ana-air canadia-bank Silk-air nissan acleda cab-bank

ស្ត្រីភេទ​ទីបី​ ដុត​ក្មេង​ព្រោះ​​លុយ ​មួយ​ម៉ឺន​រៀល​ ​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
ជនជាប់ចោទ​ ត្រូវ​បាន​នគរបាល​ឃុំ​ ​ចាប់បាន​បន្ទាប់ពី​គាត់ដុតក្មេង​ប្រុស។​ រូបថត សហការី

​កាលពី​ថ្ងៃសៅរ៍​តុលាការខេត្ត​សៀមរាប​បាន​ចោទប្រកាន់​ស្ត្រីភេទ​ទីបី​ម្នាក់​ពី​បទ​ដុត​ក្មេងប្រុស​ ​អាយុ​ ​៩​ ​ឆ្នាំ​ ​បង្ក​ឱ្យ​រលាក​ធ្ងន់ធ្ងរ​ ​នៅ​ស្រុក​ពួក​ ​ខណៈក្មេង​នោះបាន​លួច​លុយ​ ​មួយ​ម៉ឺន​រៀល​។​

​ឧត្តមសេនីយ៍​ទោ​ ​ភួង​ ​ចិន្តា​ ​នាយរង​ស្នងការ​រង​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា​ ​ជនជាប់ចោទ​ឈ្មោះ​ ​តែម​ ​មឿត​ ​អាយុ​ ​៣៩​ ​ឆ្នាំ​ជា​អ្នកលក់​ចាប់ហួយ​រស់នៅ​ក្នុង​ឃុំ​ ​រើល​ ​ចំណែក​ឯ​ ​ជនរងគ្រោះ​ឈ្មោះ​ ​ពន​ ​ប៉ិន​ ​រៀន​នៅ​សាលាបឋមសិក្សាមួយ​នៅក្នុង​ឃុំ​ជាមួយគ្នា​។​

​ឧត្តមសេនីយ៍​ត្រី​ ​ជិន​ ​ដា​រ៉េ​ត​ ​បាន​និយាយ​ថា​ជនជាប់ចោទ​ ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ប្រើ​ ​អំពើ​ហិង្សា​ដោយចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស​ ​និង​ប្រឈមមុខនឹង​ការ​ផ្តន្ទា​ទោស​ ​ដាក់​ពន្ធ​ធនាគារ​ ​ចំនួន៥​ ​ឆ្នាំ​។​ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ឈ្មោះ​ ​មឿត​ ​ត្រូវ​បាន​គេ​ចាប់ខ្លួន​កាលពី​ ​ថ្ងៃ​ ​សុក្រ​ ​ហើយ​ឥឡូវនេះ​កំពុង​ស្ថិតនៅ​ក្នុង​ពន្ធនាគារ​រង់ចាំ​ការ​កាត់ទោស​។​

​ឧត្តមសេនីយ៍​ត្រី​ ​ជិន​ ​ដា​រ៉េ​ត​ ​រៀបរាប់​ប្រាប់​ហេតុការណ៍​នេះ​ថា​ ​ក្មេង​រងគ្រោះ​បាន​ចូល​ទៅ​ហាង​លក់​ចាប់ហួយ​ ​នៅ​ម៉ោង​ប្រហែល​ ​១១​ ​ព្រឹក​ ​កាលពី​ ​ថ្ងៃ​ ​សុក្រ​ ​ហើយ​លួច​លុយ​ប្រមាណ​ ​មួយ​ម៉ឺន​រៀល​។​ ​តែ​ត្រូវ​ស្ត្រី​ឈ្មោះ​ ​មឿត​ ​ចាប់បាន​ ​ហើយ​បាន​ចាក់សាំង​ដុត​ក្មេងប្រុស​នោះ​តែម្តង​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​គាត់​ខឹង​នឹង​ជនរងគ្រោះ​ពី​បទ​ចូល​លួច​ប្រាក់​ ​មួយ​ម៉ឺន​រៀល​ ​ពី​ហាង​របស់​គាត់​”​ ​។​ ​”​គាត់​ចាក់សាំង​លើ​ក្មេង​នោះ​ ​ហើយ​បណ្ដាល​ឱ្យ​ឆេះ​រលាក​ពី​ត្រឹម​ ​ក​ ​ដៃ​ទាំងសងខាង​ ​ជើង​ខាងស្តាំ​ ​និង​ ​ទ្រូង​ ​។​

​លោក​បន្ដ​ថា​ ​«​អ្នកជិតខាង​បានឮ​សម្លេង​ស្រែក​របស់​ក្មេងប្រុស​ ​ហើយ​បាន​នាំគ្នា​ចូល​ទៅ​ជួយ​ក្មេងប្រុស​នោះ​។​ ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជ័យវរ្ម័នទី​ ​៧​ ​នៅ​ឯ​ខេត្ត​ ​ដើម្បី​ព្យាបាល​»​។​

​លោក​ ​បន្ថែម​ថា​បន្ទាប់ពី​ដុត​ក្មេងប្រុស​នោះ​ហើយ​ ​ជនជាប់ចោទ​បាន​រត់គេច​ខ្លួន​បាត់​ ​ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ឃុំ​ ​ចាប់បាន​មកវិញ​នៅ​ម៉ោង​ប្រហែល​ ​៩​ ​និង​ ​៣០​ ​នាទី​ ​យប់​ថ្ងៃ​ដដែល​។​

​ប្រធាន​ក្រុម​នគរបាល​ស្រុក​ ​លោកស្នងការ​រង​ ​សុខ​ ​សុគន្ធ​ ​បាន​និយាយ​ថា​ ​ក្មេងប្រុស​នោះ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​។​

Related Posts

Previous Article

ទស្សនៈ​នៃ​ការ​វិនិយោគ​អចល​ទ្រព្យ​នៅក្នុង​ខេត្តសៀមរាប​សម្រាប់​ឆ្នាំ២០១៩​

Next Article

ក្រសួង​សុខាភិបាល​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ពងបែក​នៅ​លើ​ដៃ ជើង និង​​មាត់