រោងចក្រអគ្គិសនី​ថាមពល​ព្រះអាទិត្យ ចាប់ផ្តើម​ផលិត​ថាមពល​នៅ​ក្នុង​ខែ មេសា

Chea Vannak / Khmer Times No Comments Share:
រោងចក្រ​អគ្គិសនី​ថាមពល​ពន្លឺព្រះអាទិត្យ​​នៅ​ក្រុងបាវិត​ខេត្តស្វាយរៀង​ដោយ​ក្រុមហ៊ុន Sunseap របស់​សឹង្ហបូរី។ ម៉ៃ ទិត្យថារ៉ា

ក្នុង​អំឡុង​ពេល​រដូវ​ប្រាំង​ស្ងួត​ហួតហែង​បាន​នាំឱ្យ​មាន​ការ​ដាច់​ចរន្តអគ្គិសនី​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា អគ្គិសនី​កម្ពុជា​ EDC បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា​ រោងចក្រ​អគ្គិសនីថាមពល​ពន្លឺ​ព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់​នៅ​ខេត្ត​កំពង់ស្ពឺ​ នឹង​អាច​ចាប់ផ្តើម​ផលិត​ថាមពល​នៅ​ខែ​ក្រោយ​ដោយ​ចំណាយ​ពេល​សាងសង់​អស់ ៤ ខែ។

អគ្គិសនី​កម្ពុជា​បាន​ឱ្យដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​រោងចក្រ​អគ្គិសនី​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នឹង​ចាប់​ដំណើរការ​យ៉ាង​ពេញលេញ​នៅ​ខែសីហា​ឆ្នាំ​នេះ។

EDC បាន​ឱ្យដឹង​ទៀត​ថា: «រោងចក្រ​អគ្គិសនី​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ៦០ មេហ្កាវ៉ាត់​នៅ ​ត្មាតពង ​ដែល​ស្ថិត​នៅ​ក្បែរ​ភ្នំពេញ​នឹង​ផលិត​បាន​ ២០ មេហ្គាវ៉ាត់​នៅ​ពាក់​កណ្តាល​ខែ​មេសា​ហើយ​នឹង​ដំណើរ​ការ​ពេញ​លេញ​នៅ​ខែ​សីហា។ គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល ៤ ខែ​មុន​កាល​បរិច្ឆេទ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា។

លោក យឹម វិសុទ្ធ អនុប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ រោងចក្រ​នេះ​នឹងត្រូវ​បាន​ដាក់ចូល​បណ្តាញ​អគ្គិសនី​ទោះបីជា​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​បញ្ហា​អគ្គីសនី​នៅក្នុង​ប្រទេស​ក៏ដោយ។ លោក វិសុទ្ឋ បាន​មាន​ប្រសាសន៍​ថា យើង​កំពុង​ប្រឈម​នឹង​កង្វះខាត​ថាមពល​ហើយ EDC បាន​ដាក់​បញ្ហា​នេះ​ជា​បញ្ហា​អាទិភាព​មួយ ដូច្នេះ​ការ​ពិត​ដែល​យើង​អាច​ទទួលបាន ​គម្រោង​នេះ​អាច​ដាក់​ចូល​ក្នុង​បណ្ដាញ​មុនពេល​កំណត់​គឺល្អ

ក្នុង​គោលបំណង​ដើម្បី​បង្កើន​ថាមពល​ប្រើប្រាស់​ រដ្ឋាភិបាល​ថ្មីៗ​នេះ​បាន​បង្ហាញ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ថ្មី​ចំនួន ១៨០ មេហ្គាវ៉ាត់ ក្នុង​ខេត្តកំពង់​ឆ្នាំង​និង​ខេត្តពោធិសាត់។ ប៉ុន្តែ​ភាគី​ទាំងពីរ​នៅ​តែស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការអភិវឌ្ឍ​ហើយ​មិនទាន់​បាន​ទទួល​ការ​អនុម័ត​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ។

