ធនាគារជាតិ​នៃ​កម្ពុជា​ថា​ ​ប្រាក់​រៀល​ ​និង​ប្រព័ន្ធ​ធនាគារ​ទទួល​បានការ​ជឿ​ទុកចិត្ត​ឡើងវិញ​

សុខ ចាន់ / Khmer Times No Comments Share:
riel

ប្រព័ន្ធ​ធនាគារ​ ​និង​ប្រាក់​រៀល​ ​កំពុង​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​ ​

លោ​កស​ជំទាវ​ ​ជា​ ​សិរី​ ​អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ នៃកម្ពុជា​ ​មានប្រសាសន៍​ថា​៖​”​ទោះបីជា​ចរាចរណ៍​រូបិយវត្ថុ​ជាតិ​មានកម្រិត​តិចតួច​ ​គឺ​ត្រឹម​ ​១០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក៏ដោយ​ ​សាធារណជន​កំពុង​មានការ​ជឿជាក់​លើ​ប្រាក់​រៀល​។​”​ ​កម្ពុជា​ពុំ​ទាន់​មាន​គោលដៅ​ជាក់លាក់​ក្នុង​ការ​បង្កើន​ចរាចរណ៍​ប្រាក់​រៀល​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​នៅឡើយ​ទេ​ ​ប៉ុន្តែ​ធនាគារជាតិ​នៃកម្ពុជា​បាន​កំណត់​គោលដៅ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក្នុង​ការអនុវត្ត​ ​ដើម្បី​ជំរុញ​ចរាចរណ៍​ប្រាក់​រៀល​នៅក្នុង​សេដ្ឋកិច្ច​។​ ​

លោកជំទាវ​ជា​ ​សិរី​ ​ដែល​ក្នុង​ពេល​ថ្មី​ៗ​នេះ​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​បុគ្គល​មួយ​រូប​ក្នុងចំណោម​អ្នកដឹកនាំ​វ័យក្មេង​ចំនួន​ ​៩រូប​នៅ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ២០១៩​ ​មានប្រសាសន៍​ថា​ ​មធ្យោបាយ​ដែល​ ​មានប្រសិទ្ធភាព​បំផុត​ក្នុង​ការ​លើកកម្ពស់​ការប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ឲ្យបាន​ទូលំទូលាយ​ ​គឺ​ ​តាមរយៈ​កាតព្វកិច្ច​អនុវត្ត​ការ​ផ្តល់​ឥណទាន​ជា​ប្រាក់​រៀល​យ៉ាងតិច​ ​១០ភាគរយ​នៃ​ឥណទាន​សរុប​ព្រមទាំង​ការចូលរួម​សហការ​របស់​វិស័យ​ឯកជន​។​ ​

. .

អត្ថ​ប្រយោជន៍​នៃ​ការប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ ​ត្រូវ​បាន​ពន្យល់​ដល់​វិស័យ​ឯកជន​។​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ ​ក៏បាន​ផ្តល់​ប្រាក់បៀវត្សរ៍​ជូន​បុគ្គលិក​ជា​ប្រាក់​រៀល​ផង​ដែរ​។​ ​យោង​តាម​ក្រុមហ៊ុន​ឯកជន​ ​បុគ្គលិក​មានការ​ពេញចិត្ត​ក្នុង​ការ​ទទួលយក​ប្រាក់បៀវត្សរ៍​ជា​ប្រាក់​រៀល​ ​ហើយ​ពួកគេ​ភាគច្រើន​ចាប់ផ្តើម​ចូលចិត្ត​ប្រាក់​រៀល​។​ ​លោកជំទាវ​ ​មានប្រសាសន៍​ទៀត​ថា​៖​ ​”​យោង​តាម​ការ​ធ្វើ​អង្កេត​របស់​ធនាគារជាតិនៃកម្ពុជា​ ​ជាមួយ​អង្គការ​ ​JICA​ ​ប្រជាពលរដ្ឋ​មានការ​ពេញចិត្ត​ចំពោះ​ប្រាក់​រៀល​។​ ​ពួកគេ​ចង់​ឃើញ​ប្រាក់​រៀល​នៅ​គ្រប់​ទីកន្លែង​ ​និង​ថ្លៃ​ទំនិញ​ជា​ប្រាក់​រៀល​។​ ​

