៊ើបអង្កេត បញ្ជាឱ្យជនជាប់ចោទឈ្មោះ យិន ឃុនម៉ី ហៅឈ្មោះ យិន ម៉ាណា ឲ្យស្ថិតក្នុងមន្ទីរឃុំឃាំងនៅក្នុងពន្ធនាគារ ប៉េ ជ”។

កញ្ញា ឃុនម៉ី ត្រូវប្រឈមមុខក្នុងការជាប់ពន្ធធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ ៤ លាន រៀល (ប្រហែល ៩៩១ ដុល្លារ) ដល់ ១៥ លានរៀល (ប្រហែល ៣,៧១៩ ដុល្លារ) ។

វីដេអូនៃគ្រោះថ្នាក់ចរាចរណ៍នេះ បានផ្សព្វផ្សាយយ៉ាងសុះសាយនៅលើបណ្តាញសង្គម ដែលជំរុញអោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនអ្នកដែលពាក់ព័ន្ធ។

របាយការណ៍របស់ប៉ូលីសបានបញ្ជាក់ថា យិន ឃុនម៉ី ដែលមានអ្នករួមដំណើរជាមួយពីរនាក់ទៀតនៅក្នុងរថយន្ត SUV បានបើកបរក្នុងល្បឿនយ៉ាងលឿនហើយក៏បុក កញ្ញា ឌុម រីដា អាយុ ១៩ ឆ្នាំនៅផ្លូវលេខ ២២៨ នៅខណ្ឌ ទួលគោក។

បន្ទាប់មកនាង និងមិត្តភក្តិរបស់នាង បានគេចខ្លួនចេញពីកន្លែងកើតហេតុ ហើយបានទុករថយន្តចោល នៅក្នុងខណ្ឌមានជ័យ។ កញ្ញា រីដា បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

Share and Like this post

Related Posts

Previous Article

​ក្រសួង​បរិស្ថាន​៖ ​សូមចូលរួម​ការពារ​ភពផែន​ដី​តាម​រយៈ​ សន្សំ​សំចៃ​ការប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​

Next Article

គម្រោង​ពង្រីកផ្លូវជាតិ​លេខ៥​ ដើម្បីតភ្ជាប់ អាស៊ាន-ចិន