វីង​ ​លើកកម្ពស់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល

Khmer Times No Comments Share:
wing-pay

​ឆ្នាំនេះ​គឺជា​ឆ្នាំទី​ ​៣៩​ ​ដែល​រូបិយប័ណ្ណ​ប្រាក់​រៀល​ត្រូវ​បាន​ដាក់ឲ្យ​ចរាចរ​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ចាប់តាំងពី​ពេល​ដែល​ប្រាក់​រៀល​ ​ត្រូវ​បាន​ដាក់ឲ្យ​ចរាចរ​ឡើងវិញ​មក​ ​ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​នឹង​ការ​ផ្លាស់​ប្តូរ​សំ​ខាន់​ៗ​ជាច្រើន​នៅក្នុង​ប្រទេស​ ​រួមមាន​កំណើន​សេដ្ឋ​​កិច្ច​ដ៏​ខ្លាំងក្លា​ ​ការ​រីកចម្រើន​ផ្នែក​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​ក៏ដូចជា​ការ​កើនឡើង​នូវ​សហគ្រិន​វ័យក្មេង​នៅក្នុង​ប្រទេស​។​

អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នៅក្នុង​ឆ្នាំ​ ​២០០៨​ ​គឺ​ការណែនាំ​នូវ​សេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​បាន​ជះឥទ្ធិពល​លើ​វិ​ស័យ​ផ្សេង​ៗ​ ​រួម​ទាំង​វិធីសាស្ត្រ​ដែល​ប្រជាជន​ធ្វើ​ចរាចរ​ប្រាក់​រៀល​ផង​ដែរ​។​ ​នេះ​មានន័យថា​ ​ចរាចរ​នៃ​សាច់ប្រាក់​បាន​ជួបប្រទះ​នឹង​ការ​ផ្លាស់​ប្តូរ​ ​ដោយ​អតិថិជន​មាន​ជម្រើស​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​មនុស្សម្នាក់​ទៀត​ ​តាមរយៈ​ទូរស័ព្ទចល័ត​ ​ជំនួស​ឲ្យ​ការ​ធ្វើដំណើរ​តាមឡាន​ក្រុង​ដើម្បី​ប្រគល់​ប្រាក់​ ​ឬ​ផ្ញើ​ប្រាក់​តាម​បុគ្គល​ណា​ម្នាក់​។​

ក្រុមហ៊ុន​ដំបូងបង្អស់​នៅ​កម្ពុជា​ដែល​នាំ​យក​នូវ​សេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​នេះ​ ​គឺ​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​ដែល​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ផ្ញើ​ប្រាក់​ ​មិនថា​ជា​រូបិយប័ណ្ណ​ប្រាក់​រៀល​ ​ឬ​ប្រាក់​ដុល្លារ​ ​ដែល​ងាយស្រួល​និង​មានតម្លៃ​សមរម្យ​ ​តាមរយៈ​បណ្តាញ​ភ្នាក់​ងារ​វីង​ទូទាំង​ប្រទេស​។​

. .

ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នេះ​មានន័យថា​ ​ចរាចរ​នៃ​រូបិយប័ណ្ណ​ប្រាក់​រៀល​ត្រូវ​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​ឌីជីថល​ ​ដោយសារ​តែ​កំនើ​នកើន​ឡើង​នៃ​ទូរស័ព្ទចល័ត​ ​ក៏ដូចជា​សេវា​ទូរស័ព្ទ​ ​និង​បណ្តាញ​អ៊ី​ន​ធឺ​ណេត​នៅក្នុង​ប្រទេស​។​ ​វី​ង​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ​ដោយ​បាន​ធ្វើការ​ណែនាំ​នូវ​វិធី​សា​ស្ត្រ​​ផ្ញើ​ប្រាក់​ ​ជា​រូបិយប័ណ្ណ​ប្រាក់​រៀល​ ​តាម​ប្រព័ន្ធ​ឌីជីថល​ ​ហើយ​ស្ថិតិ​នៃ​ការ​ផ្ញើ​ប្រាក់​ជា​រូបិយប័ណ្ណ​ប្រាក់​រៀល​ ​ត្រូវ​បាន​រំពឹង​ថា​នឹង​មានការ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​ក្នុង​ឆ្នាំ​ ​២០១៨​ ​ជិត​ ​៥០%​ ​នៃ​ប្រតិបត្តិ​ការ​សរុប​របស់​ធនាគារ​ឯក​ទេ​សវីង​ ​ត្រូវ​បាន​ធ្វើឡើង​ជា​រូបិយប័ណ្ណ​ប្រាក់​រៀល​ ​ដែល​ចំនួន​នេះ​ ​មានការ​កើនឡើង​ប្រមាណ​ ​៤០​%​ ​បើ​ប្រៀបធៀប​នឹង​តួលេខ​ក្នុង​ឆ្នាំ​ ​២០១៧​។