យើង​កត់សម្គាល់​ឃើញថា​ ​បច្ចុប្បន្ន​មានការ​ ​ផ្លាស់​ប្តូរ​ច្រើន​ ​បើ​ធៀប​នឹង​កាលពី​ ​៥ឆ្នាំមុន​ ​ដែល​ពេលនោះ​ ​ប្រជាពលរដ្ឋ​ពុំ​ចាប់អារម្មណ៍​ថា​តើ​ ​ថ្លៃ​ទំ​និ​ញា​ប្រាក់​រៀល​ ​ឬ​ប្រាក់​ដុល្លារ​ឡើយ​។​ ​បច្ចុប្បន្ន​ ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​បាន​ផ្លាស់​ប្តូរ​ ​ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​និយាយ​ថា​ ​«​ខ្ញុំ​ចូលចិត្ត​ប្រាក់​រៀល​ ​ហើយ​ខ្ញុំ​ចង់​ប្រើប្រាស់​ប្រាក់​រៀល​។​”​ ​នេះ​ជា​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ ​ប៉ុន្តែ​យើង​ពុំ​ទាន់បាន​ឃើញ​ការប្រើ​ប្រាស់​ប្រាក់​រៀល​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅឡើយ​។​ ​តម្រូវការ​ចំពោះ​ប្រាក់​រៀល​អាច​មានការ​កើនឡើង​ ​ប៉ុន្តែ​តម្រូវការ​នេះ​ពុំ​មាន​ច្រើន​ឡើយ​ ​នៅក្នុង​អាជីវកម្ម​ ​និង​ប្រតិបត្តិ​ការ​ធំៗ​។

​ដូច្នេះ​ ​យើង​ត្រូវលើ​ក​កម្ពស់​ស្ថិរភាព​ប្រាក់​រៀល​ ​និង​ជំនឿ​ទុកចិត្ត​មក​លើ​ប្រព័ន្ធ​ធនាគារ​។​ ​កន្លងមក​ ​ប្រាក់​រៀល​រក្សា​បាន​នូវ​ស្ថិរភាព​ ​អាស្រ័យ​ដោយ​កត្តា​សុខ​សន្តិភាព​ ​និង​កំណើន​សេដ្ឋកិច្ច​ល្អ​ ​ប្រសើរ​ ​ដែល​ជំរុញ​កំណើន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​។

​ការណ៍​នេះ​ជួយ​បង្កើន​ទុនបម្រុង​អន្តរជាតិ​ ​ដែល​អនុញ្ញាត​ឲ្យ​ធនាគារជាតិ​នៃកម្ពុជា​បន្ត​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រៀល​។​ ​

ឧទាហរណ៍​ ​ទឹកប្រាក់១ម៉ឺន​រៀល​អាច​ទិញ​បាន​កាហ្វេ​មួយ​កែវ​ ​ដែល​រូបិយវត្ថុ​នោះ​ទទួលយក​ដោយ​អ្នកលក់​។​ ​អ្នកលក់​ទទួលយក​ប្រាក់​រៀល​ ​ដោយសារ​គាត់​ដឹង​ថា​ក្រដាសប្រាក់​នេះ​ ​ចេញ​ដោយ​ធនាគារជាតិ​ដែល​ជា​អ្នកធានា​ថា​នឹង​ទទួលយក​វា​។​ ​

. .

នេះ​មានន័យថា​ ​ធនាគារជាតិនៃកម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ​ ​ដែល​ក្នុងរយៈពេល​មួយឆ្នាំ​បន្ទាប់ពី​ការបោះផ្សាយ​រូបិយវត្ថុ​ដែល​មាន​តម្លៃ ១ម៉ឺន​រៀល​ ​ធនាគារជាតិ​សន្យា​ថា​នឹង​សង​ប្រាក់​ក្នុង​តម្លៃ​ ​២,៥០​ ​ដុល្លារ​អាមេរិក​។​ ​

លោកជំទាវ​ ​បាន​បន្ត​ទៀត​ថា​៖​ ​”​ដោយសារ​យើង​អាច​បង្កើន​ទុនបម្រុង​អន្តរជាតិ​ ​យើង​បង្ហាញ​ឲ្យ​គេ​ឃើញថា​ ​យើង​អាច​រក្សា​ស្ថិរភាព​រូបិយវត្ថុ​ជាតិ​។​ ​មធ្យោបាយ​មួយទៀត​ក្នុង​ការ​រក្សា​ស្ថិរភាព​ប្រាក់​រៀល​ ​គឺ​តាមរយៈ​ការធ្វើអន្តរាគមន៍​ដែល​ជា​ការគ្រប់គ្រង​ប្រចាំថ្ងៃ​យ៉ាងសកម្ម​។​ ​មនុស្សជា​ច្រើន​ពុំ​ដឹងពី​សារៈសំខាន់​នៃ​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ឡើយ​ ​ដោយ​ពួកគាត់​គិតថា​ ​គឺជា​រឿង​សាមញ្ញ​ ​ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​សាមញ្ញ​ឡើយ​ ​ដោយសារ​មាន​មនុស្សជា​ច្រើន​ធ្វើការងារ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រក្សា​ឲ្យបាន​នូវ​ស្ថិរភាព​ ​គឺ​តាមរយៈ​ការធ្វើអន្តរាគមន៍​។​”