ក្រសួងរ៉ែនិងថាមពល​បាន​បង្ហាញ​គម្រោង​ទាំង​នេះ​ដល់​រដ្ឋាភិបាល ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​នៅ​ឡើយ​ទេ។ យើង​ត្រូវ​រង់ចាំ​សំណើ​រឹងមាំ​បន្ថែម​ទៀត»ជាងនេះ​ទៅ​ទៀត​ក្រុមហ៊ុន​អគ្គិសនីកម្ពុជា (EDC) កាល​ពី​ខែកុម្ភៈ​បាន​ចាប់​ផ្តើម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន​ឱ្យ​ចូលរួម​ក្នុង​ដំណើរការ​ដេញថ្លៃ​សម្រាប់​ការសាងសង់​រោងចក្រ​ថាមពល​ព្រះអាទិត្យ ៦០MW នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

រោងចក្រ​អគ្គិសនី​ថាមពល​ព្រះអាទិត្យ​ដំបូងគេ​របស់​ប្រទេស​នេះ ​បាន​ដាក់លក់​នៅ​លើ​បណ្តាញ​អគ្គិសនី​នៅឆ្នាំ ២០១៧ ។ រោងចក្រ​អគ្គិសនី​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​មាន​តម្លៃ ១២,៥ លានដុល្លារ​ត្រូវ​បាន​បញ្ចប់​នៅ​ក្រុងបាវិត​ខេត្តស្វាយរៀង​ដោយ​ក្រុមហ៊ុន Sunseap របស់​សឹង្ហបូរី។

លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពីថ្ងៃ​សៅរ៍​បាន​ឱ្យដឹង​ថា​ឥឡូវ​នេះ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះ​អគ្គិសនី​ចំនួន​ប្រហែល ៤០០ មេហ្កាវ៉ាត់​ដែល​បណ្តាល​ឱ្យ​មាន​ការដាច់​ចរន្ត​អគ្គីសនី ​ហើយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ពិសេស​អ្នក​នៅក្នុង​វិស័យ​ជំនួញ​ ដើម្បី​យល់​ថា​បញ្ហានេះ​កើតឡើង​ដោយ​សារ​បញ្ហា​រដូវ​ក្ដៅ​រីងស្ងួត។

ការ​ប្រែប្រួល​អាកាសធាតុ មិនត្រឹមតែ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​តំបន់​ទាំងមូល​ទៀតផង។ យើង​ត្រូវការ​ទឹក​ដើម្បី​ផលិតអគ្គិសនី»។ ខ្ញុំសូម​អង្វរ​អ្នក​មិន​ឱ្យ​ខ្ជះខ្ជាយ​ទឹក​ដូចដែល​យើង​នឹង​មាន​រដូវ​ប្រាំង​ដ៏យូរ​អង្វែង ​ដែល​នឹង​បន្ត​រហូតដល់​ខែ​មិថុនា

លោក​បាន​មាន​ប្រសាសន៍​ថា បរិមាណ​អគ្គិសនី​ដ៏ច្រើន​របស់​យើង​ត្រូវបាន​ផលិត​ឡើង​តាមរយៈ​ទំនប់​វារីអគ្គិសនី​ ប៉ុន្តែ​ឥឡូវ​នេះ​មាន​កង្វះ​ទឹក​ដូច្នេះ​ទំនប់​អាច​ផលិត​បាន​តែ​អគ្គិសនី​តិចតូច​ប៉ុណ្ណោះ។ បច្ចុប្បន្ន​យើងខ្វះ​ ៤០០ មេហ្កាវ៉ាត់​ហើយ​យើង​កំពុង​ស្វែងរក​ដំណោះ​ស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហានេះ»

កាល​ពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ថាមពល ២,៦៥០ មេហ្គាវ៉ាត់​ស្មើ​នឹង ១៥ ភាគរយ​ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន។ ៤៤២ មេហ្គាវ៉ាត់​ត្រូវបាន​នាំចូល​ពីប្រទេស​ថៃ វៀតណាម និងឡាវ នៅ​ឆ្នាំ ២០១៨

Share and Like this post

Related Posts

Previous Article

​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ឃុំខ្លួន​ជន​សង្ស័យ​ ​១១​នាក់ ​ដើរ​ចាប់ដី និង​បោះ​បង្គោល​លើ​ដី​រដ្ឋ

Next Article

​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង​៥០​ខ្នង​ ​ត្រូវ​បាន​រង​ការ​បំផ្លាញ​ដោយ​សារ​ខ្យល់​កន្ត្រាក់​