wing-tuk-tuk

​គំនិត​នៅ​ពីក្រោយ​ការ​លើកកម្ពស់​គុណ​តម្លៃ​នៃ​រូបិយប័ណ្ណ​ប្រាក់​រៀល​មិនបាន​បញ្ឈប់​ត្រឹមនេះ​ទេ​។​ ​វីង​តែងតែ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​រូបិយប័ណ្ណ​ប្រាក់​រៀល​ ​នៅ​គ្រប់​សម្ភារៈ​ទំនាក់ទំនង​ក្នុង​ស្រុក​របស់​ធនាគារ​។​ ​មិនថា​វា​ជា​ថ្លៃ​សេវាកម្ម​ ​វិក្កយបត្រ​លើ​ការ​បង់​ទឹក​ភ្លើង​ទិញទំនិញ​នៅ​តាម​បណ្តា​ហាង​ដែល​ទទួលការ​ទូទាត់​តាម​ ​WingPay​ ​ឬ​ទទួល​ប្រាក់​ដែល​ផ្ទេរ​ពី​ជាង​ ​២០០ប្រទេស​ ​ធនាគារ​ឯក​ទេ​សវីង​ ​តែងតែ​ធានា​ថា​ ​អតិថិជន​អាច​បង់ថ្លៃ​សេវា​ទាំងនោះ​តាមរយៈ​រូបិយប័ណ្ណ​ប្រាក់​រៀល​។​

ការ​គិត​គូ​ពី​រូបិយប័ណ្ណ​ប្រាក់​រៀល​ ​តែងតែ​ជា​អ្វី​ដែល​ស្ថិតនៅ​ក្នុង​គោលគំនិត​របស់​ធនាគារ​ឯក​ទេ​សវីង​។​ ​វីង​ ​ធានា​ថា​ ​រាល់​អតិថិជន​របស់​ខ្លួន​ ​ក្នុង​នោះ​ដែរ​ ​៧៥​%​ ​មិនធ្លាប់​ប្រើប្រាស់​សេវា​ធនាគារ​ ​អាច​ទទួល​បាន​សេវាកម្ម​ធនាគារ​មួយ​ប្រកបដោយ​ស្តង់ដារ​ ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​នវីង​ ​ឬ​គណ​នី​វីង​ជា​រូបិយប័ណ្ណ​ប្រាក់​រៀល​។​ ​

បច្ចុប្បន្ន​អតិថិជន​ម្នាក់​ ​ក្នុងចំណោម​អតិថិជន​បួន​នាក់​ ​ជ្រើសរើស​គណ​នី​វីង​ជា​រូបិយប័ណ្ណ​ប្រាក់​រៀល​ ​ហើយ​ពួកគេ​រាប់បញ្ចូល​ទាំង​អ្នកបើកបរ​រ៉ឺម៉ក​កង់​បី​ ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ​កម្មករ​រោងចក្រ​ ​និង​អ្នក​ប្រកប​មុខរ​បរ​ផ្សេង​ៗ​ទៀតផង​ដែរ​។​ ​អតិថិជន​ទាំងនេះ​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​លើកកម្ពស់​រូបិយប័ណ្ណ​ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល​ ​ទាំង​នៅក្នុង​មុខ​ជំនួញ​ ​ទាំង​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​ ​វីង​ពិតជា​ចង់​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ពួកគេ​ ​ព្រោះ​ដោយសារតែ​ការ​គាំទ្រ​របស់​ពួកគេ​ ​តម្លៃ​នៃ​ប្រតិបត្តិ​ការ​សរុប​ជា​ប្រាក់​រៀល​របស់​វី​ងនៅ​តែ​បន្ត​កើនឡើង​។​ ​

លើស​ពីនេះ​ទៅទៀត​ ​វី​ង​បាន​ជួយ​សហគ្រិន​ក្នុង​ស្រុក​រាប់ពាន់​នាក់​ ​ដែល​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការរៀបចំ​ក្រដាសប្រាក់​រៀ​លតូចៗ​ ​សម្រាប់​អាប់​ជូន​អតិថិជន​ដែល​ប្រើប្រាស់​ផលិតផល​ ​និង​សេវាកម្ម​របស់​ពួកគេ​។​ ​ជាមួយនឹង​គណនី​អាជីវកម្ម​ ​WingPay​ ​ជា​រូបិយប័ណ្ណ​ប្រាក់​រៀល​ ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​នឹងអាច​ធ្វើការ​ទូ​ទា​ត់​ភ្លាម​ៗ​ ​ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​រូបិយប័ណ្ណ​ក្លែងក្លាយ​ ​ការរៀបចំ​ក្រដាសប្រាក់​រៀ​លតូចៗ​ជា​រៀងរាល់ថ្ងៃ​ ​នៅពេល​គាត់​បិទ​អាជីវកម្ម​។​ ​

. .