​ធនាគារជាតិនៃកម្ពុជា​អនុវត្ត​របប​អ​ត្រា​បតូ​រប្រា​ក់​អណ្តែត​មានការ​គ្រប់គ្រង​ ​ដែល​មិន​ធ្វើឲ្យ​អត្រា​ការ​ប្តូរ​ប្រាក់​ថេរ​រហូត​ ​ឬ​ឡើងចុះ​រហូត​ឡើយ​។​ ​រូបិយវត្ថុ​មានតម្លៃ​ឡើងចុះ​ ​អាស្រ័យ​លើក​ត្តា​ម៉ាក្រូ​សេដ្ឋកិច្ច​។​ ​

លោកជំទាវ​ជា​ ​សិរី​ ​បាន​ពន្យល់​ថា​៖​ ​”​ប៉ុន្តែ​យើង​អាច​ធ្វើអន្តរាគមន៍​បាន​នៅពេល​យើង​ឃើញថា​ ​ការ​ឡើងចុះ​នោះ​បណ្តាល​មក​ពីក​ត្តា​ចិត្តសាស្ត្រ​ ​ជាជាង​កត្តា​ម៉ាក្រូ​សេដ្ឋកិច្ច​។​ ​ឧទាហរណ៍​ ​ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ២០១៣​ ​ ​ប្រជាពលរដ្ឋ​មួយចំនួន​មានការ​ព្រួយបារម្ភ​ពី​ ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ ​ហើយ​ពួកគាត់​បាន​យក​ប្រាក់​រៀល​ទៅ​ប្តូរ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ដែល​ធ្វើឲ្យ​ប្រាក់​រៀល​បាន​ធ្លាក់​ថ្លៃ​ ​។​ ​យើង​ដឹង​ថា​ ​វា​មិនមែន​ដោយសារ​កត្តា​ម៉ាក្រូ​សេដ្ឋកិច្ច​ឡើយ​ ​ប៉ុន្តែ​វា​ជា​កត្តា​ចិត្តសាស្ត្រ​។​ ​ដូច្នេះ​ ​យើង​ត្រូវតែ​ធ្វើ​អន្តរា​​គមន៍​ដើម្បីឲ្យ​អត្រា​ប្តូរ​ប្រាក់​មាន​ភាព​ប្រក្រតី​ឡើងវិញ​។​ ​យើង​ហៅថា​ជារបប​អត្រា​ប្តូរ​ប្រាក់​អណ្តែត​ ​មានការ​គ្រប់គ្រង​។​”

​ជា​រៀងរាល់ថ្ងៃ​ ​ធនាគារជាតិ​ត្រួតពិនិត្យ​លើ​និន្នាការ​ទីផ្សារ​ ​និង​បំពេញ​តម្រូវការ​ទីផ្សារ​ ​ដោយ​ការទិញ​ ​ឬ​លក់​ប្រាក់​ដុល្លារ​។​

. .

​ប៉ុន្តែ​ ​ចាប់ពី​ឆ្នាំ២០១២មក​ ​ធនាគារជាតិនៃកម្ពុជា​បាន​ទិញ​ច្រើនជាង​លក់​ប្រាក់​ដុល្លារ​ ​ដែល​បង្ហាញ​ឲ្យ​ឃើញថា​ ​តម្រូវការ​រូបិយវត្ថុ​ជាតិ​មានការ​កើនឡើង​។​ ​លោកជំទាវ​ ​បាន​មានប្រសាសន៍​ទៀត​ថា​៖​ ​”​អត្រា​ប្តូរ​ប្រាក់​របស់​យើង​មាន​ស្ថិរភាព​ក្នុងរយៈពេល២០ឆ្នាំ​កន្លងមក​នេះ​ ​ហើយ​អតិផរណា​ស្ថិត​ក្នុង​អត្រា​ប្រមាណ​ ​៣ភាគរយ​ ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ ​មាន​កំណើន​ល្អ​ប្រសើរ​។​ ​ដូច្នេះ​ ​កត្តា​ទាំងនេះ​រួមចំណែក​ដល់​ស្ថិរភាព​នៃ​ប្រាក់​រៀល​។​”​

