លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ទប់ស្កាត់​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ព្រំដែន

ឃួន ណារីម / Khmer Times No Comments Share:
wood
ឈើ​ដែល​សមត្ថកិច្ច​​ចុះ​​បង្ក្រាប​នា​ពេល​កន្លង​មក។ រូបថត សហការី

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ទប់ស្កាត់​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ព្រំដែន​និង​ការពារ​ធនធាន​ធម្មជាតិ​។​

​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​ ​បូកសរុប​ការងារ​ឆ្នាំ​ចាស់​ឆ្នាំ​២០១៨​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​ ​ឆ្នាំ២០១៩​ ​របស់ក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​នា​ថ្ងៃនេះ​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជា​ឱ្យ​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បន្ត​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ព្រំដែន​។​

​លោក​បាន​ថ្លែង​ថា​៖​ ​«​ឯកឧត្ដម​សៅ​ ​សុខា​ ​សូម​បន្ត​ការពារ​ធនធាន​ធម្មជាតិ​ ​ជាពិសេស​ទប់ស្កាត់​ ​និង​លុប​បំបាត់​ការ​នាំចេញ​ឈើ​ ​តាម​ច្រក​របៀង​ដែល​គ្មាន​ការ​អនុញ្ញាត​»​។​

. .

​កាលពី​ឆ្នាំ​ ​២០១៧​ ​កន្លងទៅ​ ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ ​(​EIA​)​ ​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​ជួញ​ដូរ​ឈើ​គ្រញូង​ពី​វៀតណាម​ ​ដោយ​ចោទប្រកាន់​ថា​បាន​ទទួលយក​លិខិតអនុញ្ញាត​ក្លែងក្លាយ​នៃ​អនុសញ្ញា​ស្តី​ពី​ការ​ធ្វើ​ ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​សត្វ​និង​រុក្ខជាតិ​ដែល​ជិត​ផុត​ពូជ​ ​ពី​ប្រទេស​កម្ពុជា​៕​

. .
Share and Like this post

Related Posts

Previous Article

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវប្រជាពលដ្ឋរាយការណ៍ទៅសមត្ថកិច្ចនៅពេលឃើញករណីជួញដូរគ្រឿងញៀន

Next Article

សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​នៅ​កម្ពុជា​​បារម្ភ​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​ ​GSP

Leave a Reply

Your email address will not be published. Required fields are marked *