ជាមួយនឹង​គណនី​អាជីវកម្ម​ ​WingPay​ ​ជា​រូបិយប័ណ្ណ​ប្រាក់​រៀល​ ​អតិថិជន​របស់​យើង​អាច​ចូល​ទៅ​ពិនិត្យ​ប្រវត្តិ​នៃ​ប្រតិបត្តិ​តាម​ប្រព័ន្ធ​ឌីជីថល​ ​ដែល​បង្ហាញ​ព័ត៌មាន​ពេញលេញ​នៃ​ប្រាក់ចំណូល​របស់​ពួកគេ​ ​ដែល​នេះ​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​អាជីវករ​ ​ក្នុង​ការគ្រប់គ្រង​ចំណូល​ពី​អាជីវកម្ម​របស់​ពួកគេ​ ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​នវីង​ ​ដែល​អាច​ប្រើប្រាស់​សម្រាប់​គណនី​ជា​ប្រាក់​រៀល​។​

ទាំងនេះ​គ្រាន់តែ​ជាឧទាហរណ៍​មួយចំនួន​អំពី​របៀប​ដែល​វី​ង​កំពុង​កសាង​ប្រព័ន្ធ​អេកូ​នៃ​ការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ ​ដោយ​ផ្តោត​ទៅលើ​រូបិយប័ណ្ណ​ប្រាក់​រៀល​។​ ​ការ​កើនឡើង​នៃ​គណ​នី​វីង​ជា​ប្រាក់​រៀល​ ​ក៏ដូចជា​ការ​ធ្វើ​ប្រតិបត្តិ​ការ​ជា​ប្រាក់​រៀល​បាន​ផ្តល់​នូវ​សារ​មួយ​ច្បាស់លាស់​ថា​ ​មានលទ្ធភាព​ជាច្រើន​ក្នុង​ការ​លើកកម្ពស់​ការប្រើ​ប្រាស់​រូបិយប័ណ្ណ​ប្រាក់​រៀល​តាមរបៀប​ដែល​សមស្រប​នឹង​ចក្ខុវិស័យ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ ​ដែល​ត្រូវ​រំពឹង​ថា​នឹង​សម្រេច​បាន​នៅ​ឆ្នាំ​ ​២០២៣​ ​ដូចដែល​បាន​គ្រោងទុក​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

វី​ង​ក៏​សូម​ឆ្លៀតឱកាស​នេះ​ផង​ដែរ​ដើម្បី​អបអរសាទរ​ដល់​ធនាគារជាតិនៃកម្ពុជា​ ​សម្រាប់​ខួប​លើក​ទី៣៩​ ​នៃ​ការ​ដាក់ឲ្យ​ចរាចរ​ឡើង​និង​នូវ​រូបិយប័ណ្ណ​ប្រាក់​រៀល​។​ ​ក្នុងនាម​ជា​អ្នក​ផ្តល់​សេវាកម្ម​ធនាគារ​ចល័ត​ឈានមុខ​គេ​ក៏ដូចជា​អ្នកឈ្នះ​ពានរង្វាន់​ ​“​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត​បំផុត​ផ្នែក​ប្រព័ន្ធ​ឌីជីថល​ប្រចាំឆ្នាំ​”​ ​វីង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចូលរួម​ជាមួយ​រាជ​រដ្ឋា​​ភិបាល​ក្នុង​ការ​លើកកម្ពស់​រូបិយប័ណ្ណ​ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល​ ​និង​ធានា​ឲ្យបាន​ថា​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ទទួល​បាន​នូវ​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ផលិតផល​និង​សេវាកម្ម​ដែល​ប្រកបដោយ​ការ​ច្នៃប្រឌិត​ ​សំដៅ​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​៕

Share and Like this post

Related Posts

Previous Article

RHB positive on hitting Riel loan target

Next Article

ធនាគារជាតិ​នៃ​កម្ពុជា​ថា​ ​ប្រាក់​រៀល​ ​និង​ប្រព័ន្ធ​ធនាគារ​ទទួល​បានការ​ជឿ​ទុកចិត្ត​ឡើងវិញ​