ការ​ដាក់ឲ្យ​ចរាចរណ៍​ប្រាក់​រៀល​បាន​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន​។​ ​ដំបូង​ ​យើង​ពុំ​ទាន់​ឃើញ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​នៅឡើយ​ទេ​ ​ដោយសារ​កង្វះ​នូវ​ការប្រើ​ប្រាស់​ប្រព័ន្ធ​រូបិយវត្ថុ​ ​ក្នុង​សម័យ​អង្គរ​ ​(​ឆ្នាំ៨០២​-​ឆ្នាំ១៤៣១​)​។​

បន្ទាប់មក​ ​កាស​មក​ពី​ប្រទេស​ឥណ្ឌា​ ​ចិន​ ​និង​រ៉ូម​ ​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិ​ការ​នានា​។​ ​ក្នុង​គ្រានោះ​ ​ព្រះមហាក្សត្រ​បាន​ព្យាយាម​ដាក់ឲ្យ​ចរាចរ​រូបិយវត្ថុ​ផ្ទាល់​របស់​ប្រទេស​ផង​ដែរ​។

​ក្រោយពី​ទទួល​បាន​ឯករាជ្យ​ ​ប្រាក់​រៀល​ដំបូង​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​ ​១៩៥៥​ ​ប៉ុន្តែ​ប្រព័ន្ធ​រូបិយវត្ថុ​ត្រូវ​បាន​លុបបំបាត់​នៅក្នុង​ឆ្នាំ១៩៧៥​ ​ក្រោម​របប​ខ្មែរក្រហម​ ​ហើយ​ប្រជាពលរដ្ឋ​ក៏​លែង​ប្រើប្រាស់​រូបិយវត្ថុ​ផង​ដែរ​។​

នៅ​ថ្ងៃទី២០​ ​ខែមីនា​ ​ឆ្នាំ​ ​១៩៨០​ ​ប្រាក់​រៀល​ត្រូវ​បាន​ដាក់​ឱ្យ​ចរាចរណ៍​ឡើងវិញ​។​ ​ប៉ុន្តែ​នៅ​ទសវត្សរ៍​ទី៩០​ ​នៅពេល​កម្ពុជា​ចាប់ផ្តើម​បើក​ចំហរ​សេដ្ឋកិច្ច​ ​ប្រាក់​ដុល្លារ​អាមេរិក​បាន​ហូរ​ចូល​ទីផ្សារ​ ​យ៉ាងច្រើន​ ​ដោយធ្វើ​ឲ្យ​ប្រាក់​រៀល​ធ្លាក់​ថ្លៃ​ ​ហើយ​ ​ជា​លទ្ធ​ផល​ ​ប្រជាពលរដ្ឋ​កម្ពុជា​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ ​ប្រាក់​រៀល​។​

នៅ​ឆ្នាំ២០០០​ ​កំណែទម្រង់​ប្រព័ន្ធ​ធនាគារ​បាន​ធ្វើឲ្យ​ធនាគារ​ចំនួន​ ​១៧បិទ​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ជាថ្មី​ម្តង​ទៀត​ ​ដោយសារ​ពួកគាត់​បាត់បង់​ប្រាក់បញ្ញើ​របស់​ខ្លួន​នៅក្នុង​ដំណើរការ​នោះ​។​

ដោយសារ​ការ​ជួបប្រទះ​បញ្ហា​ជាបន្តបន្ទាប់​ ​ប្រជាពលរដ្ឋ​ជាច្រើន​លែង​មានការ​ជឿជាក់​លើ​ប្រព័ន្ធ​រូបិយវត្ថុ​ ​វិស័យ​ធនាគារ​ ​និង​ប្រាក់​រៀល​។​ ​លោកជំទាវ​ ​ជា​ ​សិរី​ ​បាន​មានប្រសាសន៍​ថា​៖​ ​”​រូបិយវត្ថុ​ជាតិ​បាន​ឆ្លងកាត់​ប្រវត្តិ​ដ៏​ជូរចត់​ ​ប៉ុន្តែ​ក្នុងរយៈពេល​ ​២០ឆ្នាំ​កន្លងមក​នេះ​ ​យើង​អាច​រក្សា​បាន​នូវ​ស្ថិរភាព​នៃ​ប្រាក់​រៀល​។​ ​ដូច្នេះ​យើង​ត្រូវ​ខិតខំ​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៀត​។​”

​កាលពី៣ឆ្នាំមុន​ ​ធនាគារជាតិនៃកម្ពុជា​បាន​ចេញប្រកាស​ ​ដោយ​កំណត់​ឲ្យ​ ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​ឲ្យបាន​យ៉ាងតិច​ ​១០ភាគរយ​ ​ ​នៅ​ត្រឹម​ថ្ងៃទី៣១​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​។​

