ស្ពាន​មិត្តភាព​ ​កម្ពុជា​-​​ជប៉ុន​ ​នឹង​បើកជា​បណ្តោះអាសន្ន​​នៅ​ខែក្រោយ​

​សុខ​ ​ចាន់​ / Khmer Times No Comments Share:
chuychongva bridge
ស្ពាន​មិត្តភាព​ ​កម្ពុជា​-​​ជប៉ុន​ក្រោយពីបញ្ចប់ការជួសជុល។ សុខ ចាន់

​ ​​មន្រ្តី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ​ស្ពាន​មិត្តភាព​ ​កម្ពុជា​-​​ជប៉ុន​ ​នឹង​ត្រូវ​បើក​ជា​បណ្តោះអាសន្ន​ ​ដើម្បី​បន្ធូរបន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​ខែក្រោយ​។​

​លោក​ ​ឈឹម​ ​ផល្លា​ ​ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួងមហាផ្ទៃ​ ​បាន​មានប្រសាសន៍​ថា​ ​ស្ពាន​នេះ​នឹង​ត្រូវ​សម្ពោធ​នៅ​ថ្ងៃទី​ ​៣​ ​ខែមេសា​ ​បន្ទាប់ពី​ការងារ​ជួសជុល​ត្រូវ​បាន​បញ្ចប់​មុន​កាលកំណត់​ ​ក្រោម​អធិបតីភាព​ ​លោក​ ​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​។​

​លោក​ ​ផល្លា​ ​បាន​មានប្រសាសន៍​ថា​ ​”​ស្ពាន​មិត្តភាព​ក​ ​ម្ពុ​ជា​-​​ជប៉ុន​ ​ត្រូវ​បាន​ស្តារ​ឡើងវិញ​ដោយ​បច្ចេកវិទ្យា​ជប៉ុន​ ​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់​”​។​ ​យើង​បាន​ស្ដារ​ស្ពាន​នេះ​ដើម្បី​អាច​ប្រើប្រាស់​បាន​រយៈពេល​ ​៥០​ ​ឆ្នាំ​ទៀត​ ​ហើយនឹង​ធ្វើការ​ ​ជួសជុល​វា​ម្តង​ទៀត​ប្រសិនបើ​យើង​រក​ឃើញ​បញ្ហា​ណាមួយ​ ​”​។​

​ការងារ​ស្តារ​ឡើងវិញ​ ​បាន​រួមបញ្ចូល​ការសាងសង់​ចំណុច​ច្រកចូល​ស្ពាន​ថ្មី​ ​និង​ ​ការ​ជួសជុល​ចំណុច​កណ្តាល​ ​ដែល​ឆ្លងកាត់​ទន្លេ​ ​និង​ការ​លើក​កំពស់​ជញ្ជាំង​ច្រកចូល​ ​និង​ ​ចេញ​។​

​ស្ពាន​មិត្តភាព​ ​កម្ពុជា​ ​-​ ​ជប៉ុន​ ​ដែល​មាន​កម្ពស់​ ​៧០៩​ ​ម៉ែត្រ​ឆ្លងកាត់​ទន្លេសាប​ ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​ ​១៩៦៣​ ​តាមរយៈ​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​ជប៉ុន​ ​ប៉ុន្តែ​វា​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សង្គ្រាមស៊ីវិល​នៅ​ទសវត្ស​ឆ្នាំ​ ​១៩៧០​៕

Share and Like this post

Related Posts

Previous Article

TCC នឹងត្រួតពិនិត្យ ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​​

Next Article

ការ​ជិះទូក​មិន​យក​កម្រៃ​នឹង​ត្រូវ​បញ្ចប់​