ប្រកាស​នេះ​មាន​គោលបំណង​ជំរុញ​ការប្រើ​ប្រាស់​រូបិយប័ណ្ណ​ជាតិ​ឲ្យបាន​ទូលំទូលាយ​ ​និង​បង្កើន​ការ​ជំនឿ​ទុកចិត្ត​លើ​ប្រាក់​រៀល​។​ ​ធនាគារជាតិនៃកម្ពុជា​បាន​បញ្ជាក់​ថា​ ​នឹង​ពុំ​មានការ​ពន្យារពេល​ក្នុង​ការអនុវត្ត​តាម​ប្រកាស​នេះ​ឡើយ​។​

លោកជំទាវ​ ​បាន​លើកឡើង​ថា​៖​ ​”​ ​ធនាគារ​នឹង​ពុំ​ទទួលការ​ពិន័យ​ឡើយ​ក្នុងករណី​ដែល​ពុំ​អាច​អនុវត្ត​តាមកាល​បរិច្ឆេទ​នៃ​ប្រកាស​ខាងលើ​ ​ប៉ុន្តែ​ធនាគារ​នឹង​ទទួលរង​នូវ​សម្ពាធ​។​ ​

“​បច្ចុប្បន្ន​ ​ធនាគារ​បាន​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​បាន​ ​៦​ ​ទៅ​ ​៧ភាគរយ​ជាមធ្យម​។​

លោកជំទាវ​ ​បាន​មានប្រសាសន៍​ទៀត​ថា​៖​ ​”​ ​យើង​បាន​និង​កំពុង​តាមដាន​ដំណើរការ​នេះ​យ៉ាង​ម៉ត់ចត់​ ​ហើយ​យើង​បានសម្រេច​នូវ​លទ្ធផល​ល្អ​ប្រសើរ​។​ ​ប៉ុន្តែ​យើង​នឹង​សហការ​ជាមួយ​ធនាគារ​ ​ដែល​ជួប​បញ្ហា​ក្នុង​ការ​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​។​ ​”

​ទោះបី​នៅសល់​ ​៣ភាគរយ​ ​ទៀត​ដែល​យើង​ត្រូវ​សម្រេច​ឲ្យបាន​នៅ​ចុងឆ្នាំ​នេះ​ក៏ដោយ​ ​ធនាគារជាតិ​ជឿជាក់​ថា​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នឹងអាច​សម្រេច​បាន​ ​១០ភាគរយ​ ​នៅ​ចុងឆ្នាំ​នេះ​។​

ដំបូង​ ​ធនាគារ​មួយចំនួន​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការអនុវត្ត​តាម​បទប្បញ្ញត្តិ​របស់​ធនាគារជាតិនៃកម្ពុជា​ ​ដែល​តម្រូវឲ្យ​ផ្តល់​កម្ចី​ឥណទាន​ជា​ប្រាក់​រៀល​យ៉ាងតិច​ ​១០ ភាគរយ​ ​នៅ​ត្រឹម​ ​ចុងឆ្នាំ​នេះ​។​

លោកជំទាវ​ ​បាន​បន្ត​ទៀត​ថា​៖​ ​”​ធនាគារ​មួយចំនួន​បាន​ចាប់ផ្តើម​អនុវត្តយ៉ាង​សកម្ម​តាម​ការកំណត់​របស់​ធនាគារជាតិនៃកម្ពុជា​ ​ប៉ុន្តែ​ធនាគារ​មួយចំនួន​ទៀត​មិនព្រម​អនុវត្ត​ឡើយ​ ​ហើយ​ថែមទាំង​បាន​លើកឡើង​នូវ​ហេតុផល​ជាច្រើន​ ​ដោយ​គ្មាន​សូម្បីតែ​ការសាកល្បង​ក្នុង​ការអនុវត្ត​។​ ​យើង​ដឹង​ថា​ជា​ធនាគារ​មួយ​ណា​ ​ហើយ​យើង​នឹង​សហការ​ជាមួយ​គ្រឹះស្ថាន​ទាំងនោះ​ប៉ុន្តែ​យើង​នឹង​មិន​ពន្យារ​កាល​បរិច្ឆេទ​ឡើយ​ ​យើង​រក្សា​នៅ​ដដែល​”​៕​

 

Share and Like this post

Related Posts

Previous Article

វីង​ ​លើកកម្ពស់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល

Next Article

Riel-ising the economy